ឯកឧត្តម គង់ ដួង និង លោក ឃុន សំឡូត ក្នុងនាមលោកគ្រូជប៉ុន Nagase Kazuya នាំយកអង្ករ ១តោន ផ្តល់ជូន ឯកឧត្តម ខៀវ កាញារឹទ្ធ សំរាប់ឧបត្ថម្ភដល់បងប្អូនកម្មករកាយសំរាមតាមលូទឹក ដែលស្ទះក្នុងរាជធានីភ្នំពេញ


ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ជាទិវាវឌ្ឍនៈមង្គល នៃថ្ងៃចំរើនជន្មាយុ ឯកឧត្តម ខៀវ កាញ្ញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន, ឯកឧត្តម គង់ ដួង ទីប្រឹក្សាក្រសួងព័ត៌មាន និង លោក ឃុន សំឡូត ក្នុងនាមលោកគ្រូជប៉ុន Nagase Kazuya បាននាំយកអង្ករចំនួន ១តោន មកផ្តល់ជូនដល់ ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សំរាប់ឧបត្ថម្ភជូនដល់បងប្អូនកម្មករកាយសំរាមតាមលូទឹក ដែលស្ទះក្នុងរាជធានីភ្នំពេញ ដែលកំពុងជួបការលំបាក។

អំណោយទាន នៃសកម្មភាពមនុស្សធម៏ឥតព្រំដែនរបស់ឯកឧត្តមរដ្ឋមន្រ្តី ចំពោះបង/ប្អូនមន្រ្តីរាជការ ,កុមារកំព្រា, បង/ប្អូនកម្មករ ,ទុរគតជន និងអំណាចនៃសេចក្តីគោរពស្រឡាញ់ដឹងគុណទាំងឡាយ បានក្លាយជាសិរីមង្គល មហាចំរើន ដល់ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ និងបុត្រី មានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៏ មានជោគជ័យជានិច្ចលើគ្រប់ភារកិច្ចបំរើជាតិប្រជាជន និងរស់ក្នុងសេចក្តីសុខសុភមង្គលជារៀងដរាបតទៅ៕ វួច ពឿន