ក្រុមការងារចុះជួយភូមិអូខ្ទីងពិសារបាយសាមគ្គីជាមួយពលរដ្ឋ


រសៀលថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំចសំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ កញ្ញា ២០១៨ ក្រុមការងារបក្ស​ប្រជាជនកម្ពុជា នៃមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះជួយភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបចំធ្វើពីធីជួបជុំហូបបាយសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងភូមិ ដើម្បីអបអរសាទ័រចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជោគជ័ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តទី៦ ក៏ដូចជាការសំដែងការអគុណចំពោះប្រជាពលរដ្ឋដែលបានគាំទ្រ បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជារហូតដល់៨៦%នៃប្រជាជនដែលមានឈ្មោះបោះឆ្នោត៕