ថ្នាក់ដឹកនាំខេត្តប៉ៃលិននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួនចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋគ្រោះថ្នាក់ចរាចរណ៏ នៅភូមិផ្សារព្រំ


(30-07-2015) ប៉ៃលិន៖ ថ្ងៃ​ទី៣០​ ខែ​កក្កដា ​ឆ្នាំ​២០១៥​ លោក​ជំទាវ​ ជា​ លាភ​ អភិបាលរង​ខេត្ត​ប៉ៃលិន​ លោក​ នូ​ សាគុន​ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​សាលា​ក្រៅ ​លោក​ ស្រី​ មាស​ សំនៀង​ អភិបាលរង​ស្រុក​សាលា​ក្រៅ ​រួម​ដំណើ​ដោយ​ក្រុម​ការងារ​មួយ​ចំនួន​ទៀត ​បាននាំ​យកថវិកា​ និង​សម្ភារៈ​ គ្រឿង​ឧបភោគ ​បរិភោគ ​មួយ​ចំនួន​ទៀត​ទៅ​ឧបត្ថម​ដល់​បុណ្យ​សព​លោក​ លាង​ សីហា ​ហៅ​ពៅ ​ភេទ​ប្រុស​ អាយុ៣១​ឆ្នាំ ​និង​សព​កញ្ញា ​គ្រុយ​ ចិន្តា​ ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ ​ដែល​អ្នក​ទាំង​ពីរ​ជា​គូរ​ដណ្តឹង​នឹង​គ្នា​ រស់​នៅ ​ភូមិ​ផ្សារ​ព្រំ ​ឃុំស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ ហើយ​បាន​រង​គ្រោះស្លាប់​កាល​ពីថ្ងៃ​ទី២៩​កក្កដា​ឆ្នាំ២០១៥​ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​សំពៅលូន​ ខេត្ត​បាត់​ដំបង​។

ថវិកា​ សម្ភារៈ​និង​គ្រឿង​ឧបភោគ​ បរិភោគ​ដែល​ថ្នាក់​ដឹក​នាំ​ខេត្ត​យក​ទៅ​ចូល​រួម​បុណ្យសព​នា​ពេល​នេះ​មាន​ ថវិកា​ចំនួន​២០​ម៉ឺន​រៀល ​អង្ករ​ ៥០គីឡូ​ក្រាម ​មី២​កេះ ​ត្រី​ខ២​យួរ​ ទឹក​ត្រី​២យួរ​ និង​ទឹក​សុទ្ធ​២កេះ ។

លោក​ជំទាវ​ ជា​លាភ​ អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​សំដែង​ការ​សោក​ ស្តាយ​និង​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​នៃសព​ ដែល​បាន​បាត់​បង់​កូន​ក្មួយ​ជាទី​ស្រឡាញ់​ ហើយ​សូម​អោយ​វិញ្ញាណ​ក្ខន្ធ​សព​លោក​ លាង​ ពៅ ​និង​សពកញ្ញា ​គ្រុយ ​ចិន្តា ​បាន​ទៅ​កាន់​សុគតិ​ភព​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។លោក​ជំទាវ​ បន្តថាៈ ​ថវិកា​ និង​សម្ភារៈ​ គ្រឿង​ឧប​ភោគ ​បរិភោគ​ ដែល​បាន​យក​មក​ ផ្តល់​ជូន​នា​ពេល​នេះ ​គឺ​ដោយ​ទឹក​ចិត្ត​អាណិត​ស្រឡាញ់ ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ចំពោះ ​ក្រុម​គ្រួសារ​សព​សំរាប់​ធ្វើ​បុណ្យ​សព​តាម​ប្រពៃ​ណី​ព្រះពុទ្ធ​សាសនា​។

30-07-2015-001 30-07-2015-002 30-07-2015-003 30-07-2015-004

[youtube id=”-Luy4u6I5Ic”]