ក្រុមការងារចុះជួយឃុំស្ទឹងត្រង់ ប្រជុំផ្សព្វផ្សាយគោលការណ៍សំខាន់ៗ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណកម្មាធិការ រៀបចំការបោះឆ្នោត


(26-07-2015) ប៉ៃលិន៖ ថ្ងៃ​ទី២៦​ ខែកក្កដា​ ឆ្នាំ​២០១៥ ​ឯកឧត្តម​ កើត​ សុធា​ សមាជិក​គណកម្មា​ធិការ​កណ្តាល​និង​ជា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ បាន​អញ្ជើញ​ ប្រជុំ​ផ្សព្វ​ ផ្សាយ​គោល​ការណ៍​សំខាន់ៗ​ នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ និង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណកម្មាធិកា​រ រៀប​ចំ​ការ​បោះ​ឆ្នោត​ ជូន​ដល់​សមាជិក​សមាជិការ​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។

ឯកឧត្តម ​កើត​ សុធា​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍​ពី​គោល​ការ​សំខាន់ៗ​នៃ​ច្បាប់​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាងរាស្រ្ត​ ដែល​មាន​12ជំពូក​ និង​171មាត្រា ​និង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណកម្មាធិការ​ រៀប​ចំការ​បោះ​ឆ្នោត​។ឯកឧត្តម​បន្ត​ថាៈ​ក្រោម​កិច្ច​ព្រម​ព្រៀង​របស់​គណប​ក្សប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះជាតិ​ គជប​ ថ្មី​មាន​សមាជិក​៩រូប​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​៤រូប ​គណ​បក្ស​សង្រ្គោះជាតិ​៤រូប​ និង​អង្គការ​សង្គម​ស៊ីវិល​១រូប​ មាន​ប្រធាន​១ រូប​អនុប្រធាន​១រូប​ ។រីឯ​គណកម្មាធិ​ការ​រៀប​ចំការ​បោះ​ឆ្នោត​រាជ​ធានី​ខេត្ត​មាន​ប្រធាន​១រូប​អនុប្រធាន​១រូប​ និង​សមាជិក​៣រូប​ឬ៥រូប​ទៅ​តាម​រាជ​ធានី​ខេត្ត​តូច​ឬធំ​។ ឯកឧត្តម​បាន​លើក​ឡើង​ថាៈ​ការ​បង្កើត​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​ថ្មី​គឺជា​រឿង​ចាំបាច់​ ក្នុង​ការ​បញ្ចប់​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ គណបក្ស​សង្គ្រោះ​ជាតិ។ ទន្ទឹម​នេះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ ហ៊ុន​សែន​ក៏​បាន​បង្កើត​នូវ​វប្បធម៌​សន្ទនា​ជា​មួយ​បក្ស​សង្គ្រោះជាតិ​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូល​ដ្ឋាន​គឺ​ដើម្បី​បំរើ​ផល​ប្រយោជ​ជាតិ​និង​ប្រជា​ជន​ កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​រីក​ចំរើន​។ដូច្នេះ​សុំ​ឲ្យ​សមាជិក​សមាជិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទាំង​អស់​ត្រូវ​ស្វែង​យល់​ពី​ច្បាប់​នានា​ដែល​ពាក់​ព័ន្ធ​និង​ច្បាប់​បោះ​ឆ្នោត​ដើម្បី​យក​ផ្សព្វ​ផ្សាយ​ពន្យល់​ដល់​សមាជិក​សមាជិការ​នៅ​តាម​មូល​ដ្ឋាន​ឲ្យ​ជ្រួត​ជ្រាប​ទាំង​អស់​គ្នា ​ព្រោះ​ថា​ច្បាប់​បោះ​ឆ្នោត​ថ្មី​មិន​អនុញ្ញាត្តិ​ឲ្យ​បក្ស​ណា​មួយជេគ្នា​តាម​ចិត្ត​នោះ​ទេ​ ហើយ​បើ​មាន​បុគ្គល​ណា​ជេប្រមាទ​គ្នា​ត្រូវ​ផាក​ពិន័យ​ធ្ងន់​ធ្ងរ​។ព្រម​ជា​មួយ​នេះ​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ស្ទឹង​ត្រង់​ទាំង​អស់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចុះ​មូល​ដ្ឋាន​ឲ្យ​សកម្ម​ថែម​ទៀត​ ដើម្បី​ក្តាប់​កម្លាំង​និង​ពង្រឹង​ពង្រីក​សមាជិក​បក្ស​ថ្មី​ឲ្យ​ច្រើន​ថែម​ទៀត​ ជា​ពិសេស​ពង្រឹង​កម្លាំង​យុវជន​ដែល​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​របស់​បក្ស។ក្រុម​ការ​ងារ​ទាំង​អស់​ត្រូវ​ ផ្សព្វ​ផ្សាយ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ឲ្យ​ធ្វើ​សំបុត្រ​កំណើត​ សៀវភៅ​គ្រួសារ​ និង​អត្ត​សញ្ញាណប័ណ្ណ​គំរូប​ថ្មី​ឲ្យ​បាន​ គ្រប់ៗ​គ្នា​។ជា​ពិសេស​ត្រូវ​ពង្រឹង​សាមគ្គី​ភាព​ឯក​ភាព​គ្នា​ឲ្យ​បាន​ល្អ ​បំផុស​ប្រជា​ពល​រដ្ឋ​ឲ្យ​ចូល​រួម​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្តិភាព​ឲ្យ​មាន​ប្រសិទ្ធិភាព​ ។​ ចំពោះ​បញ្ហាសុខ​ភាព​វិញ​ ឯកឧត្តម​ បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ចេះ​អនាម័យ​ ហូប​ស្អាត​ ផឹក​ស្អាត​ បើ​មាន​ជម្ងឺ​ត្រូវ​ប្រញាប់​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​ ឬ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ជៀស​វាង​ព្យាបាល​គ្រូ​ខ្មែរ​ ឬ​គ្រូ​ពេទ្យ​គ្មាន​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ​ដែល​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។​

26-07-2015-001 26-07-2015-002 26-07-2015-003 26-07-2015-004

[youtube id= “CjV_GCoD75I”]