ឯកឧត្តម ផាន់ ចាន់ធុល ជំរុញដល់ក្រុមការងារបច្ចេកទេសកសាងផែនការវិនិយោគបីឆ្នាំរំកិលខេត្ត ណែនាំក្រុមបច្ចេកទេសនៅតាម មន្ទីរ អង្គភាព ត្រូវរៀបចំផែនការ វិនិយោគអោយបានគ្រប់ជ្រុងជ្រោយ


មានប្រសាសន៏ក្នុងឱកាសប្រជុំណែនាំ ស្តីពី ការប្រមូលតម្រូវការអាទិភាព​​សម្រាប់    កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៩-២០២១ នៅសាលាខេត្តប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី១៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនមានប្រសាសន៍​ជំរុញ​ដល់ក្រុមការងារកសាងផែនការវិនិយោគបីឆ្នាំរំកិលខេត្ត ត្រូវណែនាំក្រុមបច្ចេកទេសនៅ តាមមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការរៀប​ចំកម្មវិធីវិនិយោគបី​ឆ្នាំរំកិលអោយបានត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ស្របតម្រូវការរបស់មូលដ្ឋាន និងតាម​គោលនយោបាយ​របស់រាជដ្ឋា​ភិ​បាល។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្រុមការងារកសាងផែនការថ្នាក់ខេត្ត និងក្រុមការងារ​កសាង​ផែន​ការនៅតាមមន្ទីរ អង្គភាពជំនាញទាំងអស់ ត្រូវរួមគ្នាគិត វិភាគ ដោយប្រើប្រាស់​ទិន្នន័យ​ដែល​មាន​ស្រាប់ ឬត្រូវស្វែង​រកព័ត៌មាន​ច្បាស់លាស់​ណាមួយ ​សម្រាប់​ធ្វើការវិភាគ ​និងរក​អោយ​ឃើញនូវសក្តានុពល ដែលអាចយកមកប្រើប្រាស់សម្រាប់​ការ​អភិវឌ្ឍន៍​ខេត្ត និងត្រូវលើកសំណើរគម្រោង អោយបានឆ្លើយតបទៅនឹង ស្ថានភាព បញ្ហា និង​តម្រូវការ​ដែលយើងបានរកឃើញទាំងនោះ សំរាប់ដាក់បញ្ចូលក្នុងផែនការសកម្មភាពរបស់មន្ទីរ អង្គភាពនីមួយៗ៕ វួច ពឿន