ក្រុមការងារគណបក្សប្រជាជនកម្ពុជាពង្រឹងសង្កាត់ ទួលល្វាចុះសាកសួរសុខទុក្ខនិងនាំអំណោយ ជូនប្រជាពលរដ្ឋក្រីក្រចំនួន០៨គ្រួសារ


(18-07-2015) ប៉ៃលិន៖ ​ថ្ងៃទី​១៨ ខែ​កក្កដា ​ឆ្នាំ​២០១៥​ លោក​ ឌឹន​ គឹម​ ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ពង្រឹង​សង្កាត់​ទួល​ល្វា ​ព្រះ​តេជគុណ​ សាន់​ លី​ ព្រះ​មេគន​ធម្មយុត្តិក​និកាយ​ ខេត្ត​ប៉ៃលិន​ជា​ចៅ​អធិការ​វត្ត​សន្តិ​មារាម​(ហៅវត្ត​អូរ​ច្រារ)​ និង​ជា​ប្រធាន​មូល​និធិ​សាលា​គណ​ធម្មយុត្តិក​និកាយ​ និង​ក្រុម​ការ​ងារ​មួយ​ចំនួន​ទៀត​បាន​នាំ​យក​អំណោយ​ចែក​ ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ចំនួន​៨គ្រួសារ​គឺ​នៅ​ភូមិ​ទួល​និម្មិត​៤​គ្រួសារ​និង​ភូមិ​ថ្មី​ចំនួន​៤គ្រួសារ​ ។

ព្រះ​តេជគុណ ​សាន់​ លី​ ចៅ​អធិការ​វត្ត​អូរ​ច្រារ​ និង​ជា​ប្រធាន​មូល​និធិ​សាលា​គណធម្មយុត្តិក​និកាយ​បាន​មាន​សង្ឃ​ដិកា​ថាៈ ​មូល​និធិ​សាលា​គណ​ធម្មយុត្តិក​និកាយ​បាន​សហការ​ជា​មួយ​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​និង​អាជ្ញា​ធរ​ចុះ​ស្រង់​ឈ្មោះ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ក្នុង​មូល​ដ្ឋាន​ក្នុង​សង្កាត់​ទួល​ល្វា​ដើម្បី​ជួយ​ពួក​គាត់​ទៅ​តាម​លទ្ធភាព​ជាក់​ស្តែង​។ដោយ​ពិនិត្យ​ឃើញ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​៨​គ្រួសារ​មាន​ជីវភាព​ខ្វះ​ខាត​ខ្វះ​លទ្ធភាព​ប្រកប​របរ​ទទួល​ទាន​ ព្រះ​អង្គ​មាន​គៀរ​គរ​មូល​និធិ​សាលា​គណ​ទាំង​៣វត្ត​ គឺ​វត្ត​អូរច្រា​ វត្ត​អូរ​ប្រើស​ និង​អូរ​រអិល​រួម​ចំណែក​ជា​មួយ​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​ដើម្បី​ចែ​លរំ​លែក​ជូន​បង​ប្អូន​កំពុង​ខ្វះ​ខាត​នៅ​ពេល​នេះ។​

លោក​ ឌិន​គីម​ ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​បាន​មាន​ប្រសាសន៍​ថាៈ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ ហ៊ុន​សែន​ បាន​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដោយ​ជំរុញ​ដល់​មន្ត្រី​គណ​បក្ស​ថ្នាក់​ក្រោម​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​នាំ​យក​អំណោយ​ផ្តល់​ជូន​ប្រជា​ពល​រដ្ឋ​ក្រីក្រ​មាន​ជីវ​ភាព​ខ្វះ​ខាត​ជា​បន្ត​ បន្ទាប់​មិន​បណ្តោយ​អោយ​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​អត់​បាយ​មិន​បាន​ដឹង​នោះ​ទេ​។ជាក់​ស្តែង​ពេល​នេះ​គ្រាន់​តែ​ទទួល​ព័ត៌មាន​ពី​មូល​ដ្ឋាន​ភ្លាម​ ឯកឧត្តម​ កើត​ សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​បាន​ចាត់​ឲ្យ​ក្រុម​ការ​ងារ​នាំ​អំណោយ​ចែក​ជូន​បង​ប្អូន​តែ​ម្តង​ បើ​ទោះ​បី​អំណោយ​នេះ​វា​មិន​អាច​ដោះ​ស្រាយ​ក្នុង​ជីវ​ភាព​បាន​យូរ​ក្តី​ តែ​អាច​ដោះ​ស្រាយ​បាន​មួយ​រយះ​ធំ​ដើម្បី​ផ្តល់​ឱកាស​បង​ប្អូន​បង្ក​បង្កើន​ផល​ដាំ​ដំណាំ​ផ្សេងៗ​លក់​ដូរ​ចិញ្ចឹម​ជីវិត​បន្ត​ទៀត​។ឆ្លៀត​ឱកាស​នោះ​លោក​ឌិន​គឹម​ បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​ឲ្យ​បាន​គ្រប់ៗ​គ្នា ​ព្រោះ​ថា​ពេល​បោះឆ្នោត​ខាង​មុខ​គេ​យក​អត្តសញ្ញាណ​ប័ណ្ណ​ធ្វើ​ជា​ឯកសារ​ផ្លូវ​ការ​សម្រាប់​បោះឆ្នោត។​

អំណោយ​ចែក​ជូន​បង​ប្អូន​ទាំង ​០៨​គ្រួសារ​ ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ ​៥០​kg ​មី០២កេះ ​ ទឹក​ត្រី០​១យួរ​ ស្ករស០៣kg ​ ទឹក​ដោះ​គោ​០២កំប៉ុង​ តែ​០៥កញ្ចប់​ ទឹក​ក្រូច០១ដប​ និងថវិកា​២០ម៉ឺន​រៀល។​

18-07-2015-027 18-07-2015-028 18-07-2015-029 18-07-2015-030 18-07-2015-031 18-07-2015-032 18-07-2015-033 18-07-2015-034 18-07-2015-035 18-07-2015-036 18-07-2015-037 18-07-2015-038 18-07-2015-039 18-07-2015-040

[youtube id= “yLgcPAQL-RE”]