ឯកឧត្តម អ៊ីឈាន និងលោកជំទាវថ្វាយភ្លេងពិណពាទ្យ បួងសួងសុំសេចក្តីសុខសប្បាយពីលោកយាយយ៉ាត


ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការបារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន លោកជំទាវ បានស្រីមុំ អ៊ីឈាន  អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋា​ភិបាល ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេត្តប៉ៃលិន ឯកឧតកតម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិ​បាល​រង​ខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការបណ្តាមន្ទីរ អង្គភាពជំនាញជុំវិញ​ខេត្តប៉ៃលិន បានអញ្ជើញមកកាន់អាស្រមលោកយាយយ៉ាត ស្ថិតនៅជើងភ្នំយ៉ាត​ ដើម្បី​ថ្វាយភ្លេង​ពិណ​ពាទ្យ​ បួងសួងសុំសេចក្តីសុខ​សប្បាយពីលោកយាយយ៉ាត ដែលមហាជន​មាន​ជំនឿ​ថាមាន​បារមីសាកសិទ្ធ ខ្លាំងពូកែ និងកំពុងចាំថែរក្សាប្រជាពលរដ្ឋខេត្តប៉ៃលិន។

សូមបញ្ជាក់ថា៖ រូបសំណាកធំរបស់​លោកយាយ​​យ៉ាតដែលស្ថិតនៅជើងភ្នំយ៉ាត​ភាគ​ខាងកើតនេះ ត្រូវបានកសាងឡើងនៅខែមេសា ឆ្នាំ២០១១​​ ដោយចំណាយថវិកាផ្ទាល់របស់​ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ,ធ្វើពីថ្មភក់នៅខេត្តកំពង់ធំ​ មានកម្ពស់​​៣,៨០​ម៉ែត្រ បល្ល័ង្ក​ទំហំប្រវែង ​២,៤០ម៉ែត្រការ៉េ និង​មាន​ទម្ងន់​សរុប​ ៣២​តោន៕​​  វួច  ពឿន