(18-07-2015) ប៉ៃលិន៖ ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម កើត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ សមាជិកគណកម្មាធិការកណ្តាលនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងក្រុមការងារបក្សចុះជួយឃុំអូរអណ្តូង បានជួបប្រជុំជាមួយសមាជិក សមាជិការបក្ស មកពីភូមិនានានៅក្នុងឃុំអូរអណ្តូង ចំនួន ៣០០នាក់ ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ឹម ឃ្លឿ មេឃុំ អូរអណ្តូង បានរាយការណ៍អោយដឹងថា ក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋនូវផ្លូវលំចំនួន២ ខ្សែ ដែលខ្សែទី១ មានប្រវែង មានប្រវែង៧០០០ម៉ែត្រ ក្រាលគ្រួសក្រហម, មានសំណង់លូ ៧កន្លែងលូប្រអប់ ៣កន្លែង ,លាតសន្ធឹងចាប់ពីភូមិទឹកចេញដល់ភូមិអូរ៧៥ ។ ខ្សែទី២ ប្រវែង ៧៥៥០ម៉ែត្រ ក្រាលគ្រួសក្រហមចាប់ពីភូមិអូរទឹកភ្លាវ ដល់ភូមិអូរ៧៥ ។
បន្ទាប់ពី លោក ឈាន ចាន់រឹទ្ធ និងលោក យឹម ភារុណ បានអានច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត រួចមក ឯកឧត្តម ឡី ចាន់ឆាយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា យើងជាសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ត្រូវអនុវត្តអោយបាននូវសេចក្តីប្រកាសរួមរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គឺទី១-ស្មោះត្រង់នឹងគ្នា យកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋាន ក្នុងការពិភាក្សាដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាជាតិ និងសង្គម ដែលភាគីទាំងពីរអាចមានទស្សនៈមិនទាន់ស្របគ្នា។ ទី២ គោរព និងអោយតំលៃគ្នាទៅវិញ ទៅមក ។ ទី៣ ជៀសវាងអោយខាងតែបាននូវការញុះញង់ ការលាបពណ៌គ្នា ការប្រើពាក្យអសុរោះ និងការជេប្រមាថគ្នា ដូចជាប្រើពាក្យ អាក្បាលយួនខ្លួនខ្មែរ អាក្បត់ជាតិ អាលក់ជាតិ អាមេចោរ អាកូនចោរជាដើម។ ទី៤ ជៀសវាងការគំរាមកំហែង ការបំភ័យតាមគ្រប់រូបភាពដូចជាប្រើពាក្យចាប់ដាក់គុកសង្រ្គាមនឹងកើតឡើងជាដើម។ ទី៥ លុបបំបាត់ចោលនូវគំនិតនៃការគុំគួន សងសឹកគ្នា បញ្ចប់នូវនយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី។ ទី៦ លុបបំបាត់ចោលនូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយម។ទី៧ អប់រំណែនាំជាប្រចាំដល់មន្រ្តីគណបក្ស សមាជិក សមាជិកា និងអ្នកគាំទ្របក្សរៀងខ្លួនចាប់តាំងពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន អោយអនុវត្តខ្លឹមសារខាងលើនេះអោយមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាជាគណបក្សធំ រឹងមាំ មានភាពចាស់ទុំផ្នែកនយោបាយ បានដឹកនាំកសាងប្រទេសបន្សល់ទុកនូវសមិទ្ធិផលនិងស្នាដៃយ៉ាងច្រើននៅក្នុងសង្គមជាតិខ្មែរយើងដូច្នេះការជឿជាក់ដង្ហែរតាមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សមាជិកសមាជិកា។ ឯកឧត្តមបានបន្តថា ក្នុងនាមជាសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ត្រួវទទួលស្គាល់ពីសមិទ្ធិផលដែលគណបក្សសម្រេចបាននិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងការថែរក្សាសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងសង្គមជាតិ។ឯកឧត្តមបានបន្តទៀតថា ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តគោលយោបាយភូមិឃុំមានសុវត្តិភាព ទប់ស្កាត់ការចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទក្មេងទំនើងជាដើមកុំអោយកើតមាននៅក្នុងភូមិ ឃុំ របស់យើង និងត្រូវអនុវត្តកត្វកិច្ចប្រជាពលរដ្ឋអោយបានត្រឹមត្រូវ ដោយនាំគ្នាធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា។ ឯកឧត្តមក៏បានណែនាំដល់អជ្ញាធរភូមិ ឃុំសង្កាត់ ត្រូវ ស្រុកយកចិត្តទុកដាក់បំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អ ដោយមិនប្រកាន់និន្នាការគណៈបក្សនយោបាយអ្វីឡើយ។
[youtube id= “K8li_DLqIws”]