(26-03-2017) ប៉ៃលិន៖ រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា បានដឹកនាំក្រុមការងារ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលទីទាល់ក្រ និងមានជម្ងឺប្រចាំកាយ ចំនួន ២៦គ្រួសារ នៅក្រុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន បានស្នើដល់ប្រធានបក្សភូមិ/បក្សឃុំ ត្រូវយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ មិនត្រូវបណ្តែតបណ្តោយ ឱ្យពួកគាត់អត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយជំរុញដល់ថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំបក្សនៅមូលដ្ឋាន ត្រូវចុះសាកសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋមានជម្ងឺ និងមានជីវភាពខ្វះខាតជាបន្តបន្ទាប់ មិនបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយមិនបានដឹង និងមិនបានដោះស្រាយនោះទេ។ជាក់ស្តែងនៅពេលនេះគ្រាន់តែទទួលបានព័ត៌មានពីមូលដ្ឋានភ្លាម ឯកឧត្តម ក៍បានដឹកនាំក្រុមការងារ ចុះមកសាកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូនតែម្តង ហើយបើទោះបីជា អំណោយទាំងនេះវាមិនអាចដោះស្រាយក្នុងជីវភាពរបស់ពួកគាត់ បានយូរអង្វែងក្តី តែក៍អាចដោះស្រាយបានមួយរយៈដែរ។ ឯកឧត្តមក៍បានលើកទឹកចិត្តដល់អ្នកជម្ងឺ និងក្រុមគ្រួសារ សូមកុំឱ្យមានការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ព្យាបាលជំងឺអោយឆាប់ជាសះស្បើយ និងឆាប់បានទៅប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត។
គួរបញ្ជាក់ថា៖ នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខា ព្រមទាំងក្រុមការងារ បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ និងមានជម្ងឺប្រចាំកាយ ចំនួន ២៦គ្រួសារ ក្នុងនោះ ភូមិបរហ៊ុយត្បូង ចំនួន ៥គ្រួសារ ភូមិបរហ៊ុយជើង ចំនួន ៤គ្រួសារ ភូមិបរតាំងស៊ូ ចំនួន ៤គ្រួសារ ភូមិបរយ៉ាខា ចំនួន ៣គ្រួសារ ភូមិរោងចក្រ ចំនួន ៣គ្រួសារ ភូមិអូរស្ងួត ចំនួន ៣គ្រួសារ ភូមិអូរច្រាលិច ចំនួន ៣គ្រួសារ ហើយអំណោយដែលចែកជូន គឺក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥kg និងឃីត១កញ្ចប់ មានទឹកត្រី ស្ករស ម៉្សៅស៊ុប និងថវិការមួយចំនួនផងដែរ។
[youtube id= “”]