(26-03-2017) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានបើកវគ្គអប់រំនយោបាយដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកសាលាក្រៅ វគ្គ០២ ជំនាន់ទី០៥ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ អនុប្រធានគណបក្សខេត្ត លោករាម សុខមានគ្រូឧទ្ទេសនាម គ្រូបង្គោល និងសិក្ខាកាមចំនួន៣៧នាក់ ។
ឯកឧត្តម ឡី ចាន់ឆាយ អនុប្រធានគណបក្សខេត្តបានមានប្រសាសន៍ថ្លែងបើកវគ្គអប់រំនយោបាយដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកសាលាក្រៅ វគ្គ០២ ជំនាន់ទី០៥ និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាមពន្យល់ ។ បន្ទាប់មកលោក រាម សុមាន គ្រូឧទ្ទេសនាមក៏បានធ្វើការឧទ្ទេសនាមឯសារពីប្រវត្តិនៃស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាដល់សិក្ខាកាមទាំងអស់បានដឹងបានយល់និងធ្វើការពិភាក្សាក្រុមដើម្បីស្ទាបស្ទង់មតិសិក្ខាកាមបានយល់ដឹងកំរិតណាដែរ ក្នុងការបង្រៀនអស់រយះពេលពេញមួយព្រឹកនេះ ។
ក្នុងបើកវគ្គអប់រំនយោបាយដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកសាលាក្រៅ វគ្គ០២ ជំនាន់ទី០៥នេះផងដែរ ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបានមានវត្តមានអញ្ជើញបិទវគ្គអប់រំនយោបាយដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកសាលាក្រៅ វគ្គ០២ ជំនាន់ទី០៥ និងស្តាប់សិក្ខាកាមដែលតំណាងអោយក្រុមនីមួយៗអាននូវចម្លើយដែលគ្រូឧទ្ទេសនាមបានដាក់អោយធ្វើការពិភាក្សាជាក្រុមដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន។
ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបានមានប្រសាសន៍ថា៖ ការបើកវគ្គអប់រំនយោបាយនេះមានសារៈសំខាន់ណាស់សម្រាប់មន្រី្តគណបក្សយើងយល់ដឹងពីប្រវត្តិនៃស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបាននូវសមិទ្ធជាច្រើន។ ឯកឧត្តមបានបន្តថា៖ សិក្ខាកាមយើងទាំងអស់ត្រូវមានជំហររឹងមាំចេះសាមគ្គីគ្នាអោយបានល្អកុំចាញ់បោកការឃោសនាឬលាបព័ណ៌របស់បក្សដទៃ ហើយមន្រ្តីគណបក្សយើងត្រូវមានសុជីវធម៌និងកាយវិការទន់ភ្លន់ដាក់បងប្អូនប្រជាពលរដ្ឋយើងហើយត្រូវចេះគោរពស្រលាញ់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបានបានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ពេលត្រលប់ទៅមូលដ្ឋានវិញត្រូវរំលឹកមេរៀននិងអានឯកសារឡើងវិញដើម្បីក្រើនរំលឹកខ្លួនយើង។
[youtube id= “”]