ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ចើញចុះជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពកំពុងសម្រាកព្យាបាលសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន


(24-03-2017) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន និងក្រុមការងារជាច្រើននាក់ បានអញ្ជើញចុះជួបសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពកំពុងសម្រាកព្យាបាលសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងអស់ ដោយសម្តេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនយើងគ្រប់ពេលវេលា។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះ បងប្អូននយើងតែងតែជួបនូវជម្ងឺគ្រប់ប្រភេទ ដូច្នេះបងប្អូនត្រូវរស់នៅឲ្យ​មានអនាម័យល្អ ដោយហូបស្អាត ទើបសុខភាពយើងជៀសបាននូវជម្ងឺដំកាត់ផ្សេងៗ។ ឯកឧត្តមបាន​ផ្តាំផ្ញើបងប្អូនទាំងអស់ត្រូវចេះថែទាំសុខភាព ខិតខំពិសារថ្នាំទៅតាមគ្រូពេទ្យឲ្យបានទៀងទាត់ ទើបយើងបានជាសះស្បើយពីជម្ងឺដើម្បីទៅប្រកបកិច្ចការងារចិញ្ជឹមជីវិត និងគ្រួសារ។ ក្នុងឱកាសជួបសួរសុខទុក្ខនោះដែរ ឯកឧត្តម​បាន​កោត​សរសើរនិងវៃតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងបុគ្គលិកពេទ្យទាំងអស់ដែល​បានខិតខំយកចិត្ត​ទុក​ដាក់​បំ​ពេញ​ភារកិច្ចរបស់ខ្លួនកន្លងមកបានល្អធ្វើឲ្យរចនាសម្ព័ន្ធពេទ្យបានរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ជា​ពិ​សេស​បាន​សហការគ្នា សមគ្គីភាព ឯកភាពគ្នា ក្នុងការព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងខេត្តបានល្អគ្រប់ពេលវេលា។​ឯកឧត្តមបាន​ផ្តល់​អនុសាសដល់ថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរសុខា​ភិបាលទាំងអស់ត្រូវបន្តខិតខំបំពេញ​ភារកិច្ចបំរើប្រ​ជាជនព្យាបាលជម្ងឺជូនពួកគាត់ឲ្យមានក្រមសីលធម៌ល្អ ព្រមជាមួយនេះត្រូវរៀបចំសណ្តាប់ធ្នាប់ អនាម័យ នៅតាម​​សាល​និមួយៗឲ្យបានស្អាត និងមានរបៀបរៀបរយល្អ៕

cpp-25-03-2017-001 cpp-25-03-2017-002 cpp-25-03-2017-003 cpp-25-03-2017-004vv

[youtube id= “”]