គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបើកនិងបិទវគ្គអប់រំនយោបាយវគ្គ០១ ជំនាន់ទី០៥


(18-03-2017) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបើកនិងបិទវគ្គអប់រំនយោបាយវគ្គ០១ ជំនាន់ទី០៥ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ​ អនុប្រធានគណបក្សខេត្ត គ្រូបង្គោល គ្រូឧទ្ទេសនាម និងសិក្ខាកាមចំនួន៦៣នាក់ ស្រី២០នាក់។

បន្ទាប់ពីតំណាងក្រុមនីមួយៗបានឡើងអានសំនួរចម្លើយដែលគ្រូឧទ្ទេសនាមបានដាក់អោយធ្វើនិងពិភាក្សាជាក្រុមជូនគណៈអធិបតីរួចមក។  ឯកឧត្តម ឡី ចាន់ឆាយ​ អនុប្រធានគណបក្សខេត្តបានមានប្រសា​សន៍​ដល់សិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងត្រង់ត្រាប់ស្តាប់រាល់កិច្ចការងារល្អៗដែលគ្រូឧទ្ទេសនាមឯសារពីប្រវត្តិនៃស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា៖ ការរៀនសូត្រអប់រំវគ្គនយោបាយរបស់គណបក្សប្រជាជនយើងនៅតែបន្តបើវគ្គសំរាប់មន្រ្តីយើងគ្រប់វ័យជាបន្តបន្ទាប់ទៀត វគ្គអប់រំនយោបាយគណបក្សគឺជាមធ្យោបាយយុទ្ធសាស្រ្តប្រកបដោយលទ្ធផលផ្លែផ្កានៃការកសាងពង្រឹងបាននូវស្មារតី គោលជំហរត្រឹមត្រូវ និងរឹងមាំតាមមាគាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ពេលត្រលប់ទៅមូលដ្ឋានវិញត្រូវរំលឹកនិងអានឯកសារឡើងវិញដើម្បីក្រើនរំលឹកខ្លួនយើងមិនអោយឃ្លាតឆ្ងាយពីស្មារតីស្រលាញ់បក្ស ការពាគណបក្ស ការពារប្រជាជន ដែលថ្នាក់ដឹកនាំគណបក្សយុទ្ធជនយុទ្ធនារីកម្មាភិបាលយើងបានលះបង់ជីវិតយ៉ាងច្រើនឥតគុណនាដើម្បីតែបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវជាប្រពៃណីដ៏យូរអង្វែងទាំងអស់នេះ៕

cpp-18-03-2017-001 cpp-18-03-2017-002 cpp-18-03-2017-003 cpp-18-03-2017-004 cpp-18-03-2017-005 cpp-18-03-2017-006vv

[youtube id= “PuQ91bbigog”]