( 14-03-2017) ប៉ៃលិន៖ នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ បានរៀបចំ ប្រារព្ធពិធី ទិវាវប្បធម៌ជាតិ ៣មិនា លើកទី១៩ ឆ្នាំ២០១៧ក្រោមប្រធានបទ(យុវជនដើម្បីវប្បធម៌) ដែលពិធីនេះ ស្ថិតក្រោមវត្តមាន លោកជំទាវ នេត្រ ភូមារី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងលោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន ។
លោក លឹម ប៊ុនហេង ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានអោយដឹងថា៖ ព្រះ រាជណាចក្រកម្ពុជាជាប្រទេសមួយសំបូរទៅដោយប្រាង្គប្រាសាទបុរាណ អាគារប្រវត្តិសាស្រ្ត ស្ថានីយ៏បុរាណ រមណីដ្ឋានបុរាណវិទ្យា រមណីដ្ឋានធម្មជាតិ ជាផ្នែកមួយនៃបេតិកភណ្ឌរូបី ដែលមានច្រើនទំរង់ដូចជា៖រឿង ព្រេងបុរាណ ចម្រៀងបុរាណ របាំ ល្ខោន តន្រ្តី សម្ភារៈប្រើប្រាស់ ទំនៀមទំលាប់ ប្រពៃណី។ ដូច្នេះយុវជនជំនាន់ក្រោយៗត្រូវចូលរួមថែរក្សាការពារអភិរក្ស និងអភិវឌ្ឍន៏សម្បត្តិបេតិកភណ្ឌ ស្របតាមគោលនយោបាយជាតិ លើវិស័យវប្បធម៌ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ស្មារតីប្រជាជន មហាជន ពិសេសយុវជនដែលជាអ្នកបន្តវេនតទៅថ្ងៃអនាគត់។
លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ទិវាវប្បធម៌ជាតិ ៣មិនា លើកទី១៩ឆ្នាំ២០១៧នេះគឺជាទិសដៅដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏សម្បូរណ៏បែប សម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រលាញ់ ព្រមទាំងលើកកំពស់តម្លៃវសីលធម៌ ក្នុងន័យបណ្តុះបណ្តាលស្មារតីអោយសកម្ម ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ ទាំងបេតិកភណ្ឌវប្បធម៌រូបីយ៏ និងបេតិកភណ្ឌវប្បធម៌អរូបីយ៏ អោយបានស្ថិតស្ថេរគង់វង្សរុងរឿង ថ្កើនថ្កានជាឧត្តមប្រយោជន៏នៃជនជាតិ យើង។ ដើម្បីប្រែក្លាយទិវាវប្បធម៌ជាតិ ៣មិនា ក្រោមប្រធានបទ(យុវជនដើម្បីវប្បធម៌ជាតិ)នេះអោយមានខ្លឹមសារ និងចលនាផុសផុលដល់ប្រជាជន មហាជន ជាពិសេស យុវជនដែលជាទំពាំងស្នងឫស្សី មន្ទីរវប្បធម៌ត្រូវពង្រឹងពង្រីកលើកកំពស់បំផុសការចូលរួមបង្កើតកម្មវិធីសិល្បៈវប្បធម៌ថ្មីៗ។ ហើយមន្ទីរអង្គភាពនិងអាជ្ញាធពាក់ព័ន្ធត្រូវចូលរួមថែក្សាការពារនូវសម្បត្តិវប្បធម៌ និងចូលរួមលើកកំពស់វប្បធម៌ សីលធម៌សង្គម តាម រយៈការលើកទឹកចិត្តដល់អ្នកដែលមានស្នាដៃវប្បធម៌ និងជាពិសេសត្រូវជម្រុញទប់ស្កាត់ វប្បធម៌ពាលា អាវ៉ាសែ ដែលសង្គមស្អប់ខ្ពើបជាដាច់ខាត។
លោកជំទាវ នេត្រ ភូមារី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ បានមានប្រសាសន៏កោតសសើរដល់មន្ទីរ វប្បធម៌ និងវិចិត្រ សិល្បៈ ខេត្តប៉ៃលិនដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ ទៅតាមយុទ្ធសាស្រ្ត បទដ្ធាននានា របស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានចូលរួមចំណែកការថែក្សាការពារវប្បធម៌ និងចូលរួមលើកកពស់តម្លៃវប្បធម៌អោយកាន់តែល្អថែមទៀត។លោកជំទាវបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៥ នៃរដ្ឋសភាដែលមានសម្តេចអគ្គ មហាសេនាបតីតេ ជោហ៊ុន សែន ជាប្រមុខដឹកនាំបានយកចិត្តទុកដាក់លើកស្ទួយ វិស័យវប្បធម៌ ដោយសម្រេចកំណត់យកប្រធានបទ(យុវជន ដើម្បីវប្បធម៌ជាតិ) ក្នុង គោលបំណងធ្វើអោយប្រជាជនមហាជន ពិសេសយុវជនទាំងអស់ត្រូវបង្កើននូវការដឹងគុណចំពោះបុព្វការីជន ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ដ៏សប្បូរបែបប្រកបដោយសក្តានុពលភាព ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៏សង្គម និងភាពសុខសាន្តរបស់ប្រជាជន ។ដូច្នេះយុវជនត្រូវតែស្រឡាញ់វប្បធម៌ ប្រពៃណីជាតិ ត្រូវស្គាល់ពីតំលៃវប្បធម៌អោយច្បាស់ក្នុងន័យ ថែរក្សាការពារអោយបានគង់វង្ស។ទន្ទឹមនេះគ្រប់ស្ថាប័នពាក់ព័ន្ធអាជ្ញាធដែនដីអង្គការជាតិអន្តរជាតិនិងវិស័យឯកជននានាក្នុងខេត្តប៉ៃលិនទាំងអស់មត្តារួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុជនដែលជាអ្នកបន្តវេន អោយមានការចូលរួមដោយស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិខ្លួនទាំងវ័យកុមាររហូតដល់យុវវ័យដើម្បីធ្វើអោយសិល្បៈវប្បធម៌យើងមាននិរន្តភាពក្នុងផ្នត់គំនិតយុវជននិងមហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យ(អប់រំដើម្បីវប្បធម៌) និង(វប្បធម៌ដើម្បីអប់រំ)។
ក្នុងឱកាសនោះដែរលោកជំទាវក៏បានឧបត្ថម្ភសៀវភៅ ប៊ិចដល់សិស្សានុសិស្សចំនួន១៥០នាក់ក្នុងមម្នាក់ៗសៀវភៅ១ក្បាល ប៉ិច១ និងថវិកា៥០០០រៀល យាយជីតាជីចំនួន១០នាក់ក្នុងម្នាក់ៗទទួលករណាត់ស១ដុំ ថវិកា១ម៉ឺនរៀល ប្រគេនព្រះសង្ឃ១០អង្គ ក្នុង១អង្គបច្ច័យ១ម៉ឺនរៀលផងដែរ។
[youtube id= “wziWh7rEAL8”]