(18-07-2015) ប៉ៃលិន៖ នៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនខេត្ត ឯកឧត្តម ផាន់ ចាន់ថុល និងក្រុមការងារចុះជួយសង្កាត់បយ៉ាខាជាច្រើនរូបទៀតបានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន។
លោក ស៊ុន យី ប្រធានមន្ទីរបក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខា បានអានប្រកាសសេចក្តីសម្រេចស្តីពីការបែងចែកសមាសភាពក្រុមការងារគណបក្សចុះជួយភូមិក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិនណែនាំតារាងបច្ចុប្បន្នភាពសមាជិកគណបក្សនិង ណែនាំតារាងបច្ចុប្បន្នភាពសមាជិកយុវជនគណបក្ស។
ឡាយកមរួមគ្នាដោះស្រាយឲ្យចំគោលដៅដែលទាំងអស់គ្នាចង់បាន។ឯកឧត្តមបន្តថាៈ កន្លងមកក្រុមការងារ បានដោះស្រាយបញ្ហាលំបាកមួយចំនួនរួចហើយ ដូចជាបញ្ហាទឹក និងភ្លើងអគ្គីសនីជាដើម ។ ពេលនេះសូមបងប្អូនលើកជាមតិ និងយោបល់អំពីការទុក្ខលំបាកខ្វះខាតផ្សេងៗក្នុងសង្កាត់ ក៏ដូចក្នុងភូមិដែលកំពុងជួបប្រទះមកពិភាក្សា ដើម្បីដោះស្រាយអោយបានចំគោលដៅ ។ សំខាន់ការពង្រីកសមាជិកថ្មី។បញ្ហាមួយទៀតត្រូវយកចិត្តទុកដាក់កសាងកម្លាំងយុវជន ព្រោះថាថ្នាក់ដឹកនាំកំពូលរបស់បក្សប្រជាជនបានយកចិត្តទុកដាក់លើកម្លាំងយុវជនសម្រាប់ចូលរួមការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាសកល២០១៨ខាងមុខ ។ ដូច្នេះសូមលោកមេភូមិ មេក្រុម ត្រូវស្រង់ចំនួនយុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងអោយបានច្បាស់លាស់ហើយចងក្រងពួកគេអោយទៅជាកម្លាំងស្នូលរបស់បក្សយើង ។
ឯកឧត្តម កើត សុធា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាជាគណបក្សដឹកនាំរដ្ឋាភិបាលមានជំហរចាស់ទុំ ហើយបង្រួបបង្រួមជាតិ រួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសមានការរីកចំរើន ហើយបានខិតខំថែរក្សាការពារ សុខសន្តិភាពជូនប្រជាពលរដ្ឋ។ ឯឧត្តមបានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពិការបោះឆ្នោត និងច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានកែសម្រួលថ្មីដោយគណបក្សនយោបាយដែលមានអសនៈច្រើននៅក្នុងរដ្ឋសភា ។ ចំនុចសំខាន់ៗមួយចំនួនដែលត្រូវលើកឡើងមានដូចជាៈ ក្នុងច្បាប់ថ្មីនេះមានការបង្កើតចំនួនកៅអីក្នុងរដ្ឋសភាចំនួនពីរទៀត គឺនៅខេត្តព្រះសីហនុ ដែលសរុបចំនួន១២៥អសនៈនៅអណត្តិក្រោយ ។ ចំពោះការឃោសនាបោះឆ្នោត គឺប្រព្រឹតទៅចំនួន២១ថ្ងៃ និងបញ្ចប់ចំនួន៧ថ្ងៃមុនថ្ងៃបោះឆ្នោត ។ ការចុះឈ្មោះ និងការបោះឆ្នោតប្រជាពលរដ្ឋត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជាឯកសារគោល ។ ផ្អែកតាមច្បាប់ថ្មីក្នុងការឃោសនានេះគឺគណបក្សនិមួយៗមិនត្រូវ ជេរគ្នាក្នុងយុទ្ទនាការឃោសនាបោះឆ្នោតនោះទេ ព្រោះនឹងមានការផាកពិន័យ ដូច្នេះសូមបងប្អូនរក្សាឥរិយាបទចាស់ទុំដើម្បីភាពថ្លៃថ្នូររបស់យើង ។
ក្នុងឳកាសនេះដែរ ឯកឧត្តមបានសូមស្នើអោយលោកចៅសង្កាត់ និងមេភូមិភូមិទាំងអស់ខិតខំអោយអស់ពីលទ្ធភាពដើម្បីភាពជោគជ័យរបស់បក្សយើង ។ រាល់បញ្ហានានាសូមបងប្អូនទាំងអស់លើកឡើង ដើម្បីពិភាក្សា និងរកដំណោះស្រាយ អោយបានទាន់ពេលវេលា ។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់ក្រុមការងារទាំងអស់ ត្រូវចុះធ្វើការងារបក្សអោយសកម្មថែមទៀត ពង្រឹងការងារបក្សនៅតាមភូមិ ដើម្បីប្រៀបឈ្នះនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។សូមលោកមេភូមិធ្នើបច្ចុប្បន្នភាពយុវជន និងពង្រឹងការងារអោយបានល្អ ។ត្រូវរៀបចំកិច្ចប្រជុំយុវជនតាមភូមិ ដោយអប់រំបណ្តុះបណ្តាលពួកគាត់អោយចូលរួមជាមួយយើងគ្រប់គ្នា ព្រោះពួកគាត់សុទ្ធតែជាអ្នកបន្តវេណពីយើង ។ ត្រូវយកចិត្តទុដាក់ចំពោះការផ្តល់សេវាសាធា រណៈជូនប្រជាពលរដ្ឋអោយបានល្អ ។សូមពង្រឹង និងយកចិត្តទុកដាក់ចំពោះគោលនយោបាយភូមិឃុំមានសុវត្តិភាព ព្រមទាំងយកចិត្តទុកដាក់និងលើកទឹកចិត្តចំពោះប្រជាការពារភូមិ ។ សូមភូមិនិមួយៗ ណែនាំអោយប្រជាពលរដ្ឋអោយបំពេញកតព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋខ្មែរ ដូចជាការចុះសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសា សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជាដើម ព្រមទាំងប្រកាសពីតំលៃសេវាជូនជាសាធារណៈផងដែរ ៕
[youtube id= “BIgBesH-E5Y”]