ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិនប្រជុំត្រួតពិនិត្យ ការអនុវត្តកម្មវិធីនយោបាយនិងយុទ្ឋសាស្រ្ត ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា


​(25-02-2017) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៧​ នៅ​សាលា​ខេត្ត​ប៉ៃលិន​ ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​បាន​បើក​កិច្ច​ ប្រជុំ​ជា ​លើក​ដំបូង ​ដើម្បី​ត្រួត​ពិនិត្យ ​និង​គាំទ្រ​ការ​អនុវត្ត​កម្ម​វិធី​នយោបាយ​ និង​យុទ្ធ​សាស្រ្ត​ចតុ​កោណ​តំ ណាក់​កាល ​ទី៣ ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​ អ៊ី​ ឈាន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​ប៉ៃលិន​ និង​ដោយ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​ឯក​ឧត្តម​ លោក​ជំទាវ ​ក្រុម​ប្រឹក្សា​ខេត្ត ​ឯក​ឧត្តម​គណៈ​អភិបាល​ខេត្ត​ លោក​អភិ​បាល​ស្រុក ​ក្រុង​ លោក​ប្រធាន ​អនុ​ប្រធាន ​មន្ទីរ​ អង្គ​ភាព ​ជំនាញ​ ជុំវិញ​ខេត្ត​ ព្រម​ទាំង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ផង​ដែរ​។​

​ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ ​អ៊ី ​ឈាន ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ គោល​បំណង​នៃ​កិច្ច​ប្រជុំ​នា​ពេល​នេះ ​គឺ​ចង់​ឲ្យ​សមាជីក​សមាជិការ​នៃ​អង្គ​ប្រជុំ​ទាំង​មូល​ បាន​ស្គាល់​អំពី​តួនាទី ​ភារកិច្ច​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ក្នុង​ការ​ចុះ​តាម​  បណ្តា​មូល​ដ្ឋាន​ នៅ​ក្នុង​ ខេត្ត​ប៉ៃលិន ​ក្នុង​ការ​កំណែ​ទម្រង់​ស៊ីជំរៅ ​ដើម្បី​សំរេច​អោយ​បាន​នូវ​គោល​ដៅ​ជា​យុទ្ធ​សាស្ត្រ​ ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ​សង្គម​កិច្ច​ប្រកប​ដោយ​ចក្ខុ​វិស័យ​សំខាន់​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ក្នុង​និតិកាល​ថ្មី​នេះ​។​ ហើយ​ភារកិច្ច​ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ ទី១​ ជា​អ្នក​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​រាជ​រដ្ឋា​ភិបាល​ជា​មួយ​ប្រជា​ពល​រដ្ឋ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ អោយ​បាន​ទូលំ​ទូលាយ​នូវ​កម្ម​វិធី​ន​យោបាយ​យុទ្ធ​សាស្រ្ត​ចតុ​កោណ​តំណាក់​កាល​ទី៣​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ ​គោល​នយោ​បាយ​ភូមិ​ ឃុំ​មាន​សុវត្ថ​ភាព​  កម្ម​វិធី​គោល​នយោ​បាយ​តាម​វិស័យ​ ក៏​ដូច​ជា​សភាព​ការណ៍​រួម​របស់​ប្រទេស​ជាតិ​ ដោយ​ផ្សា​ភ្ជាប់​សភាព​ការណ៍​ នៅ​មូល​ដ្ឋាន​។​ ទី២​លើក​កំពស់​ការ​ ទទួល​ខុស​ ត្រូរ​បស់​ក្រសួង​ ស្ថាប័ន​ ដូច​ជា​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ តាម​ដាន​ និង​គាំទ្រ​ការ​អនុវត្ត​កម្ម​វិធី ​គម្រោង​ និង​ផែនការ​សកម្ម​ភាព​នានា​នៅ​តាម​មូល​ដ្ឋាន​។​ ទី៣​សហការ​ជំរុញ​ និង​លើក​កម្ពស់​គណ​នេយ្យ​ភាព​របស់​ក្រសួង ​ស្ថាប័ន ​និង​អាជ្ញាធរ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ ​និង​ការ​អភិវឌ្ឍន៍​នៅ​មូល​ដ្ឋាន​ អោយ​មាន​ប្រសិទ្ធ​ភាព​។​ទី៤ ​សហកា​ររៀប​ចំ​វេទិការ​សាធារណៈ​តាម​មូល​ដ្ឋាន​ ដើម្បី​ស្តាប់​សំនូមពរ​ និង​សំណើរ​របស់​ប្រជា​ពល​រដ្ឋ​ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​នូវ​រាល់​សំនូមពរ​ និង​សំណើរ​ទាំង​នោះ​ដោយ​ផ្អែក​លើ​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​នានា​។​ទី៥ ​សហកា​រដោះ​ស្រាយ​ បញ្ហា​ ប្រឈម ​និង​ការ​លំបាក​នានា​របស់​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន ​ទី៦​គៀង​គរធន​ធាន​ពី​ប្រភព​នានា​ដើម្បី​ចូល​រួម​ ការ​ដោះ​ស្រាយ​ជីវភាព​ប្រជា​ពល​រដ្ឋ​ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​មូល​ដ្ឋាន​។​ឯក​ឧត្តម​អ៊ី ​ឈាន ​បាន​មាន​ប្រសាសន៍​បន្ត​ថា ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​យើង ​បាន​ប្រសូត្រ​ចេញ​ពី​ប្រជា​ជន​ ដែល​ប្រជា​ជន​បោះឆ្នោត​គាំទ្រ​ផ្តល់​ទំនុក​ចិត្ត​អោយ​ដឹកនាំ​ប្រទេស​បន្ត​ទៀត​ ដូច្នេះ​យើង​ត្រូវ​បំរើ​ប្រជា​ជន​ អោយ​បាន​ល្អ​ ធានា​បាន​នូវ​ក្តី​សុខ​សាន្ត​ មាន​សិទ្ធិ​សេរី​ភាព​ ធ្វើ​អោយ​ប្រជា​ជន​មាន​ជីវ​ភាព​ធូធារ​ សម្បូ​សប្បាយ​។​ ហើយ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​យើង​មាន​សក្កា​នុ​ពល​ខ្ពស់​ខាង​វិស័យ​កសិកម្ម ​ពិសេស ​ដំណាំ​ដំឡូង​មី​ដែល​មាន​សក្កា​នុ​ពល​ទី២​បន្ទាប់​ពី​ស្រូវ​។​ ឯក​ឧត្តម​បាន​បន្ត​ទៀត​ថា ​នៅ​ពេល​ខាង​មុខ​នេះ ​យើង​នឹង​រៀប​ចំ​វេទីការ​សាធារណៈ​អោយ​បាន​ញឹក​ញាប់​ដើម្បី​ស្វែង​យល់​ពីការ​លំបាក​និង​សំនូម​ពរ​នានា​របស់​ប្រជា​ពល​រដ្ឋ​ និង​ដោះ​ស្រាយ​ការ​លំបាក​ទាំង​នោះ​ជូន​ពួក​គាត់​ ពិសេស​ទាក់​ទង​ទៅ​នឹង ​ការ​ប្រើប្រាស់ ​និង​ចែក​ចាយ​គ្រឿង​ញៀន ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​  បញ្ហា​ព្រៃឈើ​បញ្ហា​សុខា​ភិបាល ​និង​បញ្ហា​ចំណាក់​ស្រុក​របស់​ប្រជា​ពល​រដ្ឋ​ជា​ដើម​។​

cpp-25-02-2017-001 cpp-25-02-2017-002 cpp-25-02-2017-003 cpp-25-02-2017-004 cpp-25-02-2017-005 cpp-25-02-2017-006 cpp-25-02-2017-007 cpp-25-02-2017-008vv

[youtube id= “1p4TCZwRXlE”]