ផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមត្រូវបានផ្សព្វផ្សាយជូនដល់មន្ទីរស្ថាប័ន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តប៉ៃលិន


​(15-02-2017) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី​១៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៧ ​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​បាន​បើក​វគ្គ​ផ្សព្វ​ផ្សាយ​ស្តីពី​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​គណ​នេយ្យ​ភាព​សង្គម​ជូន​ដល់​មន្ទីរ​ស្ថាប័ន ​និង​អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត​ប៉ៃលិន​ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតីយ​ភាព​ឯក​ឧត្តម​ កើត​ សុធា​ អភិបាល​ខេត្ត​ប៉ៃលិន​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯក​ឧត្តម​លោក​ជំទាវ​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត ​លោក​លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ​ អភិបាល​រង​ក្រុង​/​ស្រុក​ និង​ក្រុម​ប្រឹក្សា​ឃុំ​/សង្កាត់​ទូទាំង​ខេត្ត​ប៉ៃលិន​ផង​ដែរ​។​

​លោក​នួន​ គឹម​ ឡេង ​ទីប្រឹក្សា​គ្រប់​គ្រង​កម្ម​វិធី​ជាតិ​ថ្នាក់​ខេត្ត​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​គណ​នេយ្យ​ភាព​សង្គម​ជូន​ដល់ ​មន្ទីរ​ស្ថាប័ន ​និង​អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ដើម្បី​អោយ​យល់​កាន់​តែ​ច្បាស់​ ងាយ​ស្រួល​ធ្វើ​ការ​អនុវត្ត​ ទទួល​បាន​ប្រសិទ្ធិ​ភាព​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏ថា​៖​ ការ​ផ្សព្វ​ផ្សាយ​ស្តីពី​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​គណ​នេយ្យ​ភាព​សង្គម​ក្នុង​គោល​បំណង​ដើម្បី​មន្ទីរ​ស្ថាប័ន ​និង​អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​យល់​ដឹង​ពី​ការ​ស្វែង​យល់​ និង​ពង្រឹង​កិច្ច​សហរការ​ ជា​ពិសេស​ការ​ចូល​រួម​ផ្នែក​ផ្គត់​ផ្គង់​ និង​ផ្នែក​តម្រូវ​ការ​អោយ​បាន​ច្បាស់​ ក្នុង​ន័យ​បំរើ​សេវា​សាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ទាន់​ពេល​វេលា ​និង​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​របស់​រាជ​រដ្ឋា​ភិបាល​គឺ​ការ​លើក​កំពស់​ជីវភាព​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​កាន់​តែ​រីក​ចំរើន​បន្ថែម​ទៀត​អោយ​បាន​ល្អ​។​ឯក​ឧត្តម​បន្ត​ថា​៖​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​គណ​នេយ្យ​ភាព​សង្គម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​ជ្រើស​រើស​យក​ស្រុក​សាលា​ក្រៅ​ជា​គោល​ដៅ​កាល​ពី​ឆ្នាំ​២០១៦​ដោយ​មាន​ការ​គាំទ្រ​ដោយ​អង្គ​ការ​រ៉ាឆា​បាន​ផ្តោត​លើ​វិស័យ​៣​គឺ​វិស័យ​សុខា​ភិបាល​ដោយ​ជ្រើស​ យក​មណ្ឌល​សុខ​ភាព​០៣ ​វិស័យ​អប់រំ​បាន​ជ្រើស​រើស​សាលា​បឋម​សិក្សា​ចំនួន​២៧​ដូច្នេះ​ហើយ​នៅ​ឆ្នាំ២០១៧​នេះ​នឹង​បន្ត​ការ​អនុវត្ត​ទៀត​ ដើម្បី​ការ​អភិវឌ្ឍន៏​ខេត្ត​ប៉ៃលិន​អោយ​មាន​ការ​រីក​ចំរើន​ទាំង​ពេល​បច្ចុប្បន្ន​និង​អនាគត់​ ។​ឯក​ឧត្តម​សំនូម​ពរ​ដល់​ស្ថាប័ន​និង​អាជ្ញាធ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ត្រូវ​ពង្រឹង​សហការ​ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​ទិន្ន័យ​ដើម្បី​រៀបចំ​ តាម​ដាន​ ត្រួត​ពិនិត្យ ​ការ​បិទ​ផ្សាយ​ព័ត៌​មាន​សម្រាប់​ប្រជា​ពល​រដ្ឋ​  ហើយ​អង្គការ​រ៉ាឆា​ត្រូវ​ជួយ​ពង្រឹង​ការ​ចូល​រួម​ និង​ពន្យល់​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ ​និង​ត្រូវ​ធ្វើ​ការ​ប្រជុំ​ទៀង​ទាត់​ ជាពិសេស​ការ​ធ្វើ​របាយ​ការណ៏​អោយ​បាន​ទាន់​ពេល​វេលា​ច្បាស់​លាស់​ ​។​ជាចុង​ក្រោយ​ឯក​ឧត្តម​សង្ឃឹម​ថា​៖​មន្ទីរ​ស្ថាប័ន​និង​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ ត្រង់​ត្រាប់​និង​ស្វែង​យល់​នូវ​ខ្លឹម​សារ ​របៀប​របប​នៃ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​គណ​នេយ្យ​ភាព​សង្គម​ សម្រាប់​ជា​មូល​ដ្ឋាន​ក្នុង​ការ​គ្រប់​គ្រង​ ចាត់​ចែង ​តាម​ដាន​ ជំរុញ​ នៅ​ក្នុង​អំឡុង​ពេល​អនុវត្ត​ផែន​ការ​នេះ​ទទួល​បាន​ប្រសិទ្ធិ​ភាព​។​

cpp-15-02-2017-001 cpp-15-02-2017-002 cpp-15-02-2017-003 cpp-15-02-2017-004vv

[youtube id= “a-zy0Jm9IOg”]