(14-02-2017) ប៉ៃលិន៖ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម សៅ សារ៉ាត់អភិបាលរងខេត្តប៉ៃលិន និងជាប្រធានលេខា ធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត បានជួបប្រជុំជាមួយលោកអភិបាល ក្រុង ស្រុក មន្រ្តីនគបាល បង្រ្កាប គ្រឿងញៀនខេត្ត កងរាជអាវុធហត្ថបង្រ្កាបគ្រៀងញៀនខេត្ត និងនគរបាលរដ្ឋបាលឃុំ សង្កាត់ នៅសាលក្រុម ប្រឹក្សាខេត្តប៉ៃលិន ដើម្បីជំរុញការងារបង្ក្រាប ទប់ស្កាត់ ការជួញដូរ ប្រើប្រាស់គ្រៀងញៀននៅ ក្នុងខេត្ត ប៉ៃលិន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹក ដោយមានការពិភាក្សា លើការលំបាក ការងាយស្រួល នៃការអនុវត្តការងារបង្រ្កាបទប់ស្កាត់ ការចរាចរ ជួញដូរការប្រើប្រាស់គ្រឿងញៀននាពេលកន្លងមក និង ដាក់ផែនការយុទ្ធសាស្រ្ត សំរាប់ការអនុវត្តការងារផ្សព្វផ្សាយនិង ការងារបង្រ្កាបការជួញ ដូគ្រឿង ញៀននៅ ក្នុងខេត្តប៉ៃលិន។
ឯកឧត្តម សៅ សារ៉ាត់អភិបាលរងខេត្តប៉ៃលិន និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀន ខេត្តប៉ៃលិនបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃ៣០ ខែមិថុនាឆ្នាំ២០១៧ រាជ រដ្ឋាភិបាលកម្ពុជា នឹងបើកយុទ្ធនាការលើកទី១ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដើម្បី ម្ចាស់ការ ការពារ និងលើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ប្រឆាំងទប់ស្កាត់ចំពោះគ្រោះមហន្តរាយដែលបណ្តាលមកពីឥទ្ធិពលគ្រឿងញៀនខុសច្បាប់ សំដៅរក្សា ការពាររឹងមាំនូវខឿនសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសជាតិទទួលបាននូវសុខ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ សេដ្ឋកិច្ចជាតិបានបន្តរីកចំរើនគួកត់សំគាល់ ជាមួយនោះភាពក្រីក្រីត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។ ប៉ុន្តែ ទោះ ជាយ៉ាងណាក៏ដោយ ដោយសាឥទ្ធិពលនៃការផលិត ការចរាចរ ជួញដូរ ប្រើប្រាស់គ្រឿង ញៀនខុស ច្បាប់នៅលើពិភពលោក និងក្នុងតំបន់ បានធ្វើអោយព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវផលប៉ះពាល់ ដោយ ផ្ទាល់ និងដោយប្រយោល ពិសេសសកម្មភាពចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដែលហាក់កំពុងមានការរីករាលដាលគួរអោយព្រួយបារម្ភ ក្នុងស្រទាប់យុវវ័យ។ ឯកឧត្តម បានកោតសរសើដល់ស្នងការ កនរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង មន្រ្តីរាជការពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការ ផ្សព្វផ្សាយ ការបង្រ្កាបទប់ស្កាត់ការចរាចរ ការជួញដូរ ប្រើប្រាស់គ្រឿងញៀនលើកទី១ ក្នុងខែមករា និងកុម្ភៈ ឆ្នាំ២០១៦នេះ ដោយយើងក៏បានចាប់ជនសង្ស័យ និងវត្ថុតាងបានជាបន្តបន្ទាប់។ ឯកឧត្តម បានណែនាំ ដល់មន្រ្តីគ្រឿងញៀនគ្រប់មន្ទីរអង្គភាពទាំងអស់ត្រូវ ចូលរួមអោយបានសកម្មថែមទៀត ក្នុងការផ្សព្វផ្សាយ ពីផលប៉ះពាល់នៃការជួញដូរ ប្រើប្រាស់គ្រឿងញៀន អោយបានដល់ប្រជាពលរដ្ឋ យុវវ័យ និងត្រូវកំណត់មុខសញ្ញា ជួញដូរប្រើប្រាស់គ្រឿងញៀនអោយបានច្បាស់លាស់ថែមទៀត ដើម្បីឈានដល់ការចុះ បង្រ្កាប អោយបានជោគជ័យ។ ឯកឧត្តមក៏បានណែនាំសូមអោយមន្រ្តីបង្រ្កាបគ្រឿងញៀនគ្រប់អង្គភាពត្រូវ៖ ទី១ ជំរុញការអនុវត្តការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ មិនរើសអើង មិនបែងចែក និងមិនលំអៀង។ ទី២ ជំរុញ បង្កើតសកម្មភាព ទាំងការងារអប់រំ ការងាររដ្ឋបាល ការអនុវត្តច្បាប់ ការងារស្តានិតិសម្បទា និងការងារសមាហរណកម្ម។ ទី៣ ត្រូវធ្វើរបាយការណ៍អោយបានជាប្រចាំថ្ងៃ៕
[youtube id= “OpKRgWNPZkw”]