(13-02-2017) ប៉ៃលិន៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម សួស គង់ និង ឯកឧត្តម ទ្រីម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ជាច្រើនរូប។
បន្ទាប់ពី លោកជំទាវ សោ មុន្នីរ័ត្ន អានរបាយការណ៍ពីលទ្ធការងារដែលមន្ទីរអភិវឌ្ឍន៍ជនបទសម្រេចបានកន្លងមករួចមក ឯកឧត្តម អៀងវុធ អភិបាលរងខេត្តប៉ៃលិនមានប្រសាសន៍ថា៖ការប្រកាសតែងតាំងមុខតំណែងពេលនេះគឺស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ស្រុក ក្រុង និងដាក់អោយដំណើការនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបវិជ្ឃការនិងសហវិមជ្ឃិការនៅថ្នាក់ក្រោមជាតិ។ដូច្នេះមន្ត្រីដែលបានទទួលមុខតំណែងថ្មីត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចអោយទទួលខុសត្រូវខ្ពស់បំផុត និងត្រូវធ្វើការបណ្តើសិក្សាបណ្តើស្របតាមសភាពការណ៍វិវត្តថ្មីៗ។
តាមសេចក្តីប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លេខ២៥៤ ក.អ.ជ.ប្រ.ក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានសំរេចតែងតាំងលោក ពេជ្រ សំបូរ អតីតអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មកជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ជំនួសលោកជំទាវ សោ មុន្នីរ័ត្ន ដែលត្រូវទទួលបានភារកិច្ចថ្មី ជាអភិបាលរងខេត្តប៉ៃលិន។
លោក ពេជ្រ សំបូរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដែលទើបតែងតាំងថ្មីបានប្តេជ្ញាចិត្ត ខិតខំយកអស់កំលាំងកាយ ប្រាជ្ញា ដើម្បីបំពេញភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ និងសាលាខេត្តប៉ៃលិនក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣របស់រាជរដ្ឋាភិបាលដែលដឹកនាំដាយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ក្នុងមន្ទីរ និងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តនិង ប្រជាពលរដ្ឋ ដើម្បីបង្កើនភាពរឹងមាំប្រសិទ្ធភាពការងាររបស់អង្គភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។
ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តាំផ្ញើដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដែលតែងតាំងថ្មីត្រូវយកចិត្តទុកដាក់នៅគ្រប់ពេលវេលាបំពេញភារកិច្ចត្រូវអនុវត្តស្មារតីសាមគ្គីភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ដូច្នេះយើងត្រូវខិតខំស្វែងយល់និងអនុវត្តអោយបានល្អនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខ ជាពិសេសគឺត្រូវយល់ច្បាស់ខ្លឹមសារនិងគោលបំណងក្នុងសរសរស្តមទាំង៤ នៃយុទ្ធសាស្ត្រដំណាក់កាលទី៣ គឺ់កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។ទន្ទឹមនេះត្រូវមានកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់អោយបានជិតស្និទ្ធដើម្បីបុព្វហេតុក្នុង ការអភិវឌ្ឍន៍ខេត្តប៉ៃលិនអោយរីកចំរើនលើគ្រប់វិស័យក្នុងនោះជំរុញការងារអភិវឌ្ឍន៍ជនបទដូចជាការកសាងផ្លូវជនបទ ធ្វើអាងនិងអណ្តូងទឹកស្អាតជូនសហគម ជាពិសេសត្រូវបន្តថែទាំផ្លូវលំជនបទអោយប្រសើឡើងដើម្បីបរើការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សាបានងាយស្រួលនិងឆាប់រហ័ស។
[youtube id= “azWXHQg0K9g”]