ក្រុមការងារចុះជួយសង្កាត់ទួលល្វាប្រជុំផ្សព្វផ្សាយគោលការណ៍សំខាន់ៗនៃច្បាប់ និងប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចុះជួយភូមិក្នុងសង្កាត់ទួលល្វា


(11-07-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី១១ ខែ​កក្កដា ​ឆ្នាំ២០១៥​ ឯកឧត្តម​ កើត សុធា​ សមាជិក​គណកម្មាធិការ​កណ្តាល​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ ​ផ្សព្វ ផ្សាយ​គោលការណ៍​សំខាន់ៗ ​នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ​និង​ច្បាប់​ស្តីពី​ការរៀបចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណកម្មាធិការ ​រៀបចំ​ការ​បោះ​ឆ្នោត​ ជូនដល់​សមាជិក​សមាជិការ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​សង្កាត់​ទួលល្វា ​និង​ប្រកាស​សេចក្តី​សម្រេច​ស្តីពី​ការ​បង្កើត​ក្រុម​ការងារ​ចុះ​ជួយ​ភូមិ​ក្នុង​សង្កាត់​ទួលល្វា។

លោក​ ឌិន គឹម ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ទួលល្វា ​បានអាន​សេចក្តី​សម្រេច​របស់​គណបក្ស​ខេត្ត ​បង្កើត​ក្រុម​ការងារ​ចុះ​ជួយ​ភូមិ​ក្នុង​សង្កាត់​ទួលល្វា ​ក្នុង​នោះ​មាន​ក្រុម​ការងារ​ចុះ​ជួយ​ភូមិ​អូរតាពុកក្រោម ​ចំនួន០៩រូប​ ភូមិ​អូរពឺត​០7រូប ​ភូមិ​អូរច្រាកើត​០៥រូប​ ភូមិ​អូរច្រាកណ្តាល​០7រូប​ ភូមិ​អូរច្រាលើ​០6រូប ​ភូមិ​ទួលល្វា​០6រូប ភូមិ​ទួលនិមិត្ត​០5រូប​ ភូមិ​ទួលស្រឡៅ​០6រូប ​ភូមិ​ចំកាហ្វេ​០7រូប ​ភូមិ​វាលវង្ស​០6រូប ​និង​ភូមិថ្មី​០៦រូប

​ឯកឧត្តម​ ធូ ភា​ អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ទួលល្វា ​បាន​ធ្វើ​បទ​បង្ហាញ​គោលការ​សំខាន់ៗ​នៃ​ច្បាប់​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្រ្ត ​ដែល​មាន​12ជំពូក ​និង​171​មាត្រា។

ឯកឧត្តម​ គង់ដួង​ អនុប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ទួលល្វា​បាន​បង្ហាញពី​ច្បាប់​ស្តីពី​ការរៀបចំ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​គណកម្មាធិការ​ រៀបចំ​ការ​បោះ​ឆ្នោត។​ឯកឧត្តម​បន្ត​ថាៈ​គជប ​ថ្មី​មាន​សមាជិក​៩រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​៤រូប​ គណបក្ស​សង្រ្គោះ​ជាតិ​៤រូប ​និង​អង្គការ​សង្គមស៊ីវិល​១រូប​ មាន​ប្រធាន​១ រូប​អនុប្រធាន​១រូប​ ។រីឯ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ខេត្ត​មាន​ប្រធាន​១រូប​អនុប្រធាន​១រូប​ និង​សមាជិក​៣រូប​ឬ​៥រូប​ទៅ​តាម​រាជធានី​ខេត្ត​តូច​ឬ​ធំ។​បង្កើត​គណកម្មការ​រៀបចំ​បោះ​ឆ្នោត​ឃុំ/សង្កាត់​ និង​ការិយាល័យ​តាម​មណ្ឌល​បោះ​ឆ្នោត។

ឯកឧត្តម​ កើត សុធា​ សមាជិក​គណកម្មាធិការ​កណ្តាល​និង​ជា​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថាៈ​ការ​បង្កើត​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​គឺ​ជា​រឿង​ចាំបាច់​ ក្នុង​ការ​បញ្ចប់​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ គណបក្ស​សង្គ្រោះ​ជាតិ។ ​ឯកឧត្តម​បន្ត​ថាៈ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ​ហ៊ុនសែន ​បាន​បង្កើត​វប្បធម៌​សន្ទនា​ជា​មួយ​បក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ថ្នាក់​ជាតិ​រហូតដល់​ថ្នាក់​មូលដ្ឋាន​គឺ​ដើម្បី​បំរើ​ផលប្រយោជន៏​ជាតិ​និង​ប្រជាជន ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​រីកចំរើន។​ដូច្នេះ​សុំ​ឲ្យ​សមាជិកសមាជិការ​បក្ស​ទាំងអស់​ត្រូវ​ស្វែងយល់​ពី​ច្បាប់​នានា​ដែល​ពាក់ព័ន្ធនិង​ច្បាប់​បោះ​ឆ្នោត​ដើម្បី​យក​ផ្សព្វផ្សាយ​ពន្យល់​ដល់​សមាជិក​សមាជិការ​នៅ​តាម​មូលដ្ឋាន​ឲ្យ​ជ្រួតជ្រាប​ទាំងអស់​គ្នា​។​ទន្ទឹម​នេះ​ត្រូវ​ក្តាប់​កម្លាំង​និង​ពង្រឹង​ពង្រីក​សមា  ជិក​បក្ស​ថ្មី​ឲ្យ​ច្រើន​ថែមទៀត​ ជា​ពិសេស​ត្រូវ​ពង្រឹង​កម្លាំង​យុវជន​និង​ត្រូវ​គ្រប់គ្រង​ពួកគេ​ជាក្រុម​ដើម្បី​ជា​កម្លាំង​គាំទ្រ​គណបក្ស​ប្រជាជនន​កម្ពុជា​ក្នុងការ​បោះឆ្នោត​ខាងមុខ​ឲ្យ​ទទួល​បាន​ជ័យជំនេះ។​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​ទាំងអស់​ ត្រូវ​គោរព​ស្រឡាញ់​ប្រជាជន ​ជួយ​ ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ ​ជា​ពិសេស​ត្រូវ​ពង្រឹង​សាមគ្គីភាព​ឯកភាព​គ្នា​ឲ្យ​បាន​ល្អ ​ព្រោះ​ថា​កត្តា​សាមគ្គី​នេះ​វា​មាន​សារៈសំខាន់ណាស់​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ទទួល​បាន​នូវ​ជ័យជំនះ​គ្រប់​កាលៈទេសៈ​កន្លង​មក។​

11-07-2015-017 11-07-2015-018 11-07-2015-019 11-07-2015-020 11-07-2015-021 11-07-2015-022 11-07-2015-023 11-07-2015-024

[youtube id= “Yjz7iLhUWIA”]