គណៈអភិបាលខេត្តប៉ៃលិន ទទួលជួបសំណេះ សំណាលការងារជាមួយគណៈប្រតិភូស្ថានទូតប្រទេសថៃប្រចាំនៅកម្ពុជា


​(13-02-2017) ប៉ៃលិន៖ ថ្ងៃទី​១៣ ​ខែកុម្ភ​ ឆ្នាំ​២០១៧ ​ឯក​ឧត្តម ​កើត​ សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​អម​ដោយ​ឯក​ឧត្តម​សៅ ​សារ៉ាត់ ​អភិបាល​រង​ខេត្ត ​លោក​ជំទាវ​ ស៊ុំ ​ហៀង ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត ​ឯក​ឧត្តម​ គង់ ​ដួង​ លោក​ហែម ​ឫទ្ធី ​នាយក​រដ្ឋ​បាល​សាលា​ខេត្ត ​លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ បាន​ទទួល​ជួប​សំណេះ​សំណាល​ ពិភាក្សា​ការងារ ​ជា​មួយ​គណៈ​ប្រតិភូ​ស្ថាន​ទូត​ប្រទេស​ថៃ​ប្រចាំ​នៅ​កម្ពុជា ​ដែល​ដឹក​នាំ​ដោយ ​ឯក​ឧត្តម ​នុតាវុធ ​ផូធី​សារ៉ូ​ ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​

​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​នេះ​ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​ឯក​ឧត្តម​ នុតា​វុធ​ ផូធី​សារ៉ូ ​ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​លើក​ឡើង​ពី​បញ្ហា​កសាង​ស្ពាន​បេតុង​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពី ​កម្ពុជា​-​ថៃ ​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ​ដែន​ខេត្ត​ប៉ៃលិន ​បញ្ហា​កិច្ច​សហ​ប្រតិប័ត្ត​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​ចែក​ចាយ​គ្រឿង​ញៀន​ឆ្លង​ដែន ​និង​បញ្ហា​ពល​រដ្ឋ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​កា​រនៅ​ប្រទេស​ថៃ​ជា​ដើម​។​ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា ​(​ឃ្លីប​)​។​

​ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ​ឯក​ឧត្តម​ នុតា​វុធ ​ផូធី​សារ៉ូ​ ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍ថា​ (​ឃ្លីប​)​។​

​ក្នុង​ឱកាស​បំពេញ​បេសក​កម្ម​នៅ​ខេត្ត​ប៉ៃលិន​នេះ​ដែរ ​ឧត្តម​ នុតា​វុធ​ ផូធី​សារ៉ូ ​ឯក​អគ្គរាជ​ទូត​ថៃ​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង​គណ​ប្រតិភូ​អម​ដំណើរ​ក៏​បាន​ចុះ​ពិនិត្យ​មើល​ការ​ប្រមូល​ផល​ផ្លែ​មៀន ​ចំការ​ស្វាយ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ​និង​ផែស្ងួត​ ជាង​ ហៀង ​របស់​លោក​ជំទាវ ​ស៊ុំ ​ហៀង ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន​ នៅ​ចំណុច​ភូមិ​អូរអិល​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ផង​ដែរ​។​

cpp-13-02-2017-001 cpp-13-02-2017-002 cpp-13-02-2017-003 cpp-13-02-2017-004 cpp-13-02-2017-005 cpp-13-02-2017-006vv

[youtube id= “wL_cvg3R6AM”]