ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា ចុះសាកសួរសុខទុក្ខ និងនាំយលអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋមានជម្ងឺប្រចាំកាយ


​ (12-02-2017) ប៉ៃលិន៖ ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា ដឹក​នាំ​ដោយ​ឯក​ឧត្តម​ ផាន់​ ចាន់​ធុល​ ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ លោក​ ស៊ុន ​យី ​អនុ​ប្រធាន​ក្រុម​ការងារ ​និង​សមា​ជិក​ក្រុម​ការងារ​មួយ​ចំនួន​ទៀត ​នៅថ្ងៃ​ទី១២​កុម្ភះ​ ឆ្នាំ​២០១៧​នេះ​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​នាំយក​អំណោយ​ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​មាន​ជម្ងឺ​ប្រចាំ​កាយ​ចំនួន​៥នាក់​រស់​នៅ​ភូមិ​បហ៊ុយ​ ភូមិ​រោង​ចក្រ​ ភូមិ​អូរ​ស្ងួត​និង​ភូមិ​អូរ​ច្រាលិច ​សង្កាត់​បយ៉ាខា​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​

​ឯក​ឧត្តម​ ផាន់​ ចាន់​ធុល​ ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​បរយ៉ាខា​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ ហ៊ុន​សែន​ បាន​តែងតែគិត​គូពី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដោយ​ជំរុញ​ដល់​មន្ត្រី​គណ​បក្ស​ថ្នាក់​ក្រោម​ចុះ​សាក​សួរ​សុខ​ទុក្ខ ​និង​នាំ​យក​អំណោយ​ផ្តល់​ជូន​ប្រជា​ពល​រដ្ឋមានជម្ងឺ​ និងមាន​ជីវ​ភាព​ខ្វះ​ខាត​ជា​បន្ត​បន្ទាប់​មិន​បណ្តោយ​អោយ​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​អត់​បាយ​ ហើយមិន​បាន​ដឹង​នោះ​ទេ​។ជាក់​ស្តែង​ពេល​នេះ​គ្រាន់​តែ​ទទួល​ព័ត៌មាន​ពី​មូល​ដ្ឋាន​ភ្លាម​ ​ក្រុម​ការ​ងារ​ បាន​ចុះ​មក​សាក​សួរ​សុខ​ទុក្ខ​ និង​នាំ​អំណោយមក​ចែក​ជូន​ដល់បង​ប្អូន​តែ​ម្តង​ បើ​ទោះ​បី​អំណោយ​ទាំងនេះ ​វា​មិន​អាច​ដោះ​ស្រាយ​ជីវ​ភាព​បាន​យូអង្វែង​ក្តី​ តែក៍​អាច​ដោះ​ស្រាយ​បាន​មួយ​រយៈដែរ។​ ឯក​ឧត្តម​ក៍​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជម្ងឺ ​និង​ក្រុម​គ្រួសារ ​សូម​កុំ​អោយ​មាន​ការ​អស់​សង្ឃឹម​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ព្យា​បាល​ជំងឺ​អោយ​ឆាប់​ជា​សះ​ស្បើយ ​និង​ឆាប់​បាន​ទៅ​ប្រកប​មុខ​របរ​រក​ស៊ី​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួសារ​ទៅ​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត​។​

គួរ​បញ្ជាក់​ថា​៖​ ប្រជា​ពល​រដ្ឋ​ដែល​មាន​ជម្ងឺ​ប្រចាំ​កាយ​ទី១​/លោក​ស្រី ​ម៉ៅ ​ចាន់​ធឿន​ អាយុ​៤៩ឆ្នាំ​ រស់នៅ​ភូមិបរហ៊ុយ​ ទី២/​ លោក​ យឹម​ ទី​ អាយុ​៤៩ឆ្នាំ ​រស់​នៅ​ភូមិ​រោង​ចក្រ​ ទី៣/​លោក​តា​ ស្រី​ តង់​ អាយុ​៧៧ឆ្នាំ​ រស់នៅ​ភូមិ​រោង​ចក្រ​ ទី៤/​លោកស្រី​ ម៉ៅ ​សុជាតិ​ អាយុ​៥៨ឆ្នាំ ​រស់​នៅ​ភូមិ​អូរ​ស្ងួត​ និង​ទី៥/​លោក​ កើត​ កើន​ អាយុ​៦៦ឆ្នាំ​ រស់​នៅ​ភូមិ​អូរ​ច្រាលិច ​សង្កាត់​បយាខា ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ហើយ​អំណោយ​ដែល​ចែក​ជូន​បង​ប្អូន​ទាំង​៥នាក់​ ក្នុង​ម្នាក់ៗ ​ទទួល​បាន​អង្ករ​ ៥០​kg​ មី១កេះ​ ទឹក​ត្រី​​ ២យួ ​ស្ករស​ ១កញ្ចប់ ​ទឹក​ដោះ​គោ ​២កំប៉ុង​ ទឹក​ក្រូច​២ដប​ចាន​ស្រាក់​ ឆ្នាំង​ វែក​ ស្លាប​ព្រា ​និង​ថវិកា​១០ម៉ឺន​រៀល​ផង​ដែរ​។

cpp-12-02-2017-001 cpp-12-02-2017-002 cpp-12-02-2017-003 cpp-12-02-2017-004vv

[youtube id= “qzJHtq564vw”]