ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៣៣ អាណត្តទី២


​(07-02-2017) ប៉ៃលិន៖ នៅ​ថ្ងៃទី៧ ​ខែ កុម្ភៈ​ឆ្នាំ២០១៧ ​នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន ​បាន​បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី៣៣​អាណត្ត​ទី២ ​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម​ ឡី​ចាន់​ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម ​កើត​ សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯក​ឧត្តម​លោក​ជំទាវ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ​ អភិបាល​រង​ខេត្ត ​អភិបាល​ក្រុង​ ស្រុក ​ ព្រម​ទាំង​លោក​លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ​ជំនាញ​ស្ថាប័ន​ជុំវិញ​ខេត្ត​និង​កង​កំលាំង​ប្រដាប់​អាវុធ​ផង​ដែរ​។​

​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​តាម​របៀបវរៈ​មាន​ដូចជា​៖ ទី១/​ ពិនិត្យ ​និង​អនុម័ត​របៀប​វារៈ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី៣៣​។​ទី២/​ពិនិត្យ ​និង​អនុម័ត​កំណត់​ហេតុ​កិច្ច​ប្រជុំ​សាមញ្ញ​លើទី​៣២​។​ទី៣/​ពិនិត្យ​ និង​អនុម័ត​របាយ​ការណ៏​ស្តីពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋ​បាល​ខេត្ត​ប្រចាំ​ខែ​មករា ​ឆ្នាំ​២០១៧​។​ទី៤/​ បញ្ហា​ផ្សេងៗ​។​

​បន្ទាប់​ពី​លោក​ស៊ុន ​គ្រឿង ​ប្រធាន​ការិល័យ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​ខេត្ត​បាន​អាន​កំណត់​ហេតុ​កិច្ច​ប្រជុំ​សាមញ្ញ​លើកទី៣២​រួច​មក ​កិច្ច​ប្រជុំ​ក៏​បាន​ពិភាក្សា​ និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែល​កើត​មាន​ឡើង​កន្លង​មក​ដើម្បី​ធ្វើ​ការ​អនុម័ត​និង​សំរេច​តាម​កិច្ច​នៃ​របៀប​វរៈ ​នីមួយៗ ​។​ ក្នុង​នោះ​ដែរ​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាន​លើក​យក​បញ្ហា​ប្រឈម​មួយ​ចំនួន​មាន​ដូច​ជា​៖​១/​បញ្ហ​សិស្ស​បោះ​បង់​ការ​សិក្សា​ព្រោះ​គ្រួសារ​ធ្វើ​ការ​ចំណាក់​ស្រុក​ ។​ទី២/​បញ្ហ​គ្រឿង​ញៀន​ ល្បែង​ស៊ីសង​នៅ​តែ​កើត​មាន​តាម​មូល​ដ្ឋាន​ ។​ទី៣/​បញ្ហា​គ្រោះ​រាំង​ស្ងួត​ធ្វើ​អោយ​កសិផល​មិន​សូវ​ទទួល​បាន​ល្អ​។​ ទី៤/​តំលៃ​កសិផល​ធ្លាក់​ចុះ​ធ្វើ​អោយ​បះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ ។​ទី៥/​បញ្ហ​ឡាន​ដឹក​ទំនិញ​ធ្ងន់ៗ​ជាន់​លើ​ប្រឡាយ​បង្ហូ​ទឹក​អមសង​ខាង​ផ្លូវ​ធ្វើ​អោយ​ខូច​ខាត​។​ទី៦/​បញ្ហ​បុគ្គលិក​សុខា​ភិបាល​ប្រើ​ពាក្យ​សំដី​មិន​គួ​សម​ទៅ​កាន់​ប្រជា​ពល​រដ្ឋ ​និង​ខ្វះ​អនាម័យ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។​ទី៧​/​បញ្ហា​មន្ទីរ​ជំនាញ​ធ្វើ​ផែន​ការ​វិនិយោគ​មិន​ទាន់​ពេល​វេលា​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ក៏​បាន​ធ្វើ​ការ​បក​ស្រាយ​បំភ្លឺ​ពី​បញ្ហា​ដែល​ក្រុម​ប្រឹក្សា​លើក​ឡើង​រាល់​បញ្ហា​ប្រឈម ​ដើម្បី​អោយ​សមាជិក​នៃ​អង្គ​ប្រជុំ​ទាំង​អស់​រក​ដំណោះ​ស្រាយ​សម​ស្រប​ជា​បន្ត​បន្ទាប់​។​ជាក់​ស្តែង​កន្លង​មក​រដ្ឋ​បាល​ខេត្ត​និង​មន្ទីរ​ស្ថាប័ន​គ្រប់​លំដាប់​ថ្នាក់​បាន​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​ប្រជា​ពល​រដ្ឋ​ស្នើ​ឡើង​បាន​មួយ​កំរិត​ធំ​ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​គឺ​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​លើក​កំពស់​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​អោយ​បាន​ប្រសើរ​ឡើង​។​ទន្ទឹម​នេះ​ឯក​ឧត្តម​ក៏​បាន​សំនូម​ពរ​ដល់​អង្គ​ភាព​មន្ទីរ​ស្ថាប័ន​និង​កង​កម្លាំង​សមត្ថ​កិច្ច​ទាំង​អស់​ ត្រូវ​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​យុទ្ធនា​ការ​បង្ក្រាប​គ្រឿង​ញៀន ​ ការ​គោរព​ច្បាប់​ចរាចរណ៏​ ការ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ ​ល្បែង​ស៊ីសង​ ពង្រឹង​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​អោយ​យល់​ដឹង​គ្រប់ៗ​គ្នា ​ ជា​ពិសេស​ត្រូវ​មាន​កិច្ច​សហការ​សាមគ្គី​ភាព​ឯក​ភាព​គ្នា​អោយ​បាន​រឹង​មាំ​ដើម្បី​បំពេញ​ភារកិច្ច​ដែល​រាជ​រដ្ឋា​ភិបាល​ប្រគល់​ជូន​អោយ​ទទួល​បាន​ជោគ​ជ័យ​។​

​ឯក​ឧត្តម​ ឡី  ​ចាន់​ ឆាយ​ប្រធាន​ក្រុម​ប្រឹក្សា​មាន​ប្រសាសន៏​ណែនាំ​ដល់​សមា​ជិក​ក្រុម​ប្រឹក្សា​ និង​អង្គភាព​មន្ទីរ​ស្ថាប័ន​ទាំង​អស់​ត្រូវ​បន្ត​កិច្ច​សហការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាក​អោយ​បាន​ឆាប់​រហ័ស ​ដោយ​ឈ​លើ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ជា​ធំ​។​ឯក​ឧត្តម​ថា៖​គ្រប់​មន្ទីរ​និង​ស្ថាប័ន​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការងារ​របស់​ខ្លួន​អោយ​បាន​ល្អ​ ក្នុង​ការ​បំរើ​សេវា​ជូន​ប្រជា​ពល​រដ្ឋ​ ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​លើក​ស្ទួយ​ជីវភាព​រស់នៅ​ជូន​ប្រជា​ពល​រដ្ឋ​អោយ​ប្រសើ​ឡើង​។​ឯក​ឧត្តម​បាន​ជំរុញ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​និង​មន្ទីរ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ ត្រូវ​តែ​បន្ត​ធ្វើ​ការ​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​បណ្តើៗ​ ធ្វើ​យ៉ាង​ណា​កុំ​អោយ​មាន​ទំនាស់​កើត​មាន​ដដែល​ ជា​ពិសេស​ត្រូវ​ពង្រឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​អោយ​បាន​ល្អ ​និង​ពង្រឹង​ច្បាប់​ចរាចរណ៏​ផ្លូវ​គោក​ចូល​រួម​សហការ​ទប់​ស្កាត់​និង​យុទ្ធនា​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន ​តាម​ប្រសាសន៏​របស់​សម្តេច​ក្រឡា​ហោម ​ស ​ខេង ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​អោយ​បាន​ជោគ​ជ័យ​។​

cpp-07-02-2017-001 cpp-07-02-2017-002 cpp-07-02-2017-003 cpp-07-02-2017-004 cpp-07-02-2017-005 cpp-07-02-2017-006 cpp-07-02-2017-007 cpp-07-02-2017-008vv

[youtube id= “Ope722C-gY4”]