(04-02-2017) ប៉ៃលិន៖ ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា+ថៃ ១ខ្សែរ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បានកំពុងចាប់ផ្តើមកសាងជំហានទី២ ឆ្នាំ២០១៧ ប្រវែង ១៥គីឡូម៉ែត្រ បន្ថែមទៀត ដែលកសាងដោយ កងកម្លាំងវិស្វកម្មនៃក្រសួងការពារជាតិ ដោយប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ផ្លូវក្រវ៉ាត់ស្របព្រំដែនកម្ពុជាថៃ១ខ្សែរនេះ កំពុងចាប់ផ្តើម កសាង ជំហានទី២ ដើម្បីទៅផ្សារភ្ជាប់ផ្លូវក្រវ៉ាត់ព្រំដែនដែលកំពុងកសាងចេញពីខេត្តកោះកុងឆ្ពោះមកតភ្ជាប់គ្នានឹងខ្សែរផ្លូវដែលកងវិស្វកម្មនៃក្រសួងការពារជាតិកំពុងដំណើរការកសាងនេះ ហើយផ្លូវនេះគឺជាចក្ខុវិស័យក្នុងយុទ្ឋសាស្រ្តបំរើប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែងរបស់សម្តេចតេជោ ហ៊ុន សែន ដោយផ្លូវមួយខ្សែរស្របព្រំដែនកម្ពុជា-ថៃនេះ មានសក្តានុពលលើវិស័យការពារជាតិ និងបង្ករលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន កសិផលរបស់ប្រជាកសិករតាមព្រំដែនទៅកាន់ទីផ្សារបានឆាប់រហ័ស ធ្វើឱ្យឈ្មួញកាត់បន្ថយការចំណាយសោហុយលើការដឹកជញ្ជូន ស្មើនឹងការបង្កើន តម្លៃកសិផលរបស់ប្រជាពលរដ្ឋ។ជាក់ស្តែងនៅតំបន់ព្រំដែន ក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន អជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព បានកំពុងជំរុញបន្ថែមនូវការពង្រឹងកិច្ចសហប្រតិ្តបតិការជាមួយ ប្រទេសថៃជាមិត្ត ដើម្បីប្រែក្លាយតំបន់ព្រំដែនរវាងប្រទេសទាំងពីរឱ្យទៅជាព្រំដែន មួយដែលមានសន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ សំដៅលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែននៃ ប្រទេសទាំងពីរឱ្យល្អប្រសើឡើង។
គួររំលឹកថា៖ ផ្លូវមួយខ្សែរនេះ កសាងជំហានទី១ ឆ្នាំ២០១៦ មានប្រវ៉ែង២០គីឡូម៉ែត្រ ទទឹង ០៩ម៉ែត្រ ធ្វើស្ពានចំនួន ០៥ កន្លែង ដាក់លូ ២៩កន្លែង លូប្រអប់ចំនួន ០៩កន្លែង ហើយកសាងចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ ៥៧ ត្រង់ ចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ឆ្ពោះទៅដល់ចំណុចអូរអែម ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយផ្លូវនេះគឺជាផ្លូវក្រាលគ្រួសថ្មភ្នំជំហានដំបូងស្របតាម បណ្តោយព្រំដែន កម្ពុជា+ថៃ ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ជាគំរោងថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គំរោងដោយកងវិស្វកម្មក្រសួងការពារជាតិ។
ញ៉ឹប បូរី ប៉ៃលិន 05-02-2017
[youtube id= “I8Gmn_2APTk”]