(30-01-2017) ប៉ៃលិន៖ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ មានបើកវគ្គបណ្តុះបណ្តាលស្តីពីការបំប៉នជំនាញលទ្ធកម្មសាធារណៈ ជូនដល់ក្រុមលទ្ធកម្មនៃអង្គភាពថវិកា មកពីមន្ទីរជំនាញជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន ។
បន្ទាប់ពីលោក មុត មឿន ប្រធានការិយាល័យលទ្ធកម្មនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបានធ្វើបទបង្ហាញស្តីពីការវគ្គបំប៉នជំនាញលទ្ធកម្មសាធារណៈជូនដល់ក្រុមលទ្ធកម្មនៃអង្គភាពថវិកា រួចមក លោក សែម វ៉ាន់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៏ថា៖ការបើកវគ្គបណ្តុះបណ្តាលស្តីពីការបំប៉នជំនាញ លទ្ធកម្មសារធារណៈពេលនេះដើម្បីអោយមន្ត្រីមន្ទីរជំនាញទាំងអស់យល់ដឹងអោយបានកាន់ច្បាស់លទ្ធកម្មសាធារណៈដើម្បីសំរាប់យកទៅអនុវត្តជាក់ស្តែងនៅឆ្នាំ២០១៧នេះទទួលបានជោគជ័យ ។ លោកបន្តថា៖វគ្គបណ្តុះបណ្តាលនេះគឺមានរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី៣០ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៧។ដូច្នេះហើយមន្រ្តីជំនាញនៅតាមមន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ស្តាប់ការពន្យល់ពីគ្រូបង្គោលអោយបានច្បាស់លាស់សំរាប់យកចំនេះដឹងនោះយកទៅអនុវត្តទទួលបានប្រសិទ្ធិភាព។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ណែនាំដល់មន្ទីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ពីការធ្វើលទ្ធកម្មអោយបានត្រឹមត្រូវ ទៅតាមបទដ្ឋាន យុទ្ធសាស្រ្តនានា និងទៅតាម គោលនយោបាយដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិបច្ចុប្បន្នកម្ម២០១៤-២០១៨និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលអោយបានប្រសិទ្ធិភាព ។ឯកឧត្តមបន្តថា៖វគ្គបណ្តុះបណ្តាលស្តីពីការបំប៉នជំនាញ លទ្ធកម្មសាធារណៈ ជូនក្រុមលទ្ធកម្មនៃអង្គភាពថវិកាគឺមានសារៈសំខាន់ណាស់សំរាប់មន្ត្រីមន្ទីរជំនាញទាំងអស់អោយបានយល់ពីការការអនុវត្តការងារលទ្ធកម្មប្រកបដោយវិជ្ជាជីវៈយ៉ាងពិតប្រាកដ ។ដូច្នេះមន្ត្រីលទ្ធកម្មទាំងអស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយះពេល១០ថ្ងៃនេះត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រស្វែងយល់អោយម្មត់ចត់ ដើម្បីអោយការងារលទ្ធកម្មនៅតាមមន្ទីរទាំងអស់ទទួលបានប្រសិទ្ធិភាព ។ ទន្ទឹមនឹងនេះត្រូវពង្រឹងសមត្ថភាពបច្ចេកទេស និងជាពិសេសត្រូវគោរពពេលវេលានៅពេលសិក្សាអោយល្អ ក្នុងន័យបង្កើនសមត្ថភាពរបស់ខ្លួនអោយបានខ្លាំងសំរាប់បំរើសេវាជូនប្រជាពលរដ្ឋនិងលើកកំពស់ជីវភាពការរស់នៅរបស់ប្រជាជនអោយកាន់តែប្រសើរឡើង ដោយឈរលើគោលនយោបាយសេដ្ឋកិច្ចទីផ្សាសេរី និងសមធម៌សង្គម។
[youtube id= “PfyZs6axiWU”]