មន្ទីរសេដ្ឋកិច្ចនិងហិញ្ញវត្ថុខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយចរាចណ៏ណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ


​(25-01-2017) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី២៥ ​ខែមករា​ ឆ្នាំ​២០១៧ ​នៅ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​មាន​ប្រជុំ​ផ្សព្វ​ផ្សាយ​ចរាចណ៏​ណែនាំ​ស្តីពី​ការ​អនុវត្ត​ច្បាប់​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៧​ដល់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ ក្រោម​អធិបតី​ភាព​ឯក​ឧត្តម ​អៀង​ វុធ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​លោក​ស្រី​អភិបាល​រង​ក្រុង​ ស្រុក​ លោក​មេឃុំ​ ចៅ​សង្កាត់​និង​ស្មៀន​ឃុំ​សង្កាត់​ផង​ដែរ​។​

​បន្ទាប់​ពី​លោក ​ ណុប ​ ពឿន ​ ប្រធាន​ការិយា​ល័យ​ថ្នាក់​ក្រោម​ជាតិ​នៃ​មន្ទីរ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​បាន​ធ្វើ​បទ​បង្ហាញ​សារាចរ​ណែនាំ​ស្តីពី​ការ​អនុវត្ត​ច្បាប់​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៧​រួម​មក ​អង្គ​ប្រជុំ​ក៏​បាន​ពិភាក្សា​និង​លើក​ឡើង​ពី​បញ្ហា​ទាក់​ទង​ពី​ការ​អនុវត្ត​ច្បាប់​ហិរញ្ញវត្ថុ​ និង​ពិភាក្សា​ផ្លាស់​ប្តូ ​យោ​បល់​ដើម្បី​ដោះ ​ស្រាយ​រាល់​បញ្ហា​នានា ​ក្នុង​ន័យ​អោយ​ថ្នាក់​ដឹកនាំ​ក្រុង​ ស្រុក​ ឃុំ​សង្កាត់​បាន​យល់​ជ្រាប់​កាន់​តែ​ច្បាស់ ​ពី​ច្បាប់​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ថ្នាក់​ក្រោម​ជាតិ​ ហើយ​ធ្វើ​ការ​អនុវត្ត​ច្បាប់​នេះ​អោយ​ទទួល​បាន​ជោគ​ជ័យ​និង​មាន​ប្រសិទ្ធិ​ភាព​។​

​ឯក​ឧត្តម ​អៀង​វុធ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​កោត​សសើរ​ដល់​មន្ទីរ​ សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ដែល​តែង​តែ​រៀប​ចំ​កិច្ច​ប្រជុំ​ស្តីពី​ការ​អនុវត្ត​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៧​ដល់​រដ្ឋ​បាល​ថ្នាក់​ក្រុង​ស្រុក​ ឃុំ ​សង្កាត់​ នេះ​ឡើង​ក្នុង​គោល​បំណង ​អោយ​មន្ត្រី​ថ្នាក់​ក្រុង​ ស្រុក ​ឃុំ​សង្កាត់​បាន​យល់​កាន់​តែ​ច្បាស់​នូវ​និតិ​វិធី​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ថ្នាក់​ក្រោម​ជាតិ​ ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​គឺ​បំរើ​សេវា​ជូន​ប្រជា​ពល​រដ្ឋ​និង​លើក​កំពស់​ជីវភាព​ការ​រស់នៅ​របស់​ប្រជា​ជន​អោយ​កាន់​តែ​ប្រសើរ​ឡើង​ដោយ​ឈរ​លើ​គោល​នយោ​បាយ​សេដ្ឋ​កិច្ច​ទីផ្សា​សេរី​និង​សម​ធម៌​សង្គម​ ។​ដូច្នេះ​រដ្ឋ​បាល​ថ្នាក់​ក្រុង ​ស្រុក​ ឃុំ ​សង្កាត់​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ ​ពី​ច្បាប់​ពាក់​ព័ន្ធ​ហិរញ្ញ​វត្ថុ ​ជា​ពិសេស​ត្រូវ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែល​កើត​ឡើង​កន្លង​មក​អោយ​បាន​ផុល​ផុស​ដើម្បី ​អោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ធ្វើ​ការ​ដោះ​ស្រាយ​និង ​ងាយ​ស្រួល​ចុះ​ទៅ​អនុវត្ត​ការងារ​ជាក់​ស្តែង​អោយ​មាន​ប្រសិទ្ធិ​ភាព​នៅ​ក្នុង​២០១៧​នេះ​។​ទន្ទឹម​នេះ​ឯក​ឧត្តម​ក៏​បាន​សំណូម​ពរ​ដល់​រដ្ឋ​បាល​ក្រុង​ស្រុក​ឃុំ​សង្កាត់​ ទាំង​អស់​ត្រូវ​កាត់​បន្ថយ​ភាព​អសកម្ម​ការងារ​ឆ្នាំ​២០១៦​ដែល​អនុវត្ត​កន្លង​មក ​ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​និង​ត្រូវ​ដាក់​ផែន​ការ​ប្រជុំ​អោយ​បាន​រាង​រាល់​ខែ​ជា​ប្រចាំ​និង​ជា​ពិសេស​ត្រូវ​ធ្វើ​ផែន​ការ​ការងារ​ថវិកា ​និង​ផែន​ការ​សកម្ម​ភាព​ការងារ​របស់​ខ្លួន​ទៅ​តាម​តួនាទី​ភារៈ​អោយ​បាន​ត្រឹម​ត្រូវ​និង​ច្បាស់​លាស់​។​ឯក​ឧត្តម​សង្ឃឹម​ថា​ក្នុង​ឆ្នាំ​២០១៧​នេះ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់​ធ្វើ​ការ​កែ​ប្រែ​យុទ្ធ​សាស្រ្ត​ការងារ​និង​សកម្ម​ភាព​ផ្សេងៗ​ទៀត​អោយ​បាន​ល្អ ​និង​ទទួល​ខុស​ត្រូវ​ខ្ពស់​។​

cpp-25-01-2017-001 cpp-25-01-2017-002 cpp-25-01-2017-003 cpp-25-01-2017-004vv

[youtube id= “zEkuhUGNcCg”]