សាខាកាំកុងត្រូលខេត្តប៉ៃលិនចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់តាមតូបនិង បិទផ្លាកសញ្ញាផ្សព្វផ្សាយដល់ជីវកនៅតាមភូមិបឌិននៀវ ភូមិប៉ាហ៊ី ស្ថិតនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន


​(18-01-2017) ប៉ៃលិន៖ ថ្ងៃទី​១៨​ខែមករា​ ឆ្នាំ​២០១៧ ​សាខា​កាំកុង​ត្រូល​ប្រចាំ​ខេត្ត​ប៉ៃលិន​សហ​ការជា​មួយ​មន្ទី​រពាណិជ្ជ​កម្ម​ខេត្ត​បាន​បន្ត​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​ម្ហូប​អាហារ​ ដែល​ដាក់​តាំង​លក់​តាម​តូប​និង ​  បិទ​ផ្លាក​សញ្ញា​ផ្សព្វផ្សាយ​ដល់​អា​ជីវក​នៅ​តាម​ភូមិ​បឌិន​នៀវ​ ភូមិ​ប៉ា​ហ៊ី ​ស្ថិត​ក្នុង​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​

​លោក ​គិត​ សុវណ្ណា ​អនុ​ប្រធាន​សាខា​កាំកុង​ត្រូល​ប្រចាំ​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹងថាៈ ​សាខា​កាំកុង​ត្រូល​ខេត្ត​បាន​ចុះ​បិទ​ផ្លាក​សញ្ញា​ផលិត​ផល​ម្ហូប​អាហារ​ដើម្បី​ផ្សព្វ​ផ្សាយ​ជូន​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​អោយ​យល់​ដឹង​ពី​សុខ​ភាព​និង​សុវត្តិ​ភាព​ម្ហូប​អាហារ​ជា​រៀង​រាល់​ខែ ​និង​ជា​ពិសេស​បន្ត​ចុះ​ត្រួត​ទំនិញ​ខូច​គុណ​ភាព​ និង​ទំនិញ​លើស​កាល​បរិច្ឆេត​ ប្រើ​ប្រាស់​ដែល​ដាក់​តាំង​លក់​នៅ​តាម​ទីផ្សា​នានា​ទូទាំង​ខេត្ត​ប៉ៃលិន​ជា​បន្ត​បន្ទាប់​ដូច​ភ្លៀង​រលឹម ​ដើម្បី​ដក​ហូត​ទំនិញ​ខូច​គុណ​ភាព​ទាំង​នោះ​យក​ទៅ​កំទេច​ចោល ​និង​កុំ​អោយ​បន្ត​ដាក់​លក់​នៅ​តាម​ទីផ្សា ​ដែល​ធ្វើ​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ទិញ​យក​ទៅ​ប្រើប្រាស់​និង​បរិភោគ​ដែល​នាំ​អោយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ។ ​លោក ​គិត​សុវណ្ណា​បានធ្វើ​ការ​ពន្យល់​ណែនាំ​ដល់​អាជីវករ​ទាំង​អស់​កុំ​អោយ​យក​ទំនិញ​ណា​ដែល​ខូច​គុណ​ភាព ​ទំនិញ​ដែល​មិន​មាន​ច្បាប់​អនុញ្ញាតិ ​ឬ​ទំនិញ​ដែល​មិន​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​មក​ដាក់​តាំង​លក់​ដែល​ធ្វើ​អោយ​ប៉ះពាល់​សុខ​ភាព​យ៉ាង​ធ្ងន់ធ្ងរ​ ។​ ទន្ទឹម​នេះ​អាជីវក​រទាំង​អស់​មុន​និង​ទិញ​ទំ​និញ​យក​មក​​ដាក់​តាំង​លក់​ត្រូវ​ពិនិត្យ​មើល​កាល​បរិច្ឆេត ​ថ្ងៃ ​ខែ ​ឆ្នាំ ​ផលិត​ និង​ក្រុម​ហ៊ុន​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ជៀស​វាង​ពេល​សមត្ថ​កិច្ច​កាំកុង​ត្រូល​ចុះ​ពិនិត្យ​ឃើញ​ហួស​កំណត់ ​ដក​ហូត​ដែល​នាំ​ឲ្យ​ខាត​បង់​ថវិកា​រគ្រូសារ​របស់​បងប្អូន​ និង​ ខាត​បង់​ពេល​វេលា ​។​លោក​បាន ​អំពាវ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​មាន​ការ​យល់​ដឹង​មុន​នឹង​ទិញ​ទៅ​ប្រើប្រាស់ ​និង​ បរិភោគ​ចេះ​មើល​ទំនិញ​ដែល​ខូច​គុណ​ភាព ​ហួស​សុពល​ភាព​ ។​ ចំពោះ​អាជីវករ​ណា​មិន​គោរព​និង​ធ្វើ​តាម​ការ​ណែនំា​របស់​សាខា​កាំត្រូល ​នៅ​តែ​បន្ត​យក​ទំនិញ​ខូច​គុណ​ភាព​មក​លក់​ទៀត​នោះ ​សាខា​កាំកុង​ត្រូល​នឹង​ចាត់​វិធាន​ការណ៍​តាម​ផ្លូវ​ច្បាប់ ​ទៅ​តាម ​មាត្រា​ទី១៦ ​និង៦៣ ​ដោយ​ផ្តន្ទា​ទោស​ពី​១ខែ​ទៅ១ឆ្នាំ ​  ។​

​ក្នុង​ពេល​ចុះ​ពិនិត្យ​ទំនិញ​សមត្ថ​កិច្ច​កាំកុង​ត្រូល​បាន​ដក​ហូត​ទំនិញ​ខូច​គុណ​​ភាព​មួយ​ចំនួន​​ពី​អាជីវករ​ដើម្បី​យក​ទៅ​កំទេច​ចោល​រួម​មាន​៖​ទឹក​ក្រូច​ដប១៨ដប​ ស្រាបៀ​២២ដប​ មីកំប៉ុង​៤កំប៉ុង​ ទឹក​ដោះគោ​ជូ​ក្មេង​២៨ដប​ នំ​កញ្ចប់​ស្រួច​០៦បញ្ចប់​ ម្សៅ​ស៊ុប​រ៉ត​ឌី​កញ្ចប់​២៤​កញ្ចប់​។​

cpp-18-01-2017-005 cpp-18-01-2017-006 cpp-18-01-2017-007 cpp-18-01-2017-008 cpp-18-01-2017-009 cpp-18-01-2017-010vv

[youtube id= “UNbJIM2DrOg”]