ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះពង្រឹងភូមិបរតាំងស៊ូជួបសំណេះសំណាលជាមួយសាខាក្រុមបក្ស


(11-07-2015) ប៉ៃលិន៖ លោក​ ស៊ុន​ យី​ ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ភូមិ​បរតាំង​ស៊ូ ​បាន​ជួប​សំណេះ​សណាល​ សាខា​ក្រុម​បក្ស​ប្រជា​ជន ​កាល​ពីថ្ងៃ​ទី១១ ​ខែកក្កដា​ ឆ្នាំ​២០១៥​ដើម្បី ​រៀប​ចំ​សមាជិក​ក្រុម​បក្ស ​និង​ការ​ចុះ​ធ្វើ​បច្ចុប្បន្ន​ភាព​សមា​ជិក​បក្ស  នៅ​ភូមិ​បរតាំង​ស៊ូ ​សង្កាត់​បរយ៉ាខា ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ។

លោក ​ឡុង​ ប៊ី​ ប្រធាន​សាខា​បក្ស​ភូមិ​បរតាំង​ស៊ូ ​បាន​អោយ​ដឹង​ថា ​ក្នុង​ភូមិ​បរតាំង​ស៊ូ​មាន​សាខា​ក្រុម​បក្ស​ចំនួន​៣៧​ក្រុម​ ហើយ​ក្នុង​១ក្រុមៗ​បាន​រៀប​ចំ៨​នាក់​ទៅ៩​នាក់​។ ការ​រៀប​ចំនេះ​គឺធ្វើ​ឡើង​ដោយ​ដាក់​បញ្ចូល​ជា​សមាជិក​សមាជិការ​គណ​បក្ស​ប្រជា​ជន​តែ​ប៉ុណ្ណោះ​ ។

លោក ​ស៊ុន​ យី​ ប្រធានក្រុម​ការ​ងារ​ចុះ​ពង្រឹង​នៅ​ភូមិ​បរ​តាំង​ស៊ូ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ​ការ​រៀប​ចំសមា​ជិក​ក្រុម​បក្ស​មាន​សារៈ​សំខាន់​ណាស់​គឺ​ធ្វើ​អោយ​មាន​មូល​ដ្ឋាន​ជាក់​លាក់​ពិត​ប្រាកដ ​ហើយ​ការ​រៀប​ចំនេះ​យើង​ត្រូវ​ជ្រើស​រើស​សមា​ជិក​បក្ស​ចាប់​ពីអាយុ​១៥​ឆ្នាំ​ឡើងទៅ​។លោក​បន្ត​ថា ​ចំពោះ​ធ្វើ​បច្ចុប្បន្ន​ភាព​សមា​ជិក​បក្ស ​គឺ​ចង់​ដឹង​ចំនួន​ប្រជា​ពល​រដ្ឋ​ពិត​ប្រាកដ​ ​ព្រោះ​កន្លង​មក​ប្រជា​ពល​រដ្ឋ​មាន​តែ​តួលេខ​ច្រើន​ តែ​ជាក់​ស្តែង​មនុស្ស​មាន​តិច​ ដូច្នេះ​ប្រធាន​សាខា​បក្ស​ភូមិ​ត្រូវ​ពិនិត្យ​បញ្ហា​នេះអោ​យ​បាន​ច្បាស់​ហើយ​ធ្វើ​របាយ​ការណ៍​ជូន​ថ្នាក់​លើ​អោយ​បាន​ដឹង​ផង​។ លោក​បន្ថែម​ថា ​ប្រធាន​សាខា​ក្រុម​បក្ស​មាន​តួនាទី​យ៉ាង​សំខាន់​ ព្រោះ​ប្រធាន​ក្រុម​បក្ស​រស់​នៅ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ពិត​ប្រាកដ​ ដឹង​សុខ​ ដឹង​ទុក្ខ​ និង​ការ​រស់​នៅរ​បស់​ពួក​គាត់ ​ដូច្នេះ​បើ​សិន​មាន​បង​ប្អូន​ណា​ម្នាក់​មាន​បញ្ហា​អ្វី​កើត​ឡើង​ក្នុង​ក្រុម​ សូម​រាយ​ការណ៍​មក​ក្រុម​ការ​ងារ​យើង​ជា​បន្ទាន់ ​ដើម្បី​អោយ​ក្រុម​ការ​ងារ​ចុះ​ដោះ​ស្រាយ​ជួយ​ពួក​គាត់​តាម​លទ្ធ​ភាព​ជាក់​ស្តែង​។ ​

លោក​ក៏​បាន​សំណូម​ពរ​ដល់​សមា​ជិក​បក្ស​ទាំង​អស់​ត្រូវ​បន្ត​ថែ​រក្សា​សន្តិភាព​ ស្ថិរភាព ​សន្តិ​សុខ​ និង​សណ្តាប់​ធ្នាប់​សង្គម​អោយ​បាន​រឹង​មាំ ​បន្ត​អនុវត្ត​គោល​នយោ​បាយ ​ភូមិ​ ឃុំ​ មាន​សុវត្តិ​ភាព​របស់​រាជ​រដ្ឋា​ភិបាល​អោយ​មាន​ ប្រសិទ្ធ​ភាព​ ព្រម​ទាំង​ពង្រឹង​សមា​ជិក​បក្ស​ដែល​មាន​ស្រាប់​ និង​ពង្រីក​សមា​ជិក​ថ្មី​ក្នុង​ជួរ​យុវជន​ និង​គណ​បក្ស​ដ៏​ទៃ​បន្ថែម​ទៀត​ ជា​ពិសេស​ ក្រុម​ការ​ងារ​ទាំង​អស់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សាមគ្គី​ ឯក​ភាព​ផ្ទៃ​ឲ្យ​បាន​រឹង​មាំ ​ដើម្បី​បន្ត​អនុវត្ត​ការ​ងារ​កសាង​កម្លាំង​បក្ស​នៅ​មូល​ដ្ឋាន​អោយ​បាន​បន្ថែម​ទៀត​។

11-07-2015-001 11-07-2015-002 11-07-2015-003 11-07-2015-004 11-07-2015-005 11-07-2015-006

[youtube id= “WccnBre7oOc”]