គណៈកម្មាធិការបក្សប្រជាជនកម្ពុជាឃុំសាលាក្រៅធ្វើសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំក្នុងអាណត្តទី៣ និងលើកទិសដៅអនុវត្តបន្តក្នុងរយៈពេល៥ឆ្នាំក្នុងអាណត្តីទ៤ (២០១៧-២០២២)


(14-01-2017) ប៉ៃលិន៖ ​ថ្ងៃទី១៤ ​ខែមករា ​ឆ្នាំ​២០១៧ ​គណ​កម្មា​ធិការ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ឃុំ​សាលា​ក្រៅ ​បាន​ធ្វើ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការងារ​រយៈ​ពេល​៥ឆ្នាំ​ក្នុង​អាណត្តទី៣ ​នៃ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​  រយៈ​ពេល​៥ឆ្នាំ​ក្នុង​អាណត្ត​ទី៤ ​(​២០១៧​-​២០២២​)​។​ សន្និបាត​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​សាលា​ក្រៅ ​ស្ថិត​ក្នុង​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន ​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម ​កើត​ សុធា​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ លោក​ប្រធាន​ អនុ​ប្រធាន ​និង​សមាជិក​ ក្រុម​ការងារ​គណ​បក្ស​ចុះ​ជួយ​ឃុំ​សាលា​ក្រៅ ​និង​សកម្ម​ជន​គណ​បក្ស​សរុប​៣០០​នាក់​។​

​សន្និ​បាត​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វ​ផផ្សាយ​ពី​សមិទ្ធិផល​ការងារ ​ដែល​ឃុំ​សាលា​ក្រៅ​សំរេច​បាន​ក្នុង​រយៈ​ពេល​៥ឆ្នាំ ​ក្នុង​អាណត្ត​ទី៣​របស់​ក្រុម​ប្រឹក្សា​ឃុំ ​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ដាក់​ទិស​ដៅ​សំរាប់​ការ​អនុវត្ត​បន្ត​ក្នុង​អាណត្តទី៤ ​២០១៧​-​ ២០២២ ​។ ​ការ​ដក​ពិសោធ​លើ​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​នៃ​ការ​ដឹកនាំ ​អភិវឌ្ឍន៍​ឃុំ​សាលា​ក្រៅ​នៅ​ក្នុង​អាណត្តិ​ទី៣​កន្លង​មក​។​ ការ​ពិភាក្សា​ផ្តល់​មតិ​យោបល់​លើ​ផែន​ការ​សកម្មភាព​សំរាប់​ដណ្តើម​បាន​ជ័យ​ជំនះ​ក្នុង​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ខែ​មិថុនា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ ​និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​បេក​ជន​ចំនួន​៥នាក់​ដែល​មាន​ប្រជា​ប្រិយ​ភាព​ មាន​ការ​គោរព​ ស្រឡាញ់​ គាំទ្រ ​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ ដើម្បី​អោយ​ឈរ​ឈ្មោះ ​សំរាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​នា​ពេល​ខាង​មុខ​។​

​ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា ​ក្រោម​ម្លប់​សុខ ​សន្តិភាព ​តាម​រយៈ​នយោ​បាយ​ឈ្នះ ​ឈ្នះ ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន​ សែន​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​និង​ជា​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​យើង​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន ​លើ​គ្រប់​វិស័យ​ និង ​យ៉ាង​ឆាប់​រហ័ស​។ ​ស្ពាន​ ថ្នល់​ សាលា​រៀន ​មន្ទីរ​ពេទ្យ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សព្វ​បែប​យ៉ាង​ត្រូវ​បាន​កសាង ​បំរើ​ដល់​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​ ធ្វើ​អោយ​ការ​រស់នៅ​ និង​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​យើង​មាន​ភាព​ងាយ​ស្រួល ​និង​មាន​ការ​រីកចំរើន ​សំបូរ​ធូធា។​ ឯក​ឧត្តម ​បាន​មាន​ប្រសាសន៍​បន្តថា ​សកម្ម​ជន​របស់​គណ​បក្ស​យើង​ទាំង​អស់​ត្រូវ​មាន​ការ​យល់​ដឹង​អោយ​បាន​ច្បាស់​ពី​សមិទ្ធិ​ផល ​និង​ស្នាដៃ​ដឹកនាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​យើង ​និង​ត្រូវ​ផ្សព្វ​ផ្សាយ​ពន្យល់​ណែនាំ​ពី​សមិទ្ធ​ផល​ទាំង​អស់​នេះ​ អោយ​ដល់​ប្រជា​ពល​រដ្ឋ​ទូទៅ​អោយ​បាន​យល់​ដឹង​ផង​ដែរ ​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​មក​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​យើង​។​ម្យ៉ាងទៀត​ សមា​ជិក ​សមា​ជិការ​របស់​គណ​បក្ស​យើង​ក៏​ត្រូវ​មាន​តួនាទី​ឆ្លើយ​តប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ ចំពោះ​ជន​អគតិ​មួយ​ចំនួន​ដែល​មាន​ចេតនា​លាប​ពណ៌ ​មួល​បង្កាច់​ថ្នាក់​ដឹក​នាំ ​បំភ្លៃ​ការពិត ​ឬ​ចេតនា​ជាន់​ពន្លិច​ស្នាដៃ​របស់​គណ​បក្ស​ ជាដើម​ ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ឥទ្ធិពល​គណ​បក្ស​របស់​យើង​។​ ឯក​ឧត្តម ​ក៏​បាន​ណែនាំ​សូម​ អោយ​ប្រជា​ពល​រដ្ឋ​ សកម្ម​ជន​យើង​ទាំង​អស់​ត្រូវ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា ​ជៀស​វាង​មាន​ការ​ខុស​ឆ្គង​ដោយ​ប្រការ​ណា​មួយ​ ដែល​យើង​មិន​អាច​បោះ​ឆ្នោត​បាន​ នៅ​ថ្ងៃ​បោះឆ្នោត​ខាង​មុខ​៕​

cpp-14-01-2017-011 cpp-14-01-2017-012 cpp-14-01-2017-013 cpp-14-01-2017-014vv

[youtube id= “Q2vL55jTobw”]