គណៈកម្មាធិការគណបក្សសង្កាត់អូរតាវ៉ៅធ្វើសន្និបាត បូកសរុបសមិទ្ធិផលការងារ ៥ឆ្នាំនិងលើកទិសដៅការងារ ៥ឆ្នាំបន្ត ២០១៧-២០២២


​(14-01-2017) ប៉ៃលិន៖ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ​ខែមករា ​ឆ្នាំ​២០១៧ ​គណៈ​កម្មា​ធិការ​គណ​បក្ស​សង្កាត់​អូរ​តាវ៉ៅ​ធ្វើ​សន្និ​បាត​បូក​សរុប​សមិទ្ធិ​ផល​ការងារ ​៥ឆ្នាំ ​និង​លើក​ទិស​ដៅ​ការងារ ​៥ឆ្នាំ​បន្ត ​២០១៧​-​២០២២​ ក្រោម​អធិបតី​ឯក​ឧត្តម​ អ៊ី ​ឈាន ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ​សមាជិក​សមា​ជិកា​គណៈ​កម្មា​ធិការ​គណ​បក្ស ​ប្រធាន​អនុ​ប្រធាន​បក្ស​ភូមិ​សង្កាត់​និង​សមាជិក​សមា​ជិការ​ចំនួន​៤៥០​នាក់​ ។​

​លោក ​សួន ​អ៊ន់ ​ ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់​អូរតាវ៉ៅ​និង​ជា​ប្រធាន​គណ​បក្ស​សង្កាត់​អូរតា​វ៉ៅ​បាន​អាន​របាយ​ការ​ពី​សមិទ្ធិ​ផល​ការងារ ​៥ឆ្នាំ ​គណៈ​កម្មា​ធិការ​គណ​បក្ស​សង្កាត់​អូរតាវ៉ៅ​និង​លើក​ទិស​ដៅ​ការងារ ​៥ឆ្នាំ​បន្ត ​២០១៧​-​២០២២​។​

​ក្នុង​រយៈ​ពេល​៥ឆ្នាំ ​នៃ​អាណត្តិ​របស់​ខ្លួន​កន្លង​មក​នេះ​ ក្រុម​ប្រឹក្សា​សង្កាត់​អូរតាវ៉ៅ​បាន​បំពេញ​តួនា​ទី​សហការ​ដឹកនាំ​ប្រជា​ជន​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ដោយ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​អស់​កម្លាំង​កាយ​ចិត្ត​នូវ​គោល​នយោ​បាយ​យុទ្ធ​សាស្រ្ត​ចតុ​កោណ ​ដំណាក់​កាល​ទី៣ ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ដែល​មាន​សម្តេច​អគ្គ​មហា​សេនាបតី ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី​ជា​ប្រមុខ​ដ៏ឆ្នើម ​ក្នុង​កោល​បំណង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ជន​ឲ្យ​បាន​អតិបរមា​។​ ធ្វើ​កម្ម​វិធី​នយោ​បាយ​អភិវិឌ្ឍន៍​សង្កាត់​ជា​ពិសេស​ការ​អនុវត្តន៍​គោល​នយោបាយ​វិមជ្ឍការ​នៅ​ថ្នាក់​ឃុំ​សង្កាត់ ​ការ​អនុវត្តន៍​គោល​នយោ​បាយ​អភិបាល​កិច្ច​ល្អ ​តាម​បែប​ប្រជា​ធិប​តេយ្យ​នៅ​ថ្នាក់​មូល​ដ្ឋាន​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​និង​តម្រូវ​ការ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ជា​ម្ចាស់​ឆ្នោត​។​ សង្កាត់​អូរតា​វ៉ៅ​បាន​ធ្វើ​ការ​អភិវឌ្ឍន៍​ទៅ​លើ​គ្រប់​វិស័យ​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត ​និង​ចង​ក្រង​បទ​ពិសោធន៍​សម្រាប់​អាណត្តិ​ទី៤​បន្ត​ទៀត​។​ ទន្ទឹម​នឹង​នោះ​គណ​បក្ស​សង្កាត់​បាន​លើក​ទិស​ដៅ​៥ឆ្នាំ​បន្ត​២០១៧​-​២០២២ ​ឆ្ពោះ​ទៅ​ការ​អភិឌ្ឍន៍​មូល​ដ្ឋាន​លើ​គ្រប់​វិស័យ ​ដើម្បី​បង្កើត​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ទាំង​ជន​បទ ​និង​ទី​ប្រជុំ​ជន ​ដែល​មាន​ចំណុច​សំខាន់​ដូច​ជា​ ៖​ទី១/​  លើក​កម្ពស់​ស្ថាន​ភាព​សង្គម​។​ ទី២/ ​សេដ្ឋ​កិច្ច​នៅ​ជន​បទ​។ ​ទី៣/ ​ពង្រឹង ​និង​លើក​កម្ពស់​សិទ្ធ​អំណាច​សហគមន៍​នៅ​មូល​ដ្ឋាន​ភូមិ ​សង្កាត់ ​ដើម្បី​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​និង​ការ​ពឹង​ផ្អែក​ដោយ​ខ្លួន​ឯង​បាន​។​ទី៤/​  បន្ត​ថែរក្សា​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សាធារណៈ ​រក្សា​បាន​ការ​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ប្រកប​ដោយ​សុខ​ដុម​រម្មនា​។​ទី៥/ ​ បន្ត​អនុវត្ត​គោល​នយោ​បាយ ​ភូមិ ​ឃុំ ​សង្កាត់ ​មាន​សុវត្ថិ​ភាព ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា ​និង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។ ​ទី៦/​  ប្រឆាំង ​ទប់​ស្កាត់​អំពើ​រំលោភ​ច្បាប់​ អំពើ​ពុក​រលួយ ​ការ​ជួញ​ដូរ ​និង​ចែក​ចាយ​គ្រឿង​ញៀន​ខុស​ច្បាប់​។​ទី៧/ ​ បន្ត​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ និង​បែង​ចែក​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ប្រជា​ពល​រដ្ឋ​ទីទ័ល​ក្រីក្រ​នៅ​មូល​ដ្ឋាន​ផ្ទាល់​។ ​ទី៨/​ គ្រប់​គ្រង​ថែរក្សា ​បរិស្ថាន​ធន​ធាន​ធម្មជាតិ​ និង​មរតក​វប្បធម៌​ឲ្យ​បាន​ល្អ​គង់​វង្ស ​ដើម្បី​ពង្រឹង ​ពង្រីក​វិស័យ​ទេសចរណ៍​មូល​ដ្ឋាន​។​

​ក្នុង​អង្គ​សន្និបាត​សមាជិក​បក្ស​ភូមិ​តំណាង​ឲ្យ​ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​ពី​បញ្ហា​និង​សំណូម​ពរ​មួយ​ចំនួន​ដូច​ស្នើ​សុំ​ភ្លើង  ​ស្ពាន​នៅ​ប៉ាង​លឹម ​បញ្ហា​កសិផល ​ស្នើ​សុំ​ផ្លូវ ​ស្ពាន ​លូ ​ប្រវែង​ ៦០០​គីឡូ​ម៉ែត្រ​នៅ​ក្រ​ចាប់​លើ  ​ស្នើ​សុំ​ផ្លូវ​១ខ្សែរ​ចូល​ភូមិ​ទី៤ ​ជាប់​សាលា ​ស ​ខេង ​ស្នើរ​សុំ​អណ្តូង​ស្នប់​នៅ​ភូមិ​ភ្នំ​រាំង ​ស្នើ​សុំ​ជួយ​សម្រួល​បោះ​បង្គោល​ភ្លើង​នៅឡូ ​១,​២,​៤​ ស្នើ​សុំ​ទោង​ក្មេង​លេង​និង​ជួយ​របង​ជុំវិញ​សាលា​រៀន​អូរ​ប្រើស ​ស្នើ​សុំ​ផ្លូវ​១ខ្សែ​នៅ​ភូមិ​ខ្លុង​ចូល​ទៅ​ឡដី​ឥដ្ឋ​។​ ហើយ​អង្គ​សន្និ​បាត​ក៏​បាន​ធ្វើ​ការ​បោះ​ឆោត​ស្ទាប​ស្ទង់​មតិ​ដើម្បី​ជ្រើស​រើស​សមាស​ភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិថ្មី​ ។​​ឯក​ឧត្តម ​អ៊ី ​ឈាន ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​៖​ រាល់​បញ្ហា​និង​សំណើរ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខាង​ក្រុម​ការងារ​និង​យក​ទៅ​ពិភាក្សា​ជា​មួយ​អភិបាល​ខេត្ត​និង​ភាគី​ដែល​ពាក់​ព័ន្ធ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ។ ​ ឯក​ឧត្តម​ អ៊ី ​ឈាន ​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមា​ជិក ​សមា​ជិកា ​និង​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្កាត់ ​ព្រម​ទាំង​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​ចុះ​ជួយ​សង្កាត់​អូរតាវ៉ៅ​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​បំរើ​ប្រជា​ជន​បាន​ល្អ ​នៅ​ក្នុង​សង្កាត់​ទាំង​មូល ​ដោយ​ធ្វើ​ការ​អភិវឌ្ឍន៍ ​ជា​បន្ត​បន្ទាប់​តាំង​ពី​អាណត្តិ​ទី១​ ទី២​ និង​ទី៣ ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​មាន​ការរីក​ចំរើន​គួ​ឲ្យ​កត់​សំគាល់​ ផ្ទុយ​ស្រឡះ​ពី​អតីត​កាល​ដែល​យើង​មិន​មាន​អ្វី​សោះ ។​  ឯក​ឧត្តម​បាន​បន្តថា​៖ ​ក្នុង​រយៈ​កាល​៥ឆ្នាំ​នេះ​ការ​អនុវត្តន៍​គោល​នយោ​បាយ  ​ ឈ្នះ ​ឈ្នះ ​មាន​ការ​អភិវិឌ្ឍន៍​តាម​គោល​ដៅ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​និង​សម្តេច​ពញ្ញា​ចក្រី​ហេង​ សំរិន្ធ ​ប្រធាន​រដ្ឋ​សភា​ បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្តិ​ភាព​ពេញ​លេញ​មួយ​រយ​ភាគ​រយ​ ដូច​នេះ​យុវ​ជន​យើង​ត្រូវ​ដឹង​គុណ​មាតា​បីតា​និង​  ថ្ងៃ​ ៧ ​មករា  ​យើង​ត្រូវ​ថែក្សា​សន្តិ​ភាព​កុំ​បង្ករ​ចលា​ចល​សង្គម ​ យុវ​ជន​យើង​ត្រូវ​មាន​ជំហរ​រឹង​មាំ​កុំ​ចាញ់​បោក​ការ​ឃោសនា​របស់​ជន​អគតិ​មួយ​ចំនួន​ដែល​មក​បំពុល​សង្គម​ នាំ​ធ្វើ​បាតុ​កម្ម​ឬ​ក៏​បដិវត្ត​ពណ៌​អ្វី​ឡើយ ​នាំ​អោយ​ប្រទេស​ជាតិ​អថេ​ភាព​គ្មាន​សន្តិ​សុខ ​ អាជ្ញាធរ​ត្រូវ​ការពារ​សន្តិ​ភាព ​ថេរ​ភាព​សង្គម ​និង​ការពា​ប្រជា​ជន​  សូម​ឲ្យ​បងប្អូន​សមា​ជិក​សមា​ជិកា​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ដំណើរ​ការ​បាន​ល្អ​ក្នុង​ការ​បម្រើ​ប្រជា​ពល​រដ្ឋ   ​ព្រោះ​ថា​ការ​សាមគ្គី​គ្នា​នេះ​មាន​សារៈ​សំខាន់​ណាស់​សំរាប់​សមា​ជិក​សមា​ជិកា​ឃុំ​សង្កាត់​។​ ក្នុង​អង្គ​សន្និបាត​បាន​ឯក​ភាព​គ្នា​ជា​ឯក​ឆន្ទ ​គាំទ្រ​បេក្ខ​ភាព​សម្តេច​តេជោ​ ហ៊ុន​ សែន ​ជា​នាយក​រដ្ឋ​មន្រ្តី​បន្ត​ទៀត​៕​

cpp-14-01-2017-005 cpp-14-01-2017-006 cpp-14-01-2017-007 cpp-14-01-2017-008 cpp-14-01-2017-009 cpp-14-01-2017-010vv

[youtube id= “O_8c73lmgEM”]