គណៈកម្មាធិការគណបក្សសង្កាត់ទួលល្វាធ្វើសន្និបាត បូកសរុបសមិទ្ធិផលការងារ ៥ឆ្នាំនិងលើកទិសដៅការងារ ៥ឆ្នាំបន្ត ២០១៧-២០២២


​(10-01-2017) ប៉ៃលិន៖ នៅ​ព្រឹក​ថ្ងៃ​ទី១០ ​ខែ​មករា ​ឆ្នាំ​២០១៧ ​នៅ​មន្ទីរ​គណ​បក្ស​ប្រជា​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​បើក​និង​បិទ​សន្និបាត​បូក​សរុប​សមិទ្ធិ​ផល​ការងារ ​៥ឆ្នាំ​ គណៈ​កម្មាធិ​ការ​គណ​បក្ស​សង្កាត់​ទួល​ល្វា​និង​លើក​ទិស​ដៅ​ការងារ ​៥ឆ្នាំ​បន្ត ​២០១៧​-​២០២២​ ក្រោម​អធិបតី​ឯក​ឧត្តម ​ កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ លោក ​ឌិន ​គឹម ​ប្រធាន​គណ​បក្ស​ប្រជា​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួល​ល្វា ​សមា​ជិក​សមា​ជិកា​គណៈ​កម្មាធិការ​គណ​បក្ស​ ប្រធាន​អនុ​ប្រធាន​បក្ស​ភូមិ​សង្កាត់​និង​សមា​ជិក​សមា​ជិការ​ចំនួន​៣៤៤​នាក់​ ។​

​បន្ទាប់​ពី​លោក ​សំ​ ភួង ​ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់​ទួល​ល្វា​និង​ជា​ប្រធាន​គណ​បក្ស​សង្កាត់​ទួល​ល្វា​បាន​ឡើង​ថ្លែង​បើក​អង្គ​សន្និបាត​រួច​មក​​   លោក ​ឡុង​ សួរ ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បាន​អាន​របាយ​ការ​ពី​សមិទ្ធិ​ផល​ការងារ​ ៥ឆ្នាំ ​គណៈ​កម្មា​ធិការ​គណ​បក្ស​សង្កាត់​ទួល​ល្វា ​និង​លើក​ទិស​ដៅ​ការងារ ​៥ឆ្នាំ​បន្ត ​២០១៧​-​២០២២​។​

​ក្នុង​រយៈ​ពេល​៥ឆ្នាំ ​នៃ​អាណត្តិ​របស់​ខ្លួន​កន្លង​មក​នេះ​ ក្រុម​ប្រឹក្សា​សង្កាត់​ទួល​ល្វា​បាន​បំពេញ​តួនា​ទី​សហ​ការ​ដឹក​នាំ​ប្រជា​ជន​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ដោយ​ខិត​ខំប្រឹង​ប្រែង​យ៉ាង​អស់​កម្លាំង​កាយ​ចិត្ត​នូវ​គោល​នយោ​បាយ​យុទ្ធ​សាស្រ្ត​ចតុ​កោណ ​ដំណាក់​កាល​ទី៣ ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ដែល​មាន​សម្តេច​អគ្គ​មហា​សេនាបតី ​ហ៊ុន​ សែន​នាយក​រដ្ឋ​មន្រ្តី ​ជា​ប្រមុខ​ដ៏​ឆ្នើម​ ក្នុង​កោល​បំណង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ជន​ឲ្យ​បាន​អតិបរមា​។ ​រយៈ​ពេល​៥ឆ្នាំ​កន្លង​ទៅ​ ការងារ​ទទួល​ខុស​ត្រូវ​ជាក់​ស្តែង​ប្រចាំ​ថ្ងៃ​បាន​ផ្តល់​បទ​ពិសោធន៍​ជា​ច្រើន ​ដែល​ជា​មូល​ដ្ឋាន​ទុន​ដ៏​វិសេស​វិសាល ​បង្កើត​សមត្ថ​ភាព​ដល់​ក្រុម​ប្រឹក្សា​សង្កាត់​ឲ្យ​បំពេញ​ភារ​កិច្ច​ បម្រើ​ប្រជា​ជន​ ដោយ​ទទួល​បាន​សមិទ្ធិ​ផល​ជា​ផ្លែផ្កា​គួរ​ជា​ទី​ពេញ​ចិត្ត​ហើយ​ក៏​ជា​ដើម​ទុន​មួយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​សម្រាប់​ការ​ងារ​កសាង  ​អភិវឌ្ឍន៍​សង្កាត់​ក្នុង​អាណត្តិ​ទី៤ ​ជា​បន្ត​ទៀត​។​ បាន​អនុវត្ត​តាម​គោល​នយោ​បាយ​ភូមិ​ឃុំ-​សង្កាត់​មាន​សុវត្ថិ​ភាព ​ធ្វើ​ឲ្យ​បទ​ល្មើស​គ្រប់​ប្រភេទ​ថយ​ចុះ​ជា​ពិសេស​អំពើ ​លួច ​ឆក់​ ប្លន់​ស្ទើរ​តែ​គ្មាន ​បាន​ជ្រើស​រើស​ប្រជា​កាពារ​ភូមិ​ដើម្បី​ជួយ​រក្សា​ការពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​និង​ព្រម​ទាំង​ចូល​រួម​ពី​ប្រជា​ពល​រដ្ឋ​ ទាំង​សម្ភារៈ ​ថវិកា ​ស្មារតី​។​ បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​ប្រជា​ពល​រដ្ឋ ​ហើយ​ធ្វើ​ការ​អភិវឌ្ឍន៍​នានា​ក្នុង​សង្កាត់​​និង​ជួយ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជា​ជន ​ បាន​លើក​កម្ពស់​កែ​ប្រែ​ជីវភាព​ប្រជា​ពល​រដ្ឋ​មាន​ការ​ហូប​ចុក​ស្នាក់​នៅ​ស្លៀក​ពាក់​សមរម្យ​មាន​ជីវ​ភាព​ធូធារ​រស់​នៅ​មាន​សុខ​ភាព​ល្អ​និង​បាន​កសាង​ផ្លូវ​ស្ពាន​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ពី​ទីប្រជុំ​ជន​ទៅ​ជន​បទ​ បាន​កសាង​សាលា​រៀន ​មន្ទីរ​ពេទ្យ​នៅ​ជិត​ផ្ទះ​ងាយ​ស្រួល​ទទួល​សេវា​ព្យាបាល ​សម្រាល​កូន​បញ្ចៀស​បាន​នូវ​គ្រោះ​ថ្នាក់​ដល់​មាតា​និង​ទារក ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​មូល​ដ្ឋាន​ព្រម​ទាំង​ទទួល​បាន​កន្លែង​សេវា​កម្ម​ផ្សេងៗ​ដូច​ជា ​ សេវា​កម្ម​រដ្ឋ​បាល ​សេវា​កម្ម​ឥណ​ទាន​។​ បាន​រៀប​ចំ​រចនា​សម្ព័ន​ដឹក​នាំ​ក្នុង​ជួរ​គណ​បក្ស​មូល​ដ្ឋាន​សង្កាត់​ជា​ខ្សែ​សង្វាក់​ដែល​មាន​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ បែង​ចែក​សមា​ជិក​ចុះ​ធ្វើ​ការងារ​នយោ​បាយ ​អប់រំ​បំប៉ន ​ពង្រឹង​សមា​ជិក​បក្ស​ចាស់​និង​សមាជិក​ថ្មី​តាម​មូល​ដ្ឋាន​ភូមិ​ទាំង​១១ភូមិ​ក្នុង​សង្កាត់ ​ដើម្បី​ដណ្តើម​យក​ជ័យ​ជំនៈ​ក្នុង​អាណត្តិ​ទី៤ ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​សង្កាត់​នា​ពេល​ខាង​មុខ​។​លោក​បាន​បន្ត៖​ផែន​ការ​និង​ទិស​ដៅ៥ឆ្នាំ​បន្ត​ត្រូវ​ពង្រឹង​ផ្ទៃ​ក្នុង​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្កាត់ ​សាខា​បក្ស​ភូមិ ​មេក្រុម​ យុវ​ជន​បក្ស​ក្នុង​ភូមិ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ស្រប​តាម​គោល​នយោ​បាយ​គណ​បក្ស​ប្រជា​ជន ​ ពង្រឹង​ពង្រីក​រចនា​សម្ព័ន​ចាត់​តាំង​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ជម្រុញ​សមាជិក​បក្ស ​យុវ​ជន​បក្ស​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឲ្យ​បាន​គ្រប់​ៗគ្នា ​ពង្រឹង​សាមគ្គី​ផ្ទៃ​ក្នុង​ឲ្យ​បាន​រឹងមាំ ​រៀប​ចំ​ប្រជុំ​ក្រុម​កា​រងារ​ឲ្យ​បាន​ញឹក​ញាប់ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កើត​ឡើង​បាន​ទាន់​ពេល​វេលា​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ជួរ​គណ​បក្ស​។​ ក្នុង​អង្គ​សន្និបាត​សមា​ជិក​បក្ស​ភូមិ​តំណាង​ឲ្យ​ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​ពី​កង្វល់​និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​បញ្ហា​ខ្វះ​បង្គោល​ភ្លើង​នៅ​ភូមិ​អូពឺត​និង​បញ្ហា​អត់​តភ្លើង​ជូន​គាត់​ពី​ផ្លូវ​បំបែក​ប៊ែម​ប៊ូ​ទៅ​ផ្លូវ​ជាតិ​លេខ៥៧ ​ស្ទឹង​តារាប ​បញ្ហាត​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ភូម​ចំការ​កាហ្វេ​សុំ​អោយ​ជួយ​ដោះ​ស្រាយ​ជូន​ពួក​កាត់​ផង​។​ ក្នុង​នោះ​ផង​ដែរ​អង្គ​សន្និ​បាត​ក៏​មាន​បេក្ខ​ភាព​ឈរ​ឈ្មោះ​ទាំង​២៣​រូប​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​សមាស​ភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ថ្មី ​។​

​ឯក​ឧត្តម ​កើត ​សុធា ​បាន​មាន​ប្រសាសន៍​ថា​៖​ ផ្លូវ​ ទឹក​ ភ្លើង​ នេះ​ជា​កត្តា​សំខាន់​ណាស់​សំរាប់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ព្រោះ​វាជា​តម្រូវ​ការ​ដ៏​ចាំ​បាច់​ដែល​បងប្អូន​យើង​ប្រើ​ប្រាស់​ជា​ប្រចាំ​ថ្ងៃ​ដូច្នេះ​ត្រូវ​ជំរុញ​ឲ្យ​សមា​ជិក​សមា​ជិការ​ប្រធាន​បក្ស​ភូមិ​ក្នុង​សង្កាត់​នីមួយ​ៗ​ត្រូវ​ចុះ​តាម​មូល​ដ្ឋាន​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​និង​ជួយ​ជ្រុម​ជ្រែង​ប្រជា​ពល​រដ្ឋ​ដើម្បី​ដោះ​ស្រាយ​ជូន​ឲ្យ​បាន​ទាន់​ពេល​វេលា​។​ ឯក​ឧត្តម​បាន​បន្ត​ថា​៖ ​ដើម្បី​ឲ្យ​គណ​បក្ស​យើង​មាន​ជ័យ​ជំនះ​នៅ​ពេល​ខាង​មុខ​​យើង​ទាំង​អស់​គ្នា​ត្រូវ​៖ ​ទី១/ ​យើង​ទាំង​អស់​គ្នា​ត្រូវ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​បងប្អូន​ប្រជា​ពល​រដ្ឋ ​។​ ទី២/​ ត្រូវ​បង្កើត​កម្ម​វិធី​នយោ​បាយ​នៅ​តាម​ភូមិ​ឃុំ​សង្កាត់​ ។​ទី៣/​ ត្រូវ​បង្ហាញ​នូវ​សមិទ្ធិ​ផល​សង្គម​ដែល​យើង​មាន​ដូច​ជា​ផ្លូវ ​ស្ពាន ​សាលា​រៀន ​មន្ទីរ​ពេទ្យ​ វត្ត​អារាម ​ដែល​ជា​សមិទ្ធិ​ផល​សម្រេច​បាន​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​សែន ​សម្តេច​ពញ្ញា​ចក្រី​ហេង ​សំរិន ​និង​សមិទ្ធិផល​ជា​ច្រើន​រាប់​មិន​អស់​ដើម្បី​ឃោសនា​ឲ្យ​ប្រជា​ពល​រដ្ឋ​យើង​បាន​ដឹង​។​ ទី៤/​ បេក្ខ​ជន​ឃុំ​សង្កាត់​ត្រូវ​មាន​ប្រជា​ប្រិយ​ភាព​ជា​មួយ​បងប្អូន​ប្រជា​ពល​រដ្ឋ​និង​មាន​ការ​ជួយ​ជ្រុម​ជ្រែង​ពីថ្នាក់​លើ​។ ​ទី៥/​ ពង្រឹង​ទីតាំង​ស្នាក់​ការ​បក្ស​ជា​ពិសេស​មេ​បក្ស​ភូមិ​ត្រូវ​មាន​ក្រុម​ការងារ​ចុះ​មូល​ដ្ឋាន​និង​ចេះ​រាយការណ៍​ជូន​ថ្នាក់​លើ​។ ​ទី៦/​ ចាត់​ភ្នាក់​ងារ​សង្កេត​ការណ៍​តាម​ការ​រិយា​ល័យ​បោះ​ឆ្នោត​នីមួយៗ​។​ ឯក​ឧត្តម​ក៏​បាន​ផ្តាំ​ផ្ញើរ​អោយ​សមា​ជិក​សមា​   ជិការ​ប្រធាន​បក្ស​ភូមិ​និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ឲ្យ​ទៅ​ពិនិត្យ​ឈ្មោះ​និង​ផ្ទៀង​ផ្ទាត់​ឈ្មោះ​ជា​មួយ​អត្ត​សញ្ញាណ​ប័ណ្ណ​ដែល​គេ​បិទ​ជូន​នៅ​តាម​ការ​រិយា​ល័យ​ចុះ​ឈ្មោះ​របស់​យើង​ឲ្យ​បាន​ឆាប់​រហ័ស​មុខ​ថ្ងៃទី​១៤ ​ខែ​មករា ​ឆ្នាំ​២០​១៧​៕​

cpp-10-01-2017-005 cpp-10-01-2017-006 cpp-10-01-2017-007 cpp-10-01-2017-008 cpp-10-01-2017-009 cpp-10-01-2017-010vv

[youtube id= “uuBup12DbgE”]