គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនប្រារព្ធសន្និបាតបូកសរុបសមិទ្ធិផលសកម្មភាពការងារ រយះ ពេល៥ឆ្នាំ និងលើកទិសដៅភារកិច្ចការងារ៥ឆ្នាំបន្ត ២០១៧-២០២២


(10-01-2017) ប៉ៃលិន៖ ​ថ្ងៃទី១០ ​ខែមករា​ ឆ្នាំ​២០១៧ ​គណៈ​កម្មាធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​ស្ទឹង​កាច់​ មាន​រៀប​ចំ​ធ្វើ​សន្និ​បាត​បូក​សរុប​សមិទ្ធិ​ផល​សកម្ម​ភាព​ការងារ​រយះ​ពេល​៥ឆ្នាំ ​និង​ លើក​ទិស ​ដៅ​ភារ​កិច្ច​ការងារ​៥ឆ្នាំ​បន្ត ​២០១៧​-​២០២២​ របស់​គណៈ​កម្មា​ធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​ស្ទឹង​កាច់​និង​បោះ​ឆ្នោត​ស្ទាប​​ស្ទង់​មតិ ​ ដើម្បី​ជ្រើស​​រើស​បេក្ខ​ជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​​ឃុំ ​អាណត្តិទី៤ ​ ដែល​ពិធី​នេះ​ប្រព្រឹត្រិ​ទៅ​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម ​អ៊ី​ឈាន ​សមាជិក​គណៈ​កម្មា​ធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​ និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំ​ណាក់​អស់​លោក​លោក​ស្រី​ ក្រុម​ការងារ​ថ្នាក់ ​ស្រុក ​ ឃុំ ​និង​សមាជិក​សមា​ជិការ​គណ​បក្ស​ប្រជា​ជន​ជា​ច្រើន​ផង​ដែរ​។​

​លោក ​កង​ ថេង ​ប្រធាន​សាខា​បក្ស​ឃុំ​បាន​អាន​របាយ​ការណ៍ថាៈ ​ក្នុង​រយះ​ពេល​៥ឆ្នាំ ​កន្លង ​មក​នេះ ​ ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​កម្មាធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​គណៈ​កម្មាធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​ស្ទឹង​កាច់ ​រួម​ជា​មួយ​មន្ត្រី​ថ្នាក់​ដឹកនាំ ​សមា​ជិក​សមាជិការ​គណ​បក្ស ​អ្នក​គាំទ្រ​គណ​បក្ស​បាន​អនុវត្ត​ការងារ ​ភារកិច្ច​ដោយ​ស្មោះ ​អស់​ពី​ចិត្ត​ពីថ្លើម​បំផុត  ​ដែល​ទទួល​បាន​លទ្ធ​ផល​ដ៏​ល្អ​ប្រពៃ​ជា​ច្រើន​គួរ​ជា​ទីមោទៈ​ភាព​ណាស់​។​ ជាក់​ស្តែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់ ​និង​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​កន្លង​ទៅ​ទទួល​បាន​ជោគ​ជ័យ​ប្រក​ដោយ​យុត្តិ​ធម៌​គ្មាន​អំពើ​ហឹង្សា ​បាន​បង្ហាញ​ច្បាស់​ពី​ការ​គាំទ្រ​ដ៏​ធំធេង​របស់​មហាជន​ចំពោះ​មាគ៌ា​នយោ​បាយ​ស្នេហា​ជាតិ​និង​ស្មារតី​សាមគ្គី​ឯក​ភាព​ផ្ទៃ​ក្នុង​យ៉ាង​រឹងមាំ​ជា​ធ្លុង​មួយ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។​

​ ឯក​ឧត្តម​អ៊ី ​ឈាន ​បាន​មាន​ប្រសាន៍​ពាំនាំ​បណ្តាំ​ផ្ញើរ​សាក​សួរ​សុខ​​ទុក្ខ​ពី​សំណាក់​ សម្តេច​អគ្គ​ពញា​ចក្រី​ហេង​ សំរិន​ ប្រធាន​កិត្តិយស​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​និង​ម្តេច​អគ្គ​មហា​សេនា​​​បតីតេជោ ​ហ៊ុន​ សែន​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ជូន​ចំពោះ​គណៈ​កម្មាធិការ​ និង​សមា​ជិក​សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​ស្ទឹង​កាច់​ទាំង​អស់​ដោយ​សេចក្តី​នឹក​រលឹក ​និង​បាន​កោត​​សរ​សើរ ​និង ​​វាយ​តម្លៃ​ខ្ពស់​ដល់​សមាជិក​សមាជិការ​និង​ថ្នាក់​ដឹកនាំ​គណ​បក្ស​ឃុំ​ស្ទឹង​កាច់​ ព្រម​ទាំង​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​​ឃុំ​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​បំរើ​ប្រជា​ជន​បាន​ល្អ ​ដែល​ធ្វើ​ឲ្យ កា​រអភិវឌ្ឍន៍​ឃុំ ​ស្ទឹង​កាច់ ​បាន​រីក​ចំរើន​គួរ​ឲ្យ​គួកត់​សំ​គាល់ ​។​ ឯក​ឧត្តម​បន្តថា ​គោល​នយោ​បាយ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​សំរាប់​ការ​អភិវឌ្ឍន៍​នៅ​មូល​ដ្ឋាន​អាណត្ដិទី៤​បន្ដ​ទៀត ​គឺ​យើង​ត្រូវ​ខិតខំ ​ប្រឹង​ប្រែង​និង​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​បំផុត​ ដែល​ជា​តម្រូវ​ការ​ចាំបាច់​ក្នុង​ជីវភាព​រស់​​នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​ជន​។​ ហើយ​ការ​ជ្រើស​រើស​បេក្ខ​ភាព​ក្រុម​ប្រឹក្សា​ឃុំ​នា​ពេល​នេះ​គឺមាន​សារៈ​សំខាន់​ណាស់ ​ព្រោះ​ថា​ជា​កត្ដា​កំណត់​ការ​​ឈ្នះ​ចាញ់ នៅ​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់​ខាង​មុខ ​។​តាម​រយះនេះ​សមាជិក​សមា​ជិការ​ដែល​អង្គ​សន្និ​បាត​ជ្រើស​រើស​ទាំង​អស់​​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​បន្ត ​ អនុវត្ត​គោល​នយោ​បាយ​របស់​គណ​បក្ស​សំរាប់​អាណត្ដិ​ទី៤​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​​​រិះរក​វិធាន​ការ​​ផ្សេងៗ​ដើម្បី​អនុវត្ដន៍​ការងារ​ដែល​បក្ស​ប្រគល់​ជូន​ស្រប​តាម ​គោល​នយោ​បាយ​មួយ​ដែល​មាន​​ភាព​បា្រក​ដ​ប្រជា ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូម​ពរ​ចាំបាច់​របស់​ប្រជា​ជន ​មហា​ជន​ ។​ឯក​ឧត្តម​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម​ការងារ ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​ដែល​កន្លង​មក​បាន​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​និង​បំរើ​ប្រជា​ពល​រដ្ឋ​ដោយ​ផ្ទាល់​នៅ​ថ្នាក់​មូល​ដ្ឋាន​បានល្អ​ហើយ​បាន​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ដែល​ជា​ការ​រួម​ចំ​ណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​នៅ​តាម​ឃុំ/​សង្កាត់​​ឲ្យបាន​រីក​ចំរើន​លើ​គ្រប់​វិស័យ​គួ​ឲ្យ​កត់​សំគាល់​។ ​ដូច្នេះ​សុំឲ្យ​អស់​លោក ​លោក​ស្រី​ក្រុម​ការងារ​គណ​បក្ស ​និង​ សមាជិក​សមាជិកា​បក្ស ​ទាំង​អស់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​បន្ត​អនុវត្ត​ការ​ងារ​ដែល​រាជ​រដ្ឋា​ភិបាល​ដែល​បក្ស​ប្រ​គល់​ជូន​ឲ្យ​កាន់​តែ​ល្អ​បន្ថែម​ទៀត​ដោយ​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍន៍​សមិទ្ធ​ផល​នានា​ក្នុង ​ភូមិ ​ឃុំ​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង ​។​ព្រម​ជា​មួយ​នោះ​អង្គ​សន្និបាត​ក៏​បាន​ធ្វើការ​បោះឆ្នោត​ស្ទាប​ស្ទង់​ជ្រើស​រើស​បេក្ខជន​សំរាប់​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់​អណត្តិ​ទី៤​ផង​ដែរ​។​​​

​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​សន្និបាត​នេះ​ដែរ ​ឯក​ឧត្តម​ ក៏​បាន​ចូល​រួម​ឧបត្ថម្ភ​ថវិកា​ចំនួន​២លានរៀល ​និង​ផ្តល់​ជូន​វត្ថុ​អនុស្សារីយ៍​ដល់​សមា​ជិក​សមា​ជិការ​ចំនួន​៤៦០​នាក់​។​

cpp-10-01-2017-001 cpp-10-01-2017-002 cpp-10-01-2017-003 cpp-10-01-2017-004vv

[youtube id= “MLykk_l_15U”]