រដ្ឋបាលខេត្តប៉ៃលិនអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយ ថវិកាមួយចំនួនទៅឧបត្ថម្ភដល់លោក អ៊ុក ណៃ សមាជិកក្រុមប្រឹក្សាឃុំស្ទឹងត្រង់


​ព្រឹក​ថ្ងៃទី០៩ ​ខែមករា ​ឆ្នាំ២០១៧ ​លោក​ជំទាវ ​ជា ​លាភ ​អភិបាល​រង​ខេត្ត​តំណាង​ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​អភិបាល​ខេត្ត​​​ប៉ៃលិន​ រួម​ដំណើរ​​ដោយ​​លោក​ស្រី ​ស្រ៊ី ​ចាន់​អេង ​អនុ​ប្រធាន​មន្ទីរ​ព័ត៌​មាន​ លោក​ស្រី​ហេង ​សុលាភ ​ប្រធាន​ការិ​យាល័យ​មន្ទីរ​កិច្ច​ការ​នារី​ បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​នាំ​យក​អំណោយ ​ថវិកា​មួយ​ចំនួន​ទៅ​ឲ​ឧបត្ថម្ភ​ដល់​លោក ​អ៊ុក ​ណៃ ​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្ទឹង​ត្រង់​ដែល​ដួល​បោក​ក្បាល​ដែល​មាន​លក្ខណៈ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហ​ដ្ឋាន ​ស្ថិត​នៅ​ភូមិដី​ស្អិត​ ឃុំ​ស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

​លោក​ជំទាវ ​ជា ​លាភ ​បាន​មាន​ប្រសាសន៍ថា​៖ ​ដោយ​គ្រាន់​តែ​ដឹង​ដំណឹង​តាម​រយះ​ក្រុម​ការងារ​ថា ​លោក ​អ៊ុក​ ណៃ​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្ទឹង​ត្រង់​បាន​ជួប​នូវ​ឧបទ្ទវ​ហេតុ​ដួល​បោក​ល្បាល​មាន​លក្ខណៈ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ភ្លាម​ ឯក​ឧត្តម ​កើត​ សុធា ​អភិបាល​ខេត្ត​បាន​ចាត់​អោយ​ថ្នាក់​ដឹកនាំ​និង​ក្រុម​ការងារ​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​នាំយក​អំណោយ​ថវិកា​មួយ​ចំនួន​រួម​មាន៖​  អង្ករ​៥០គីឡូ​ក្រាម​ ត្រីខ​១យួរ ​មី១​កេស ​ទឹក​សុទ្ធ​ដប​អង្គរ​ពូរ៉ូ​១កេស​ និង​ថវិការ​ចំនួន​៤០ម៉ឺន​រៀល​។​

​ លោក​ជំទាវ​បាន​បន្ត​ថា​៖​ ថ្នាក់​ដឹក​នាំ​យើង​តែង​តែ​គិត​គូ​សុខ​ទុក្ខ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ជួប​បញ្ហា​ផ្សេងៗ​មិន​ទុក​អោយ​បង​ប្អូន​យើង​ជួប​ការ​លំបាក​អ្វី​ឡើយ​។​ លោក​ជំទាវ​ពាំនាំ​បណ្តាំ​ផ្តាំ​ផ្ញើរ​ពី​សំណាក់​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ឲ្យ​ក្រុម​គ្រួសារ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​អ្នក​ជំងឺ​ឲ្យ​បាន​ដិត​ដល់​និង​ប្រញ៉ាប់​យក​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​បាន​ឆាប់​ជា​សះ​ស្បើយ​។​ សូម​អោយ​អ្នក​ជំងឺ​ត្រូវ​ចេះ​ថែ​សុខ​ភាព​បាន​ល្អ​ត្រូវ​ដេក​យក​កម្លាំង​ឲ្យ​បាន​ទៀង​ទាត់​។​ លោក​អ៊ុក ​ណៃ​ក៏​បាន​ថ្លែង​អំណ​អគុណ​ចំពោះ​ថ្នាក់​ដឹងនាំ​ដែល​តែង​តែ​គិត​គូ​ដល់​រូប​ខ្ញុំ​ក៏​ដូច​ជា​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​ទូទាំង​ខេត្ត​ប៉ៃលិន​ផង​ដែរ​៕​

cpp-09-01-2017-001 cpp-09-01-2017-002 cpp-09-01-2017-003 cpp-09-01-2017-004vv

[youtube id= “m5B1BHYodTo”]