មន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនសហការជាមួយclubបាលទាត់សួនរីករាយបានធ្វើពិធីបិទការប្រកួតបាល់ទាត់ដើម្បីអបអរសាទរខួបលើកទី៣៨ទិវាជ័យជំនះ៧មករាឆ្នាំ១៩៧៩ /៧មករា២០១៧


​(07-01-2017) ប៉ៃលិន៖ ថ្ងៃទី៧ ​ខែមករា ​ឆ្នាំ​២០១៦ ​មន្ទីរ​អប់​រំ​យុវ​ជន​និង​កីឡា​ខេត្ត​ប៉ៃលិន​សហ​ការ​ជា​មួយ​club​បាល់​ទាត់​សួន​រីក​រាយ​បាន​ធ្វើ​ពិធី​បិទ​ការ​ប្រកួត​បាល់​ទាត់​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី៣៨​ទិវា​ជ័យ​ជំនះ​៧មករា​ ឆ្នាំ​១៩៧៩​ ៧​មករា​២០១៧ ​ក្រោម​អធិបតី​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​ប្រធាន​អនុ​ប្រធាន​មន្ទីរ ​លោក​គ្រូ​អ្នក​គ្រូ​សិស្សា​នុសិស្ស​និង​បងប្អូន​ប្រជា​ពល​រដ្ឋ​ផង​ដែរ​។​

​លោក​តង់ ​ធារ៉ា ​ប្រធាន​មន្ទីរ​អប់រំ​យុវ​ជន​និង​កីឡា​បាន​អោយ​ដឹង​ថា៖​ ការ​ប្រកួត​បាល់​ទាត់​នៅ​ពេល​នេះ​គឺ​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី៣៨​ទិវា​ជ័យ​ជំនះ​៧មករា ​ឆ្នាំ​១៩៧៩ ​៧មករា​២០១៧ ​និង​ដើម្បី​ពង្រឹង​សមត្ថ​ភាព ​សុខ​ភាព​មាំមួន​ និង​ពង្រឹង​កិច្ច​សហការ​សាមគ្គី​គ្នា​អោយ​ល្អ ​ជៀស​វៀង​កុំ​សេព​គ្រឿង​ញៀន​ ឫ​ធ្វើ​អ្វី​ដែល​អត់​ប្រយោជន៏​នៅ​ក្នុង​សង្គម​ ព្រម​ទាំង​ផ្តល់​កិតិយស​ជូន​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ​។​លោក​បន្ត​ថា​៖​ ការ​ប្រកួត​គឺ​មាន​រយៈ​ពេល​២ថ្ងៃ​នេះ​មាន​ក្រុម​កីឡា​ករ​ចូល​រួម​ប្រកួត​ចំនួន​៨ក្រុម​គឺ​ទី១/​ ក្រុម​មន្ទីរ​សូយោ​ដី​នគ​រូបនីយ​កម្ម​ខេត្ត​ ​។​ទី២/​ក្រុម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​។​ទី៣/​ក្រុម​មន្ទីរ​ពេទ្យ​ខេត្ត​។​ទី៤​/ក្រុម​សាលា​ខេត្ត​ប៉ៃលិន​។​ទី៥/​ក្រុម​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ប៉ៃលិន​។​ទី៦/​ក្រុម​តំបន់​ប្រតិ​បត្តិ​សឹង​ខេត្ត​ប៉ៃលិន​។​ទី៧/​ក្រុម​ត្បូង​ពេជ្រ​។​ទី៨/​ក្រុម​មន្ទីរ​កសិ​កម្ម​។​ លោក​បន្តថា៖​ឆ្លង​ការការ​ប្រកួត​ ក៏​បាន​ធ្វើ​ការ​ប្រកួត​ជម្រុះ​ម្តង​មួយ​ ក្រុមៗ​រក​ឃើញ​អ្នក​ឈ្នះ​ទទួល​ជ័យ​លាភី​ចាប់​ពី​លេខ១ ​លេខ២ ​លេខ៣​ គឺ​ក្រុម​តំបន់​ប្រតិបត្តិ​ការ​សឹង​ខេត្ត​ប៉ៃលិន​យក​ឈ្នះ​ក្រុម​មន្ទីរ​សូយោ​ដី​នគរូប​នីយ​កម្ម​ដោយ​លទ្ធ​ផល ​២ទល់​នឹង០ ​ដែល​ទទួល​ជ័យ​ជំលាភី​លេខ​១​ទទួល​បាន​ពាន់១ ​និង​ថវិកា​១លាន​រៀល ​។ ​ចំណែក​ក្រុម​មន្ទីរ​សូយោ​ដី​នគរូប​នីយ​កម្ម​ទទួល​បាន​ជ័យ​ជំលាភី​លេខ២​ទទួល​បាន​ថវិកា​៧សែន​រៀល​។​រី​ឯក្រុម​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ប៉ៃលិន​បាន​យក​ឈ្នះ​ក្រុម​សាលា​ខេត្ត​ប៉ៃលិន​ដោយ​លទ្ធ​ផល​៥​ទល់​នឹង​២ដែល​ទទួល​ជ័យ​លាភី​លេខ៣ ​ទទួល​បាន​ថវិកា៥​សែន​រៀល​ផង​ដែរ​ ។​

ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​កោត​សសើរ​ដល់​មន្ទីរ​អប់រំ​យុវ​ជន​និង​កីឡា​ខេត្ត​ប៉ៃលិន​សហ​ការ​ជា​មួយ​club​បាល​ទាត់​សួន​រីករាយ​ដែល​បាន​ រៀប​ចំ​ធ្វើ​ការ​ប្រកួត​នេះ​ឡើង​ដើម្បី​អប​អរ​សាទរ​ខួប​លើក​ទី៣៨​ទិវាជ័យ​ជំនះ​៧មករា​ ឆ្នាំ​១៩៧៩​ ៧មករា​២០១៧ ​ជា​ពិសេស​គឺ​អោយ​យុវ វ័យ​ជន​ទាំង​អស់​ចូល​រួម​បង្កើន​សមត្ថ​ភាព ​និង​ស្មារតី​ប្រាជ្ញា​ដើម្បី​ធ្វើ​យ៉ាង​អោយ​ក្រុម​របស់​ខ្លូន​ទទួល​បាន​ជ័យ​ ជំនះ ​និង​ចូល​រួម​ចំណែក​លើក​កំពស់​វិស័យ​កីឡា​ក្នុង​ខេត្ត​អោយ​បាន​រីក​ចំរើន​ផង​ដែរ​។​ឯក​ឧត្តម​បន្តថា​៖​ថ្ងៃ​៧មករា​ គឺ​ជា​អាយុ​ជីវិត​ទី២​ របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូទាំង ​ប្រទេស​ដែល​បាន​រស់​ឡើង​វិញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត ​និង​បាន​ផ្តល់​ជីវិត ​និង​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដល់ ​ពល​រដ្ឋ​ជា​មួយ​និង​ឱកាស​គ្រប់​យ៉ាង​ក្នុង​ការ​កសាង​សង្គម ​គ្រួសារ ​និង​ការ​អភិវឌ្ឍ​លើក​គ្រប់​វិស័យ ​ក្នុង​នោះ​ក៏​មាន​វិស័យ​កីឡា ​ដែល​បង្ហាញ​អោយ​ឃើញ​ថា​នៅ​បច្ចុប្បន្ន​នេះ​គឺ​មាន​ការ​រីក​ចំរើន​។​ ដូច្នេះ ​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស​ត្រូវ​ចង​ចាំ​ និង​រក្សា​សុខ​សន្តិ​ភាព​នេះ​អោយ​បាន​គង់​វង្ស ​ព្រម​ទាំង​ចូល​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​អោយ​មាន​កា ​រីក​ចំរើន​ទៅ​ថ្ងៃ​អនា​គត់​។​ ឯក​ឧត្តម​បន្ត​ទៀត​ថា​៖​ក្នុង​ការ​ប្រកួត​បាល​ទាត់​ ពេល​នេះ​ ពិត​ជា​មាន​មោទ​នៈភាព​ចំពោះ​ខេត្ត​ប៉ៃលិន​ណាស់​ក្នុង​ការ​បំផុស​សា្មរតី​ដល់​យុវ័យ​ទាំង​អស់​ចូល​រួម​លេង​កីឡា​អោយ​បាន​គ្រប់ៗ​គ្នា​ដើម្បី​សុខ​ភាព​មាំមួន​ មាន​មិត្តភាព​ សាមគ្គី​ភាព ​ជៀង​ឆ្ងាយ​ពី​គ្រឿង​ញៀន​ផង​ដែរ​។​ឯក​ឧត្តម​បាន​ផ្តាំ​ផ្ញើ​ដល់​ ក្រុម​កីឡា​ករ​ទាំង​អស់​ត្រូវ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ដើម្បី​ ប្រកួត​ឆ្នាំ​ក្រោយៗ​ ទៀត​ដណ្តើម​ជ័យ​លាភី​ជូន​ក្រុម​និង​ជូន​ខេត្ត​ប៉ៃលិន​យើង​។​ទន្ទឹម​នេះ​ការ​ប្រកួត​ត្រូវ​ធ្វើ​តាម​បច្ចេក​ទេស​ ដោយ​ចេះ​យោយល់​ អធ្យា​ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ​ព្រោះ​ថា​ការ​ប្រកួត​តែង​តែ ​មាន​ការ​ប៉ះ​ពាល់​គ្នា​បន្តិច​បន្តូច​។

ឯក​ឧត្តម ​កើត​ សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​លោក​តង់ ​ធារ៉ា ​ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​ក៏​បាន​ធ្វើ​ការ​ប្រគល់​ពាន់​និង​ថវិកា​ដល់​ក្រុម​ដែល​ទទួល​ជ័យ​ជំនះ​ចាប់​ពី​លេខ១​រហូត​ដល់​លេខ៣​ផង​ដែរ​។​   ក្នុង​ឱកាស​នោះ​ឯក​ឧត្តម ​កើត​ សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ក៏​បាន​អញ្ជើញ​កាត់​ខ្សែ​បូសម្ពោធ​ដាក់​អោយ​ប្រើប្រាស់​នូវ​សមិទ្ធ​ផល​ទីលាន​បាត់​ទាត់​សួន​រីករាយ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ផង​ដែរ​។​

cpp-07-01-2017-007 cpp-07-01-2017-008 cpp-07-01-2017-009 cpp-07-01-2017-010 cpp-07-01-2017-011 cpp-07-01-2017-012vv

[youtube id= “YD9V2Hhx34M”]