លោក ស៊ុន យី ប្រធានគណបក្សប្រជាជនក្រុងប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួននៅមូលដ្ឋានផ្ទាល់ ស្ថិតនៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ស្ថិតក្នុងភូមិសាស្រ្តតំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូត-ប៉ៃលិន


​(04-01-2017) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី​ ០៤ ​ខែមករា​ ឆ្នាំ ២០១៧ ​លោក ​ស៊ុន​ យី​ ប្រធាន​គណ​បក្ស​ប្រជា​ជន​ក្រុង​ប៉ៃលិន ​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​មូល​ដ្ឋាន​ផ្ទាល់​ ដែល​ស្ថិត​នៅ​ភូមិ​ភ្នំ​ដំបង ​សង្កាត់​អូរតា​វ៉ៅ ​ក្រុង​ប៉ៃលិន ​ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ សំឡូត​-​ប៉ៃលិន​ និង​មាន​ការ​ចូល​រួម​ពី​លោក​ចៅ​សង្កាត់ ​លោក​មេភូមិ ​និង​មន្រ្តី​បរិស្ថាន​មួយ​ចំនួន​ផង​ដែរ​។​

​ក្នុង​នោះ​ផង​ដែរ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​នូវ​បញ្ហា​ចោទ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា៖​ ការ​ដុត​បំផ្លាញ​សំភារៈ​កសិ​កម្ម​របស់​ពួក​គាត់​ពេល​ជិត​ប្រមូល​ផល​ដំណាំ​ផ្សេងៗ​ពី​មន្រ្តី​អភិរក្ស​ ការ​ហាម​ឃាត់​ដ៏​តឹងរឹង​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​អុស​ពី​ព្រៃ​ចម្ការ​របស់​ពួក​គាត់​តាម​គោយន្ត​សម្រាប់​ប្រើប្រាស់​ ការ​ខ្វះ​ដី​លំនៅ​ដ្ឋាន​-អាស្រ័យ​ផល ​និង​ការ​គម្រាម​កំហែង​ពី​មន្រ្តី​អភិរក្ស​បរិស្ថាន​មួយ​ចំនួន​ផង​ដែរ​។​

​ក្រោយ​ពេល​ស្តាប់​នូវ​បព្ហា​ក្នុង​ការ​លើក​ឡើង​របស់​បងប្អូន​យើង​រួច​មក ​លោក​ ស៊ុន ​យី ​ប្រធាន​គណ​បក្ស​ប្រជា​ជន​ក្រុង​ប៉ៃលិន ​បាន​មាន​ប្រសាសន៍ថា​៖​ បច្ចុប្បន្ន​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ជា​ពិសេស​សម្រាប់​ខេត្ត​ប៉ៃលិន​យើង​ទាំង​មូល​គឺ​ពឹង​ផ្អែក​លើក​សិកម្ម​ប្រមាណ​ជា ​៩០ភាគ​រយ​ផង​នោះ ​ហើយ​កសិកម្ម​ទទួល​ផល​អាស្រ័យ​បាន ​ក៏​ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់​ទៀង​ទាត់​ផង​ដែរ​។​ យ៉ាង​ណា​មិញ​បើ​យើង​កាប់​បំផ្លាញ​ព្រៃ​ឈើ​អស់​នោះ​វា​អាច​មាន​គ្រោះ​រំាង​ស្ងួត ​អាកាស​ធាតុ​ប្រែប្រួល ​និង​ដី​អស់​ជីវ​ជាតិ​ ជា​បញ្ហា​ចោទ​ចម្បង​មួយ​ផង​ដែរ​ ម្យ៉ាង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដែល​ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ភ្នំបង​-​អូស្លេវ​ ជា​តំបន់​ត្រួត​ស៊ីគ្នា ​និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង ​ដែល​ជា​តំបន់​អភិ​រក្ស​មួយ​ដ៏​សំខាន់​។ ​ចំពោះ​ដី​ដំណាំ​កសិ​កម្ម​ដែល​មាន​ស្រាប់​នៅ​ជាប់​តំបន់​អភិរក្ស​សូម​កុំ​កាប់​ទន្រា្ទន​ទៀត​អី​វា​អាច​មាន​ទោស​ផ្សេងៗ ​ហើយ​បញ្ហា​ដែល​កន្លង​មក​លោក​នឹង​ជួប​ប្រជុំ​ជា​មួយ​ភាគី​ដែល​ពាក់​ព័ន្ធ​ដើម្បី​សម្រប​សម្រួល​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​អាច​ប្រកប​របរ​កសិកម្ម​ផ្សេងៗ​ដោយ​ភាព​ងាយ​ស្រួល​ផង​ដែរ​។​ លោក ​ស៊ុន ​យី ​បាន​បន្ត​ទៀត​ថា ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក៏​នឹង​ខិត​ជិត​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ​ ដូច្នេះ​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​នៅ​តាម​មូល​ដ្ឋាន​របស់​ខ្លួន​ហើយ​នោះ ​សូម​កុំភ្លេច​ទៅ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​អោយ​បាន​គ្រប់ៗ​គ្នា ​ហើយ​លោក​ក៏​បាន​ដឹកនាំ​ក្រុម​ការងារ​ ចុះ​ជួស​ជុល​ និង​ដាក់​ស្លាក​គណ​បក្ស​ថ្មី ​ស្ថិត​នៅ​ភូមិ​ភ្នំ​ដំបង​ សង្កាត់​អូរតាវ៉ៅ ​ក្រុង​ប៉ៃលិន​ផង​ដែរ​។​

cpp-04-01-2017-007 cpp-04-01-2017-008 cpp-04-01-2017-009 cpp-04-01-2017-010vv

[youtube id= “P2VlsroLuRM”]