(22-12-2016) ប៉ៃលិន៖ រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា ព្រមទាំងក្រុមការងារ បានអញ្ជើញប្រជុំជាមួយប្រធានក្រុមបក្សភូមិ បក្សសង្កាត់ និងយុវជនបក្សនៅក្នុងសង្កាត់បយ៉ាខា ដើម្បីជំរុញដល់ការងារគណបក្សនៅមូលដ្ឋាន ជាពិសេស គឺត្រូវ លើកយកការលំបាក និងបញ្ហាប្រឈម ក្នុងការអនុវត្តការងារគណបក្ស នាពេលកន្លងមក, ហើយត្រូវយកចិត្តទុក្ខដាក់ដោះស្រាយរាល់បញ្ហាកង្វល់នានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលទទួលខុសត្រូវ។
បន្ទាប់ពីលោក ស៊ុន យី អនុប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខា បានរាយការណ៍អំពីស្ថានភាពការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានអនុវត្តន៍នាពេលកន្លងមក និងផែនការសកម្មភាពបន្តរួចមក ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ សង្កាត់បរយ៉ាខា បានមានប្រសាសន៍កោតសសើដល់ក្រុមកាងារនៅថ្នាក់មូលដ្ឋាន ភូមិ ឃុំ ទាំងអស់ ដែលបានខិតខំធ្វើការងារយ៉ាងសកម្មជាមួយប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន ដែលធ្វើឱ្យពួកគាត់កាន់តែមានទំនុកចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជាជារៀងរហូត។ ឯកឧត្តមក៍បានមានប្រសាសន៍ជំរុញដល់ក្រុមការងារគណបក្សយើ់ងទាំងអស់ ត្រូវយកចិត្តដាក់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានដែលយើងទទួលខុសត្រូវ ធ្វើយ៉ាងណាឱ្យពួកគាត់បានទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទម្រង់ថ្មី ដែលពួកគាត់បានចុះឈ្មោះនាពេលកន្លងមកឱ្យបានគ្រប់ៗគ្នា ពីព្រោះខាង គជប នឹងធ្វើការបិទផ្សាយនូវបញ្ជីឈ្មោះបោះឆ្នោតទម្រងថ្មីនេះ នៅតាមឃុំ/សង្កាត់ ឬទីប្រជុំជននានា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ខាងមុខ ដើម្បីធ្វើការកែរតម្រូវឱ្យបានទាន់ពេលវេលា ក្នុងករណីបើមានបញ្ហា ឬកំហុសបច្ចេកទេសត្រង់ចំនុចណាមួយ។ឯកឧត្តមបានបន្តថា៖ ដោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ជិតចូលមកដល់គឺនៅឆ្នាំ២០១៧ ដូច្នេះគណបក្សប្រជាជនកម្ពុជាយើង ក៍ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ជាពិសេសគឺត្រៀមជ្រើសរើសបេក្ខជនឈរឈ្មោះប្រកួតប្រជែងដែលមានប្រជាប្រិយ៍ភាព និងមានការគាំទ្រពីប្រជាពលរដ្ឋនៅមូលដ្ឋាន។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា ក៍បានឧបត្ថម្ភប្រតិទិនឆ្នាំ២០១៧ ដល់ក្រុមការងារទាំងអស់ម្នាក់១ ច្បាប់ និងរៀបចំអាហារសាមគ្គីរួមគ្នា ដើម្បីបង្កើនភាពនូវភាពស្និតស្នាល ក្នុងគ្រួសារគណបក្សប្រជាជនកម្ពុជា។
[youtube id= “wqgAuIfDgqo”]