(20-12-2016) ប៉ៃលិន៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ ជាលាប អភិបាលរងខេត្តប៉ៃលិរួមដំណើដោយលោកស្រី ឡុង សុធាវី ប្រធានមន្ទីរកិច្ចការនារី លោកស្រី មាស សំនាង អភិបាលរងស្រុកសាលាក្រៅ និងក្រុមការងារ បាននាំយកអំណោយស្បៀងចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១២គ្រួសារស្ថិតនៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ពាំនាំសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម កើតសុធា អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា។ជាក់ស្តែងនៅពេលនេះគ្រាន់តែទទូលដំណឹងនេះភ្លាមថ្នាក់ដឹកនាំខេត្តបានចាត់តាំងអោយក្រុមការងារចុះចែកស្បៀងជូនបងប្អូនទាន់ពេលវេលា។ដូច្នេះសូមបងប្អូនកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។លោកជំទាវបន្តថា៖ថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ហើយបាននាំយកអំណោយ ថវិកា សំភារៈគ្រឿងឧបភោគ បរិភោគជួយដល់ប្រជាពលរដ្ឋក្រីក្រជួបឧបត្តិហេតុផ្សេងៗដូចជាៈ គ្រោះភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ ស្ត្រីសំរាលកូនមានជីវភាពក្រីក្រ ជនចាស់ជរាគ្មានទីពឹង ជាដើម។ជាការពិតណាស់គ្រាន់តែទទួលដំណឹងថាបងប្អូនប្រជាពលរដ្ឋជួបនូវការលំបាកក្នុងជីវភាពក្រុមការងារបាននាំ យកសំភារៈចែកជូនបងប្អូនភ្លាម។
លោកជំទាវបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមរកការងារនៅក្នុងស្រុកធ្វើ សូមកុំចំណាក់ស្រុកទៅក្រៅប្រទេស ដោយប្រថុយប្រថានគ្មានច្បាប់ការអនុញ្ញាត ដែលធ្វើ អោយគ្រោះថ្នាក់ ។ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជៀសអោយឆ្ងាញពីល្បែងស៊ីសង គ្រឿងញៀន និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមការពារសុខសុវត្តិភាពគឺភូមិឃុំមានសុវត្តិភាព ជាពិសេស រាយការណ៏ពីបញ្ហាដែលកើតឡើងនៅក្នុងភូមិសំរាប់ធ្វើការដោះស្រាយអោយបានទាន់ពេលវេលា។
អំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន១២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ ៥កំប៉ុង មី១៥កញ្ចប់ ទឹកសុទ្ធអង្គរពូរ៉ូ១កេះផងដែរ។
[youtube id= “ru2HmaX3P4g”]