លោកជំទាវ សោ មុន្នីរ័ត្ននាំយកអំណោយស្បៀងទៅចែកជូនពលរដ្ឋក្រីក្រចំនួន៨០គ្រួសារនៅឃុំស្ទឹងកាច់


(15-12-2016) ប៉ៃលិន៖ ថ្ងៃទី​១៥​ ខែធ្នូ ​ឆ្នាំ​២០១៦ ​លោក​ជំទាវ ​សោ ​មុន្នី​រ័ត្ន ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​តំណាង​ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​រួម​ដំណើរ​ដោយ​លោក​ស្រី ​ប៊ុន​ គឹម​ហេង​ អនុ​ប្រធាន​មន្ទីរ​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន ​លោក​ស្រី​ឧត្តម​ សេនីយ៍​សាន់ ​សាវឿន​ស្នង​ការ​រង​នគរបាល​ខេត្ត​ លោក​ស្រី​មាស​ សំនៀង​ អភិបាល​រង​ស្រុក​សាលា​ក្រៅ ​បាន​អញ្ជើញ​នាំ​យក​អំណោយ​ជា​អង្ករ​ និង​ទឹក​សុទ្ធ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ចំនួន ​៨០​គ្រួសារ​ រស់​នៅ​ក្នុង​ឃុំស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​ប្រជា​ពល​រដ្ឋ​ដែល​បាន​មក​ទទួល​អំណោយ​នា​ពេល​នោះ ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ អង្ករ​២៥​ គីឡូ​ក្រាម​ និង​ទឹក​សុទ្ធ​មួយ​យួរ​។​

​មាន​ប្រសាសន៍​សំណេះ​សំណាល ​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​នា​ឱកាស​នោះ​ លោក​ជំទាវ​ សោ ​មុន្នីរ័ត្ន​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​  លោក​ស្រី ​ប៊ុន ​គឹម​ហេង ​ និង ​លោក​ស្រី​ឧត្តម ​សេនីយ៍​សាន់ ​សាវឿន ​បាន​ណែនាំ​អោយ​ប្រជា​ពល​រដ្ឋ​ កុំ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន ​តែ​ត្រូវ​ចំណាក​ស្រុក​ដោយ​មាន​ច្បាប់​អនុញ្ញាតិ​ ត្រឹម​ត្រូវ​ ព្រោះ​ការ​ចំណាក​ស្រុក​ខុស​ច្បាប់​តាម​រយៈ​ការ​អូស​ទាញ​របស់​មេ​ខ្យល់​  អាច​នាំ​អោយ​ជួប​គ្រោះ​ថ្នាក់​ពី​ការ​ជួញ​ដូរ​មនុស្ស ​ការ​កេង​ប្រវ័ញ្ញ​កំលាំង​ពល​កម្ម ​និង​កេង​ប្រវ័ញ្ញ​ផ្លូវភេទ ​។​ លោក​ជំទាវ​បាន​មាន​ប្រសាសន៍ថា ​សព្វ​ថ្ងៃ​នេះ​មាន​ប្រជា​ពល​រដ្ឋ​យើង​មួយ​ចំនួន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ ម៉ាឡេ​ស៊ី​ កូរ៉េ​ និង​ចិន​ជា​ដើម​។ ​ពល​រដ្ឋ​ទាំង​នោះ ​មួយ​ចំនួន​បាន​ជួប​នូវ​គ្រោះ​អាក្រក់​យ៉ាង​ខ្លាំង​ ដោយ​អ្នក​ខ្លះ​ត្រូវ​គេ​បញ្ជួន​ទៅ​ចុះ​ទូក​ក្នុង​  សមុទ្រ​រាប់​ឆ្នាំ​មិន​បាន​មក​ដី​គោក​វិញ,​ ត្រូវ​គេ​វាយ​ធ្វើ​បាប,​ គេ​សំលាប់​ , អ្នក​ខ្លះ​ធ្វើ​ការ​ជា​ច្រើខែ​ ត្រូវ​បាន​ចៅកែ​បោក​មិន​អោយ​ប្រាក់​ខែ,​ អ្នក​ខ្លះ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ដាក់​គុក​, អ្នក​ខ្លះ​ត្រូវ​គេ​អោយ​ទៅ​ធ្វើ​ការងារ​ដែល​មិន​សមរម្យ​,អ្នក​ខ្លះ​ត្រូវ​គេ​បោក​អោយ​ទៅ​រៀប​ការ​ជា​មួយ​ប្រុស​ជន​ជាតិ​ផ្សេង ​តែ​តាម​ពិត​គេ​អោយ​ទៅ​បំរើផ្លូវ​ភេទ​សំរាប់​ ប្រុស​ៗ​ក្នុង​គ្រួសារ​គេ​ទាំង​មូល ​, អ្នក​ខ្លះ​ត្រូវ​គេ​ជួញ​ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដូច​សត្វ​ធាតុ​។​ ដូច្នេះ​ពល​រដ្ឋ​យើង​ចាំ​បាច់​ណាស់ ​ត្រូវ​មាន​ឯក​សារ​ត្រឹម​ត្រូវ​ទទួល​ស្គាល់​ពី​អាជ្ញាធរ ​សមត្ថ​កិច្ច​ជំនាញ ​និង​ធ្វើ​ចំណាក់​ស្រុក​ដោយ​មាន​ច្បាប់​អនុញ្ញាតិ​។​ លោក​ជំទាវ​ក៏​បាន​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ថែ​ទាំង​សុខ​ភាព​អោយ​បាន​ល្អ ​ត្រូវ​មាន​បង្គន់​អនាម័យ,​ ត្រូវ​ហូប​ស្អាត,​ ផឹក​ស្អាត,​ ត្រូវ​ដេក​ក្នុង​មុង​។ ​ម្យ៉ាង​ទៀត​ ត្រូវ​អប់រំ​ណែនាំ​កូន​ចៅ​អោយ​នៅ​ឆ្ងាយ​ពី​គ្រឿង​ញៀន,​ កុំ​អោយ​ពួក​គេ​ជិះម៉ូតូ​លឿន​ពេក ​និង​មិន​ត្រូវ​អោយ​ពួក​គេ​បង្ក​អំពើ​ហឹង្សា​ ក្មេង​ទំនើង​ក្នុង​ស្រុក​ភូមិ​នោះ​ឡើយ​។​ ឪពុក​ម្តាយ​ទាំង​អស់​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ ​កុំ​អោយ​ពួក​គេ​ដើរ​លេង​ឆ្ងាយ​បាត់​ពី​ផ្ទះ ​ព្រោះ​ឥឡូវ​មាន​ជន​ល្មើស​ ចាប់​ក្មេង​បាន​មក​ដល់​ស្រុក​ភូមិ​យើង​ ហើយ​ថ្មីៗ​នេះ​បាន​ធ្វើ​សកម្ម​ភាព​នៅ​ចំណុច​សេះ​៨ ​ស្តេចកន ​តែ​សំណាង​ល្អ​មាន​គេ​ជួយ​ក្មេង​នោះ​ទាន់​ពេល​វេលា​៕​

cpp-14-12-2016-011 cpp-14-12-2016-012 cpp-14-12-2016-013 cpp-14-12-2016-014vv

[youtube id= “2s-3RHlvWO8”]