(15-12-2016) ប៉ៃលិន៖ ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនរួមដំណើដោយមន្ត្រីជំនាញបានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់អចនវត្ថុដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣ភូមិគឺៈភូមិទួលនិមិ្មត ភូមិទួលល្វា និងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមរបាយការណ៍របស់លោក ហុក សុផល ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសូរិយោដីខេត្តបានអោយដឹងថាៈការចែកវិញ្ញាបនបត្រសម្គាល់អចនវត្ថុជូនប្រជាពលរដ្ឋពេលនេះមានចំនួន៣ភូមិគឺៈភូមិទួលនិមិ្មត ចែកចំនួន២៨៩ប័ណ្ណ ស្មើនិង១៩៥គ្រួសារ ក្នុងនោះដីលំនៅដ្ឋាន២៤៦ក្បាលដី ដីកសិកម្ម៤៣ក្បាលដី ភូមិទួលល្វាចែកចំនួន២៨៩ប័ណ្ណ ស្មើនិង២១៣គ្រួសារ ដីលំនៅដ្ឋាន២៦០ក្បាលដី និងដីកសិកម្មចំនួន២៩ក្បាលដី និងភូមិចំការកាហ្វេចែកចំនួន១៩៨ប័ណ្ណស្មើនិង១៣២គ្រួសារ ដីលំនៅដ្ឋាន១៣ក្បាលដី ដីកសិកម្មមាន៧៥ក្បាលដី។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈរាជ រដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយដីធ្លី ដោយជំរុញអោយមន្ត្រីជំនាញធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាក់ស្តែងនៅខេត្តប៉ៃលិនរដ្ឋបាលខេត្តបានកំពុងដំណើការផ្តល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅតាមភូមិដើម្បីអោយពួកគាត់យកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ដូច្នេះសូមបងប្អូនដែលបានទទួលវិញ្ញាបនបត្រសម្គាល់អចនវត្ថុពេលនេះត្រូវយកចិត្តទុក្ខដាក់ថែរក្សាអោយបានល្អ ព្រោះថាវាមានសារៈសំខាន់ណាស់ក្នុងការសម្គាល់ទំហំរបស់គ្រួសារនីមួយៗ ច្បាស់លាស់ដែលទទួលស្គាល់ពីអាជ្ញាធរ និងកុំមានទំនាស់ដីធ្លីកើតឡើងផង ។ទន្ទឹមនេះ វិញ្ញាបនបត្រសម្គាល់អចនវត្ថុរបស់យើងអាចយកទៅដាក់បញ្ចាំនៅធានាគារឬមីក្រូហិរញ្ញាវត្ថុដើម្បីយកប្រាក់កម្ចីមកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងគ្រួសារអោយបានរីកចំរើនផងដែរ។
[youtube id= “-w1K_vUwWV0”]