ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនអញ្ជើញចុះពិនិត្យការងារកសាងសាលារៀន អាគារទីចាត់ការសាលា ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនា​​​​ បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ ចក្រកម្ពុជា


(14-12-2106) ប៉ៃលិន៖ ​ថ្ងៃ​ទី១៤ ​ខែធ្នូ ​ឆ្នាំ២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​ អម​ដំណើរ​ដោយ​លោក​ តង់​ ធារ៉ា​ ប្រធាន​មន្ទីរ​អប់រំ ​យុវ​ជន ​និង​កីឡា​ខេត្ត ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​កសាង​សាលា​រៀន​ អាគារ​ទី​ចាត់​ការ​សាលា ​ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ មន្ត្រី​រាជការ ​កង​កម្លាំង​ប្រដាប់​អាវុធ​ លោក​គ្រូ ​អ្នក​គ្រូ ​សិស្សា​នុសិស្ស ​និង​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ​កាល​ពីថ្ងៃ​ទី១៩​ ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ។​

​លោក​តង់ ​ធារ៉ា ​ប្រធាន​មន្ទីរ​អប់រំ ​យុវ​ជន ​និង​កីឡា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា ​សំណង់​អាគារ​ដែល​សម្តេច​បាន​ផ្តល់​មក​អោយ​ខេត្ត​ប៉ៃលិន​ទាំង​អស់​កំពុង​តែ​កសាង​យ៉ាង​មមាញឹក​ ដោយ​ក្រុម​ជាង​ជា​ច្រើន​ក្រុម​ ដោយ​អាគារ​ខ្លះ​កំពុង​តែ​បុក​គ្រិះ​យ៉ាង​រឹងមាំ ​ហើយ​ក៏​មាន​អាគារ​ខ្លះ​បាន​បញ្ចប់​នូវ​គ្រិះ​ខាង​ក្រោម​រួច​រាល់​ហើយ​ដែរ​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិ​បាល​ខេត្ត​ប៉ៃលិន ​បាន​កោត​សរសើ​ដល់​ក្រុម​ការងារ​ទាំង​អស់​ដែល​កំពុង​កសាង​អាគារ​សិក្សា​ជា​អំណោយ​របស់​សម្តេច​ហ៊ុនសែន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ ក៏​ដូច​ជា​មន្ទីរ​អប់រំ​យុវ​ជន ​និង​កីឡា ​ដែល​បាន​គ្រប់​គ្រង​ មើល​ការ​ខុស​ត្រូវ​លើ​ការ​កសាង​សំណង់​អាគារ​ទាំង​នោះ​បាន​ល្អ​ , កសាង​បាន​លឿន​ រឹងមាំ ​ត្រឹម​ត្រូវ​តាម​ស្តង់​ដា​កំណត់​។​

​សូម​បញ្ជាក់​ថា ​នៅ​ក្នុង​បំពេញ​បេសកកម្ម​អញ្ជើញ​មក​មក​ខេត្ត​ប៉ៃលិន ​សម្តេច​តេជោ ​សែន​ បាន​ផ្តល់​អគារ​សិក្សា ​សរុប​ ៥៦ខ្នង ​ស្មើ​នឹង​ ៥០៦​បន្ទប់ ​ព្រម​ទាំង​សម្ភារៈ​សិក្សា​មួយ​ចំនួន ​ដូច​ជា ​ម៉ាស៊ីន​កុំ​ព្យូទ័រ​ ម៉ាស៊ីន​ហ្វូតូ​កូពី​ និង​ម៉ាស៊ីន​ព្រីនធឺ ​ដល់​លោក​គ្រូ ​អ្នក​គ្រូ ​សិក្សា​នុសិស្ស​ ហើយ​សមិទ្ធិ​ផល​ទាំង​អស់​នេះ​នឹង​ក្លាយ​ជា​ថ្នាល​បណ្តុះ​បណ្តាល​នូវ​គុណ​ភាព​អប់រំ​របស់​កម្ពុជា​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា ​ជា​ពិសេស​គឺ​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​សង្គម​ជាតិ​សម្រាប់​ជំនាន់​នេះ ​និង​ជំនាន់​ក្រោយៗ​ទៀត។​

cpp-14-12-2016-001 cpp-14-12-2016-002 cpp-14-12-2016-003 cpp-14-12-2016-004 cpp-14-12-2016-005 cpp-14-12-2016-006vv

[youtube id= “wsYHv9gdRuQ”]