(04-07-2015) ប៉ៃលិន៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡី ចាន់ឆាយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និង លោកជំទាវគង់ស្តី កើតសុធា បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលដ្ឋក្រីក្រចំនួន ៥០គ្រួសា ក្នុងនោះមកពីសង្កាត់ទួលល្វាចំនួន២៥គ្រួសារ និងមកពីសង្កាត់ បយ៉ាខាចំនួន ២៥គ្រួសារ។ ពិធីចែកអំណោយនេះបានធ្វើឡើងនៅក្នុងបរិវេណវត្ត អូរច្រា ក្នុងភូមិអូច្រារកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរូមពីអស់លោក លោកស្រី ជាសមាជិក សមាជីការគណបក្សប្រជាជានកម្ពុជាក្នុងសង្កាត់ បយ៉ាខា និងសង្កាត់ទួលល្វា មួយចំនួន ទៀត។
អំណោយដែលបានយកទៅចែកជូននាពេលនោះ មាន មួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម មីមួយកេះ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និងថវិកា១៥០០០រៀល។
ឯកឧត្តម ឡី ចាន់ឆាយ ក៏ដូចជា លោកជំទាវគង់ស្តី កើតសុធា តំណាងឯកឧត្តមកើត សុធា បានមានប្រសាសន៍ថា អំណោយដែលបានយកមកចែកជូននាពេលនេះ ទោះបីជាមានចំនួនតិចតួចក្តី ក៏ប៉ុន្តែជាទឹកចិត្តរបស់ថ្នាក់ដឹកនាំគណបក្សខេត្ត ពិសេសឯកឧត្តមកើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងជាអភិបាល នៃគណអភិបាលខេត្តប៉ៃលិន ដែលបានគិតគូយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនជានិច្ច ហើយចំណាយធនធានផ្ទាល់ខ្លួន យកមកផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋយើងនាពេលនេះ។ នេះជាទឹកចិត្តរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋយើង ទីណាក់មានការលំបាក ទីនោះមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ននេះខេត្តប៉ៃលិនយើងកំពុងមានការអភិវឌ្ឍន៍ រីកចំរើន ប្រជាពលរដ្ឋយើងទទួលបានក្តីសុខ សន្តិភាព ប្រកបរបរទទួលទានតាមជំនាញ សមត្ថភាពរៀងៗខ្លួន ទាំងនេះគឺជាស្នាដៃដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ ដូច្នេះសូមអោយប្រជាពលរដ្ឋ គិត ពិចារណា អោយបានត្រឹមត្រូវ ថាតើនណាជាអ្នកអភិវឌ្ឍន៍ប្រទេសជាតិរីកចំរើន មកដល់ពេលនេះ ហើយនណានៅជិតប្រជាជន និងជួយដល់ប្រជាជនពិតប្រាកដនោះ។(ឃ្លីបលោកយាយថ្លែងអំណរគុណ )
ក្នុងនោះដែរលោក សោម វ៉ាន់ មេភូមិអូតាពុកក្រោមក្នុងនាមប្រជាពលរដ្ឋក្នុងភូមិ បានថ្លែងអំណរគុណដល់ ឯកឧត្តម ឡី ចាន់ឆាយ និងលោកជំទាវគង់ស្តី កើតសុធា ដែលបាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេលនេះ(ឃ្លីប )
ឆ្លៀក្នុងថ្ងៃនោះដែរ លោកជំទាវ គង់ស្តី កើតសុធា និងអ្នករួមដំណើរមួយចំនួនទៀតបានអញ្ជើញចុះសាកសួរសុខទុក្ខ សមាជិកគណបក្សប្រជាជនកម្ពុជាមួយរូបរស់នៅសង្កាត់បយ៉ាខា ដែលមានជំងឺជាទំងន់ និង បានឧបត្ថមដល់គ្រួសារអ្នកជំងឺនូវអង្ករចំនួន ៥០គីឡូក្រាម មីមួយកេះ និងថវិកាសរុបចំនួន ២០ម៉ឺនរៀល ។
[youtube id= “vytod7rDEEk”]