(12-12-2016) ប៉ៃលិន៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន រួមដំណើរដោយលោកឌិន គឹម ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូន លោកស្រី សាត ណាត់ អភិបាលរងក្រុងប៉ៃលិន លោកស្រីគង់ សុភ័ក្រ និងមន្រ្តីរាជការមួយចំនួនទៀត បាននាំយកអង្ករ និងទឹកសុទ្ធ ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារ នៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម និងទឹកសុទ្ធមួយចំនួនទៀត។
ឌឹន គឹម ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន និង លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ការនាំយកអំណោយមកចែកជូនដល់ពលរដ្ឋយើងនាពេលនេះ គឺជាទឹកចិត្ត ការគិតគូរបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជំនាញចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រជាពលរដ្ឋយើង។ លោកបានបន្តថា អំណោយទាំងនេះមានចំនួនតិចតួច សំរាប់ចូលរួមដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋយើងមួយរយៈពេលខ្លីប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺបងប្អូនប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផល ប្រកបរបរទទួលទានដោយខ្លួនឯង ដោយការឈ្លាវៃ ប៉ិនប្រសប់។ លោកជំទាវបានបន្តថា នៅពេលនេះមានប្រជាពលរដ្ឋមួយចំនួនបានចំណាកស្រុកទៅធ្វើការនៅប្រទេសដ៏ទៃ ដោយខ្លះទៅដោយស្របច្បាប់ ខ្លះមិនស្របច្បាប់ ដែលងាយរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើកំលាំងពលកម្ម និងការកេងប្រវ័ញ្ចផ្លូវភេទ។ លោកជំទាវក៏បានសំណូមពរសូមអោយ ប្រជាពលរដ្ឋយើងត្រូវសហការចូលរួម ជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល ដោយមិនត្រូវលេងល្បែងស៊ីសង , បង្កអំពើហឹង្សាក្នុងគ្រួសារ , មិនត្រូវជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
ក្នុងឱកាសនោះដែរ លោក អ៊ុំ ដារី តំណាងសហគមន៍ប៉ៃលិនរុងរឿងបានណែនាំសូមអោយប្រជាពលរដ្ឋរក្សាទុកដីខ្លះៗពីការដាំពោត ឬដំឡូង មកដាំទំពាំងបារាំងវិញ ព្រោះដំណាំទំពាំងបារាំងមានតម្លៃខ្ពស់ក្នុងទីផ្សារ, ងាយស្រួលក្នុងការដាំ ហើយការប្រមូលផលមានរយៈពេលយូរ។ ដំណាំនេះអាចជួយសំរួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងបានច្រើនជាង បើប្រៀបនឹងដំណាំពោត ឬដំឡូង។
បន្ទាប់ពីបានចែកអំណោយដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទួលល្វារួចមក លោក ជំទាវ សោ មុន្នីរ័ត្ន រួមដំណើរដោយលោកស្រី សាត ណាក់ លោកស្រី គង់សុភ័ក្រ និងមន្រ្តីរាជការមួយចំនួនទៀត ក៏បានអញ្ជើញទៅពិនិត្យ សកម្មភាពជួសជុលផ្លូវលំមួយខ្សែ ប្រវែង៤គីឡូម៉ែត្រ ពីចំណុចផ្លូវបំបែកថ្នល់ជាតិលេខ៥៧ ទៅកាន់ទឹកធ្លាក់អូតាវ៉ៅ ក្នុងភូមិខ្លុង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងបានបន្តទៅដល់ទឹកធ្លាក់អូរតាវ៉ៅ ពិនិត្យមើលឬសដើមឈើទាលមួយកន្លែង នៅចំណុចនោះ ដែលមានលក្ខណៈទ្រង់ទ្រាយដូចទៅនឹង សត្វនាគមួយគូរកំពុងបែក្បាលរកគ្នា។
[youtube id= “R4-la7LgsdQ”]