(12-12-2016) ប៉ៃលិន៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន រួមដំណើរដោយ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន លោកស្រីគង់ សុភ័ក្រ និងមន្រ្តីរាជការមួយចំនួនទៀត បាននាំយកអង្ករ និងទឹកសុទ្ធ ទៅចែកជូនដល់ ប្រជា ពលរដ្ឋ ក្រីក្រចំនួន១២០គ្រួសារ មកពី១៧ភូមិ ក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម និងទឹកសុទ្ធមួយយួរ។
ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ សោ មុន្នីរ័ត្ន អភិបាល រងខេត្តប៉ៃលិនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមាន សម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មានការគិតគូខ្ពស់ពីសុខទុក្ខ សេចក្តី សុខសាន្ត របស់ ប្រជាពលរដ្ឋ។ សម្តេចតែងតែណែនាំដល់រដ្ឋបាលថ្នាក់ក្រោមទាំងអស់ ត្រូវមើលប្រជាពលរដ្ឋអោយបានល្អ និងជួយដល់ប្រជាពលរដ្ឋយើងជានិច្ច មិនអោយប្រជាពលរដ្ឋណាម្នាក់រងគ្រោះ អត់ឃ្លាន ដោយមិនមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់អាជ្ញាធរ និងមន្រ្តីពាក់ ព័ន្ធនោះ ឡើយ។ ឯកឧត្តម បានបន្តទៀតថា អំណោយដែលបានយកមកចែកជូនដល់ប្រជាពលរដ្ឋ យើងនាពេលនេះ មានចំនួនតិចតួច តែជាទឹកចិត្តរបស់ថ្នាក់ដឹកនាំ សប្បុរស់ជន ក្នុងការរួមចំណែកជួយដោះស្រាយក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង ដែលកំពុងជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ លោកជំទាវបានបន្តថា ជាការពិតប្រជាពលរដ្ឋយើងជាច្រើនកំពុងមានការ លំបាកក្នុងជីវភាព ហើយក៏មានអ្នកខ្លះបានសំរេចចិត្តចាកចេញពីស្រុក ភូមិ ទៅប្រកបការងារ នៅប្រទេសដទៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ដែលធ្វើអោយពួកគាត់ងាយក្នុង ការ ចាញ់បោកមេខ្យល់ ធ្លាក់ខ្លួនរងគ្រោះដោយអំពើជួញដូរមនុស្ស ,ការកេងប្រវ័ញ្ចលើកំលាំង ពលកម្ម និងកេងប្រវ័ញ្ចផ្លូវភេទ។ ឯកឧត្តម និងលោកជំទាវបានផ្តាំផ្ញើរយ៉ាងទទួចសូមអោយប្រជាពលរដ្ឋយើង កុំធ្វើចំណាកស្រុកដោយប្រថុយប្រថាន ខុសច្បាប់ ដែលនាំអោយមាន គ្រោះថ្នាក់ដល់ខ្លួនឯង និងក្រុមគ្រួសារ។ លោកជំទាវក៏បានណែនាំសូមអោយ ប្រជា ពលរដ្ឋ ត្រូវថែទាំសុខភាពអោយបានល្អ ត្រូវរស់នៅស្អាត ផឹងស្អាត បរិភោកស្អាត និងត្រូវ ប្រញាប់ ទៅមណ្ឌលសុខភាពនៅពេលមានជំងឺមកយាយីដល់ខ្លួនប្រាណរបស់យើង។ ម្យ៉ាងទៀត ប្រជាពលរដ្ឋយើងក៏ត្រូវសហការចូលរួមជាមួយអាជ្ញាធរ មន្រ្តីជំនាញ ក្នុងការអនុវត្ត គោល នយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដោយមិនត្រូវលេងល្បែងស៊ីសង , បង្ក អំពើហឹង្សាក្នុងគ្រួសារ , មិនត្រូវជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងបើកបរត្រូវគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ត្រូវពាក់ខ្សែក្រវ៉ាត់ ពាក់មួកសុវត្តិភាព កុំបើកបរហួសល្បឿនកំណត់ និងមិនត្រូវ ពិសាគ្រឿងស្រវឹងក្នុងពេលបើកបរឡើយ។
[youtube id= “1fS77vXmzRg”]