មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស


(09-12-2016) ប៉ៃលិន៖ នៅ​សាល​ប្រជុំ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ព្រឹក​ថ្ងៃទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៦​បាន​រៀប​ចំ ​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្តីពី​ការ​គ្រប់​គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​ ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម​ អៀង​ វុធ ​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម ​គុយ ​ណារ៉េត ​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​លោក​ស្រី ​អភិបាល ​រង​ក្រុង​/ស្រុក ​ប្រធាន​ អនុ​ប្រធាន​មន្ទីរ ​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់ ​និង​តំណាង​ក្រុម​ហ៊ុន​ និង​ម្ចាស់​ផ្សា​ទូទាំង​ខេត្ត​ប៉ៃលិន​ផង​ដែរ​។ ​

​លោក ​រាម ​សុមាន ​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​បាន ​ណែនាំ​ពី​និតិ​វិធី​ការ​គ្រប់​គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស ​និង​ ការ​រៀប​ចំ​ឯក​សារ​នៃ​ការ​កែ​ទម្រង់​បែប​បទ​ថ្មី​សំរាប់​អោយ​ក្រុម​ហ៊ុន​ និង​ម្ចាស់​ផ្សារ​ទាំង​អស់​យល់​បាន​ច្បាស់​អំពី​បទ​ប្បញ្ញត្តិ​គតិ​យុត្ត​ជា​ធរ​មាន​ពាក់​ព័ន្ធ​និង​ច្បាប់​រដ្ឋ​ ជា​ពិសេស​ដើម្បី​អនុវត្តន៏​គោល​នយោ​បាយ​ដំណាក់​កាល​ទី៣​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​អោយ​បាន​ប្រសិទ្ធិ​ភាព​ផង​ដែរ​។​លោក​បន្តថា​៖​ការ​គ្រប់​គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​គឺ​ជា​និតិ​វិធី​របស់​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ទៅ​តាម​ច្បាប់​។​ដូច្នេះ​ក្រុម​ហ៊ុន ​និង​ម្ចាស់​ផ្សា​ទំាង​អស់​ ត្រូវ​ចូល​រួម ​និង​សហការ​ អនុវត្តន៏​ច្បាប់​នេះ​អោយ​បាន​ល្អ​ទាំង​អស់​គ្នា​។​

​លោក ​ប៉ូច ​សាអែម ​អនុ​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​បាន​អាន​សារាចរ​ណែនាំ​ស្តីពី​ការ​គ្រប់​គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​ដែល​មាន​ខ្លឹម​សារ​ថាៈ​តាម​គោល​ការណ៏​ច្បាប់​ផ្សារ​និង​ដីជា​ទី​តាំង​នៃ​ផ្សារ​របស់​រដ្ឋ​ គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​។​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​ជន ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច ​ផ្តល់​ជូន​អាជីវ​ករ​នូវ​សិទ្ធិ​កាន់​កាប់​ សិទ្ធិ​ប្រើ​ប្រាស់​ និង​សិទ្ធិ​អាស្រ័យ​ផល ​លើ​តូប ​រាន ​ស្តង់ ​និង​កន្លែង​លក់​ដូរ​ដទៃ​ទៀត ​ព្រម​ទាំង​មាន​សិទ្ធិ​ផ្ទេរ​សិទ្ធិ​ទាំង​នេះ​ ជូន​ទៅ​កូន​ចៅ ​ឫ​អ្នក​ដទៃ​ទៀត​។ ​លោក​បន្តថាៈ​អនុ​លោម​តាម​បទ​ប្បញ្ញត្តិ​គតិ​យុត្ត​ជា​ធរ​មាន​ពាក់​ព័ន្ធ​និង​ការ​គ្រប់​គ្រង​ផ្សា​នៅ​ទូទាំង​ប្រទេស ​អាជីវក​លក់​ដូ​ក្នុង​ផ្សា​មាន​សិទ្ធិ​ និង​កាត​កិច្ច​បង់​ចំណូល​ចូល​ថវិកា ​រាជ​ធានី​/​ខេត្ត​ ដែល​ បង់​ភាស៊ី ​និង​បង់​ថ្លៃ​ជួល ​តូប ​រាន​ ស្តង់ ​និង​កន្លែង​លក់​ដូរ​ដទៃ​ទៀត​ តាម​ការ​កំណត់​នៅ​ក្នុង​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋ​កិច្ច​និង​វិរញ្ញ​វត្ថុ ​ ព្រម​ទាំង​បង់​ពន្ធ​ដារ​តាម​ការ​កំណត់​នៃ​ច្បាប់​។​រាជ​រដ្ឋា​ភិបាល​កម្ពុជា​រក្សា ​និង​ការពារ​សិទ្ធិ​របស់​ជា​ជីវក​លក់​ដូរ​ក្នុង​ផ្សា​ទាំង​អស់ ​តាម​គោល​ការណ៏​ស្តីពី​ការ​គ្រប់​គ្រង​ផ្សា​គ្រប់​ប្រភេទ​នៅទូ​ទាំង​ប្រទេស​គឺ​៖​ក/​ប្រភេទ និង​វិធាន​គ្រប់​គ្រង​ផ្សារ​។​ខ/​សិទ្ធិ​និង​កាតព្វ​កិច្ច​របស់​អាជីវករ​ក្នុង​ផ្សារ​។​គ/​វិធាន​គ្រប់​គ្រង​ការ​ផ្ទេរ​សិទ្ធិ​របស់​ជីវករ​ក្នុង​ផ្សារ​។​ឃ/​យន្ត​ការ​គ្រប់​គ្រង​ផ្សារ​។​

​ឯក​ឧត្តម​ អៀង​ វុធ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖កិច្ច​ប្រជុំ ​ផ្សព្វ​ផ្សាយ​ស្តីពី​ការ​គ្រប់​គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​ពេល​នេះ ​ដើម្បី​អោយ​អ្នក​ធ្វើ  ​ការ​វិនិយោគ​ផ្សេងៗ​ និង​ម្ចាស់​ផ្សារ​ទាំង​អស់​អោយ​បាន​យល់​ច្បាស់​ពី​និតិ​វិធី ​និង​ច្បាប់​ ដើម្បី​ធ្វើ​ការ​រៀប​ចំ​កែ​ទម្រង់​បែប​បទ​ឯក​សារ​ថ្មី​ទៅ​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​អោយ​មាន​ប្រសិទ្ធិ​ភាព​។​ឯក​ឧត្តម​បន្តថា​៖​ការ​ផ្សព្វ​ផ្សាយ​ស្តីពី​ការ​គ្រប់​គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​នេះ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ក្រុម​ហ៊ុន ​និង​ម្ចាស់​ផ្សារ​ទាំង​អស់​ដើម្បី​ធ្វើ​ការ​សិក្សា​ស្វែង​យល់​អោយ​ច្បាស់ ​ជា​ពិសេស​គឺ​កិច្ច​សហ​កា​រវាង​ក្រុម​ហ៊ុន​ និង​អាជ្ញាធរ​ ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ​អោយ​ទទួល​បាន​ជោគ​ជ័យ​។​ ឯក​ឧត្តម​ក៏​បាន​សំនូម​ពរ​ដល់​ក្រុម​ហ៊ុន​ម្ចាស់​ផ្សា​ទាំង​អស់​ត្រូវ​សហ​ការ​ជា​មួយ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត ​ដើម្បី​អោយ​មន្ទីរ​ និង​ក្រុម​ការងារ​ធ្វើ​ការ​ចុះ​ទៅ​សិក្សា​ វាយ​តម្លៃ ​ប៉ាន់​ប្រមាណ​នៅ​កន្លែង ​ ជាក់​ស្តែង​ អោយ​បាន​ច្បាស់ ​ក្នុង​ការ​ធ្វើ​និតិ​វិធី​អោយ​សម​ស្រប​ទៅ​សា រាចរ​០៨ ​ស​រ​ ក្នុង​ន័យ​បំរើ​សេវា​សាធារណៈ ​និង​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​រដ្ឋ​ដែល​បាន​ដាក់​អោយ​ប្រតិ​បត្តិ​ទាំង​អស់​គ្នា​។​

cpp-09-12-2016-001 cpp-09-12-2016-002 cpp-09-12-2016-003 cpp-09-12-2016-004vv

[youtube id= “VTtFyzRbyl8”]