គណកម្មាការទី៨ នៃព្រឹទ្ធសភា អញ្ជើញចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់, ការអនុវត្តការងារ របស់មន្ទីរវិស័យដែលជាដែនសមត្ថកិច្ចរបស់ខ្លួន


(06-12-2016) ប៉ៃលិន៖ ​រសៀល​ថ្ងៃទី៦​ ខែធ្នូ​ឆ្នាំ២០១៦​ គណ​កម្មា​ការ​ទី៨​នៃ​ព្រឹទ្ធ​សភា ​ដឹក​នាំ​ដោយ​ លោក​ជំទាវ ​មាន​ សំអាន​ ប្រធាន​គណ​កម្មា​ការ​ទី៨ ​នៃ​ព្រឹទ្ធ​សភា ​បាន​អញ្ជើញ​ចុះ​សិក្សា​ស្វែង​យល់​ពី​ការ​អនុវត្ត​ច្បាប់​, ការ​អនុវត្ត​ការងារ​ របស់​មន្ទីរ​វិស័យ​ដែល​ជា​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន ​មាន​មន្ទីរ​សុខា​ភិបាល ​ មន្ទីរ​កិច្ច​ការ​នារី​  មន្ទីរ​សង្គម​កិច្ច​ និង​អតីត​យុទ្ធ​ជន ​និង​មន្ទីរ​ការងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ខេត្ត​ប៉ៃលិន​។​ កិច្ច​ប្រជុំ​សិក្សា​ស្វែង​យល់​នេះ​ បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ពី​ឯក​ឧត្តម​ ឡី​ ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម ​អៀង ​វុធ ​អភិ​បាល​ស្តីទី​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម​ លោក​ជំទាវ​ សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​ លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​ពាក់​ព័ន្ធ​ និង​មន្ត្រី​រាជ​ការ​សាលា​ខេត្ត​ជា​ច្រើន​រូប​ទៀត​។​

​ឯក​ឧត្តម​ អៀង ​វុធ​ អភិបាល​ស្តីទី​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសសន៍​ថា​ វត្តមាន​របស់​គណ​កម្មា​ការ​ទី៨ ​នៃ​ព្រឹទ្ធ​សភា​នា​ពេល​នេះ​មាន​សារៈ​សំខាន់​ណាស់  ​សំរាប់​ជួយ​បំពេញ​នូវ​ចំនុច​ខ្វះ​ខាត​នានា​ដែល​រដ្ឋ​បាល​ខេត្ត​បាន​អនុវត្ត​កន្លង​មក ​ដើម្បី​អោយ​ច្បាស់​ថា ​ការ​អនុវត្ត​មុខ​ងារ​របស់​រដ្ឋ​បាល​ខេត្ត​  ពិត​ជា​បាន​សម​ស្រប​តាម​វិធាន​គតិ​យុត្ត​ទាំង​ឡាយ​ជា​ធរ​មាន ​ឬ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​នានា​ដែល​នាំ​អោយ​មាន​ការ​រាំង​ស្ទះ។​ ឯក​ឧត្តម​បាន​បន្តថា ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាវៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​តែង​តែ​បាន​បូជា​នូវ​កំលាំង​កាយ ​កំលាំង​ចិត្ត​ ប្រាជ្ញា​ស្មា​រតី ​ប្រកាន់​ភ្ជាប់​នូវ​ឧត្តម​គតិ​ស្នេហា​ជាតិ​ដ៏​ឧត្តុង​ឧត្តម​ ដោយ​សម្តេច​បាន​ដាក់​ចេញ​នូវ​កម្ម​វិធី​នយោ​បាយ​ និង​យុទ្ធ​សា​ស្រ្តច​តុកោណ​តំណាក់​កាល​ទី៣ ​ដើម្បី​ធានា​អោយ​មាន​កំណើន​ការងារ ​សម​ធម៌ ​និង​ប្រសិទ្ធ​ភាព​។ ​ក្នុង​ន័យ​នេះ​សម្តេច​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​ចំពោះ​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​ទូទៅ ​ពិសេស​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​ជិត​ ឆ្ងាយ​ទាំង​អស់​។​

​បន្ទាប់​ពី​បាន​ស្តាប់​លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​ពាក់​ព័ន្ធ​បាន​រាយ​ការណ៍​អំពី​សមិទ្ធិ​ផល​ការងារ​ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៦ ​និង​បញ្ហា​ប្រឈម​រួច​មក​ លោក​ជំទាវ ​មាន​ សំអាន​ ប្រធាន​គណ​កម្មាការ​ទី៨ ​នៃ​ព្រឹទ្ធ​សភា​ បាន​មាន​ប្រសាសន៍​កោត​សរសើ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​ មន្រ្តី​រាជ​ការ ​ កង​កំលាំង​ប្រដាប់​អាវុធ​ទាំង​អស់ ​ដែល​បាន​កសាង ​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​អោយ​មាន​ការ​រីក​ចំរើន​គួ​ជា​ទី​មោទនៈ​។ ​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា ​បច្ចុប្បន្ន​នេះ​ខេត្ត​ប៉ៃលិន​មាន​ការ​រីក​ចំរើន​ប្រែ​មុខ​ប្រែ​មាត់​ថ្មី​ ទាំង​ជីវ​ភាព​ប្រជា​ជន​ និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ខេត្ត​។ ​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​បន្ត​ថា ​តាម​ការ​លើក​ឡើង​របស់​មន្ទីរ​វិស័យ​ទាំង​៤​ គឺ​យើង​នៅ​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ ប៉ុន្តែ​បញ្ហា​ប្រឈម​ទាំង​នេះ​កើត​ឡើង​នៅ​គ្រប់​ខេត្ត​ក្រុង ​មិន​មែន​តែ​ខេត្ត​ប៉ៃលិន​នោះ​ទេ​ ហើយ​លោក​ជំទាវ​នឹង​យក​បញ្ហា​ប្រឈម​ទាំង​អស់​នេះ​  ទៅ​ប្រជុំ​ដោះ​ស្រាយ​អោយ​បាន​សម​ស្រប​សំរាប់​ខេត្ត​ប៉ៃលិន​។​ លោក​ជំទាវ​ក៏​បាន​ណែនាំ​សូម​អោយ​គណ​អភិ​បាល​ខេត្ត ​ក៏​ដូច​ជា​មន្ទីរ​សុខា​ភិបាល​ខេត្ត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​សេវា​សុខ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ល្អ ​ព្រោះ​សុខ​ភាព​ គឺ​ជា​មូល​ដ្ឋាន​ស្នូល​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​ក្រុង​របស់​យើង​អោយ​មាន​ការ​រីកចំរើន​ទៅ​មុខ​៕​

cpp-06-12-2016-019 cpp-06-12-2016-020 cpp-06-12-2016-021 cpp-06-12-2016-022 cpp-06-12-2016-023 cpp-06-12-2016-024vv

[youtube id= “nDvFosJsNdg”]