មន្ទីរសុខាភិបាលខេត្តប៉ៃលិនបានរៀបចំពិធីប្រារព្ធទិវាប្រយុទ្ធនិងជំងឺអេដស៏ ១ធ្នូ ២០១៦


​(05-12-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី៥ ​ខែធ្នូ ​ឆ្នាំ២០១៦ ​ ​មន្ទីរ​សុខា​ភិបាល​បាន ​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រយុទ្ធ​និង​ជំងឺ​អេដស៏​ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម ​កើត​សុធា​ អភិបាល​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ​ អភិបាល​រង​ក្រុង ​ លោក​លោក​ស្រី​តំណាង​អោយ​អង្គ​ការ​គ្រប់​ស្ថាប័ន ​កង​កំលាំង​ប្រដាប់​គ្រប់​ប្រភេទ ​លោក​គ្រូ​អ្នក​គ្រូ​ សិស្សា​នុសិស្ស ​និង​ក្រុម​គ្រូ​ពេទ្យ ​ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ផង​ដែរ​។​

​លោក​វិជ្ជ​បណិ្ឌត​ អាន ​នាង ​ប្រធាន​ស្តីទី​មន្ទីរ​សុខា​ភិបាល​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា​៖ ​សព្វ​ថ្ងៃ​នេះ​ស្ថាន​ភាព​រីក​រាល​ដាល​នៃ​មេ​រោគ​អេដស៏​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ថយ​ចុះ​បាន​ឈាន​ដល់​ដំណាក់​កាល​មួយ​គឺ​អត្រា​ប្រេវ៉ា​ឡង់​នៃ​មេរោគ​អេដស៏​ក្នុង​ចំណោម​ប្រជា​ជន​ពេញ​វ័យ​ចាប់​ពី​អាយុ​១៥ឆ្នាំ ​ទៅ​៤៥ឆ្នាំ ​តាម​ការ​អង្កេត​ឈាម​ អត្រា​ឆ្លង​រាល​ដាល​ថយ​ចុះ​ពី​២% ​ក្នុង​ឆ្នាំ១៩៩៨​ មក​នៅ​ត្រឹម​០.៨% ​ក្នុង​ឆ្នាំ​២០១០ ​និង​០.៦%​ក្នុង​ឆ្នាំ​២០១៣​។​លោក​មាន​ប្រសាសន៏​បន្តថា​៖​ខេត្ត​ប៉ៃលិន​យើង ​តាម​របាយ​ការណ៏​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៏​ដោយ​ស្ម័គ្រ​ចិត្ត ​និង​រក្សា​ការ​សំងាត់​ដោយ​ជួស​ឈាម​ចុង​ម្រាម​ដៃ​បាន​បង្ហាញ​ថា​ត្រឹម​៣ត្រី​មាស​ឆ្នាំ​២០១៦ ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​តេស្ត​ឈាម​ចំនួន​៣៤៨៨​នាក់ ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៏​ចំនួន​៩នាក់​គិត​ជា​ភាគ​រយ​ស្មើ​នឹង​០.៣%​។​ក្នុង​នោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​បាន​ធ្វើ​តេស្ត​ឈាម​ លើក​ទី០១​បាន​ចំនួន ​៩៦% ​ មាន​ផ្ទុក​មេរោគ​អេដស៏​ចំនួន​០.០៥%​។​ ការ​ឆ្លើយ​តប​រួម​គ្នា​ឆ្នាំ​២០០៩ ​ដល់​ត្រី​មាស​ទី៣​ ឆ្នាំ២០១៦ ​ក្នុង​ចំណោម​ទារក​ប្រឈម​ដែល​កើត​ពី​ម្តាយ​ផ្ទុក​មេរោគ​អេដស៏​ចំនួន​៧៣​នាក់ ​មិន​មាន​ទារក​ឆ្លង​មេរោគ​អេដស៏​ទេ​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖​ទិវា​ពិភព​លោក​ប្រយុទ្ធ​និង​ជំងឺ​អេដស៏​០១ធ្នូ ​ឆ្នាំ​២០១៦​នេះ​ក្រោម​ប្រធាន​បទ​មួយ​យ៉ាង​សំខាន់​គឺ ​ឆាប់​ធ្វើ​តេស្ត​ឈាម​ ឆាប់​ព្យាបាល ​ឆ្ពោះ​ទៅ​បញ្ចប់​អេដស៏​ មាន​ន័យ​ថា​យើង​ទាំង​អស់​គ្នា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ចូល​រួម​ទប់​ស្កាត់​និង​កាន់​បន្ថយ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​អេដស៏​និង​ជំងឺ​ដោយ​ឈ​លើ​គោល​ការណ៏​សិទ្ធិ​មនុស្ស ​និង​ ការ​ធ្វើ​អោយ​សំរេច​បាន​ការ​ទទួល​សេវា​ជា​សាកល​របស់​អង្គការ​សហ​ប្រជា​ជាតិ​។​ ឯក​ឧត្តម​មាន​ប្រសាសន៏​បន្ត​ថា​៖​ជំងឺ​អេដស៏​ជា​ជំងឺ​មួយ​ដែល​ពុំ​ទាន់​មាន​ឱសថ​ការពារ​និង​ព្យាបាល​អោយ​ជា​សេះ​ស្បើយ​នៅ​ឡើយ​ទេ ​ជំងឺ​នេះ​បាន​និង​កំពុង​រីក​រាល​ដាល​និង​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​បំផុត​សំរាប់​បុគ្គល​ គ្រួសារ ​សហគមន៏​ សង្គម​ជាតិ ​ក៏​ដូច​ជា​ពិពភ​លោក​ទាំង​មូល ​ហើយ​ផល​វិបាក​នៃ​ជំងឺ​នេះ​បាន​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​អភិវឌ្ឍន៏​ប្រទេស​ជាតិ ​តាម​ការ​រយៈ​ការ​បាត់​បង់​នូវ​ធន​ធាន​មនុស្ស​និង​សេដ្ឋ​កិច្ច​សង្គម​ផង​ដែរ​។​ដូច្នោះ​ហើយ​សូម​អោយ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ត្រូវ​បំផុស​គំនិត​ និង ​ពន្យល់​ណែនាំ​អំពី​ជំងឺ​អេដស៏ ​ ដល់​សិស្សា​នុសិស្ស ​ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ទាំង​អស់​អោយ​ចេះ​ ការពារ​ទប់​ស្កាត់ ​ និង​ត្រូវ​ចេះ​ប្រើ​ស្រោម​អនាម័យ​អោយ​១០០% ​ដើម្បី​ជៀស​វៀង​ការ​កើត​ជំងឺ​អេដស៏​។​ទទឹម​នឹង​នេះ​ឯក​ឧត្តម​ក៏​បាន​មាន​ប្រសាស​ន៏​ផ្តាំផ្ញើ​ដល់​សិស្សា​នុសិស្ស ​និង​ប្រជា​ពល​រដ្ឋ​ទាំង​អស់​កុំ​រើស​អើង​អ្នក​កើត​ជំងឺ​អេដស៏​ព្រោះ​ថា​ជំងឺ​អេដស៏​មិន​ឆ្លង​តាម​ការ​មើល​ឃើញ ​រឺ​ការ​រស់នៅ​ជា​មួយ​គ្នា​នោះ​ទេ​វា​ឆ្លង​តាម​ការ​រួមភេទ​ និង​ប្រើ​សារាំង​រួម​គ្នា​ប៉ុណ្ណោះ ​។​ក្នុង​នោះ​ដែរ ​ឯក​ឧត្តម ​កើត​ សុធា ​ព្រម​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ក៏​បាន​ចែក​ជូន​សារ៉ុង​ និង​ការបូប​រៀន ​ដល់​ ក្មេងៗ ​និង​ប្រជា​ពល​រដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៏​ផង​ដែរ​។​

cpp-05-12-2016-007 cpp-05-12-2016-008 cpp-05-12-2016-009 cpp-05-12-2016-010 cpp-05-12-2016-011 cpp-05-12-2016-012 cpp-05-12-2016-013 cpp-05-12-2016-014vv

[youtube id= “T9X4_DhwCtM”]