ក្រុមហ៊ុនមេនូឡាយហ្វ៏ខេមបូឌា ភី អិល ស៊ី ផ្សព្វផ្សាយស្តីពីសេវាធានារ៉ាបរងអាយុជីវិតដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន


​(28-11-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី២៨ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ​នៅ​សាលា​ខេត្ត​ប៉ៃលិន​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៏​ខេម​បូឌា​ ភី​ អិល​ ស៊ី ​បាន​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​សេវា​ធានា​រ៉ាប​រង​អាយុ​ជីវិត​ជូន​ដល់​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជការ ​និង​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ​ក្រោម​អធិបតីយ​ភាព ​ឯក​ឧត្តម​ អៀង ​វុធ ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​លោក​  Robin ​ Mach​ter​son ​ អគ្គ​នាយក​នៃ​នាយក​ដ្ឋាន​ផ្នែក​លក់​ប្រចាំ​កម្ពុជា​-​ថៃ ​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯក​ឧត្តម​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន ​លោក ​លោក​ស្រី​ ប្រធាន ​អនុ​ប្រធាន​មន្ទីរ​ កង​កម្លាំង​ប្រដាប់​អាវុធ ​និង​ប្រជា​ពល​រដ្ឋ​ផង​ដែរ​។​

​បន្ទាប់​ពី​លោក ​តាយ ​ហឿប ​ប្រធាន​ផ្នែក​លក់​នៃ​ ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៏​ខេម​បូឌា​ ភី​អិល ​ស៊ី ​សាខា​បាត់​ដំបង​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​អត្ថ​ប្រយោជន៏​នៃ​ការ​ធានា​រ៉ាប់​រង​អាយុ​ជីវិត​នៃ​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៏​ខេម​បូឌា ​ភី ​អិល ​ស៊ី ​អោយ​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជការ​គ្រប់​ និង​ប្រជា​ពល​រដ្ឋ​យល់​ដឹង​រួច​មក ​ លោក ​Robin​  Mach​ter​son ​ អគ្គ​នាយក​នៃ​នាយក​ដ្ឋាន​ផ្នែក​លក់​ប្រចាំ​កម្ពុជា​-​ថៃ ​បាន​មាន​ប្រសាសន៏ថា​៖​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ការ​ធានា​រ៉ាប់​រង​អាយុ​ជីវិត​នៅ​ពេល​នេះ​គឺ​មាន​គោល​បំណង​ផ្តល់​ការ​ការពារ​ប្រជា​ពល​រដ្ឋ​កម្ពុជា​អោយ​សម្រេច​បាន​នូវ​គោល​ដៅ​ហិរញ្ញ​វត្ថុ​ជាក់​លាក់​មួយ​ ធ្វើ​អោយ​ក្រុម​គ្រួសារ​កាន់​តែ​ប្រសើ​ឡើង​ កាន់​តែ​ថ្លៃ​ថ្លូរ ​រុង​រឿង ​មាន​ស្ថិរ​ភាព​ប្រាក់​ចំណូល​យូរ​អង្វែង​។​លោក​បន្តថា​៖​ក្រុមហ៊ុន​មេនូ​ឡាយហ្វ៏​ខេម​បូឌា​ ភី​ អិល​ ស៊ី​ គឺ​ជា​ក្រុម​ហ៊ុន​លំដាប់​អន្តរ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​នាយក​រដ្ឋ​មន្រ្តី​ទីមួយ​នៃ​ប្រទេស​កា​ណា​ដា​នៅ​ឆ្នាំ​១៨៨៧​ដែល​មាន​សាខា​ចំនួន​២២​ប្រទេស​និង​ដែន​ដី​ទូទាំង​ពិភព​លោក ​និង​មាន​សាខា​ចំនួន​១១​ប្រទេស​ និង​ដែន​ដី​នៅ​អាស៊ី​អាគ្នេយ៏​។​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៏​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ធំ​ដំបូង​គេ​មក​ដល់​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង​៤ឆ្នាំ​ហើយ​ដែល​មាន​ការិយា​ល័យ​ធំ​នៅ​ទីក្រុង​ភ្នំពេញ​ចាប់​តាំង​ពី​ឆ្នាំ២០១២ ​និង​បច្ចុ​ប្បន្ន​មាន​សាខា​នៅ​ខេត្ត​សៀម​រាប​ ខេត្ត​កំពង់​ចាម​ និង​ខេត្ត​បាត់​ដំបង​។​បច្ចុប្បន្ន​ ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៏​ខេម​បូឌា ​ភី ​អិល ​ស៊ី ​បាន​ចាប់​ដៃ​គូ​វិន្និ​យោគ​ជា​មួយ​ធនា​គារ​លំដាប់​ពិភព​លោក​រួមមានៈ​ធនាគារ​ ANZ​ Royal​ធនា​គារ​ ABA ​ធនាគារ​ May​bank​ ធនាគារ​ឯក​ទេស​ វីង ​ធនាគារ​ FTB ​ ដើម្បី​ពង្រីក​អាជីវ​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ឯក​ឧត្តម​ អៀង ​វុធ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​កោត​សសើរ​ដល់​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៏​ខេម​បូឌា​ ភី​ អិល ​ស៊ី ​ដែល​បាន​រៀប​ចំ​សិក្ខា​សិលា​នេះ​ឡើង​ដើម្បី​អោយ​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជ​ការ​ និង ​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​បាន​យល់​ដឹង​ពី​សារៈ​សំខាន់​ពី​សេវា​ធារ៉ាប់​រង​អាយុ​ជីវិត​ និង​ចំនេះ​ដឹង​ថ្មី​មួយ​សំរាប់​សំរេច​នូវ​គោល​ដៅ​ហិរញ្ញ​វត្ថុ​ជាក់​លាក់​មួយ ​ធ្វើ​អោយ​ក្រុម​គ្រួសារ​កាន់​តែ​ប្រសើ​ឡើង​កាន់​តែ​ថ្លៃថ្លូរ​ រុង​រឿង ​មាន​សេ្ថរ​ភាព ​ប្រាក់​ចំណូល​យូរ​អង្វែង ​មាន​ប្រាក់​រឺ​ត្រែត​បើក​ដល់​អាយុ​១០០ឆ្នាំ​ និង​មាន​លំនឹង​ទ្រព្យ​សម្បត្តិ ​ធានា​នូវ​ប្រាក់​សំរាប់​ការ​សិក្សា​របស់​កូន ​មាន​សុខ​ភមង្គល​ទៅ​ថ្ងៃ​អនាគត់ ​។ ​ដូច្នេះ​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជ​ការ​និង​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ស្វែង​យល់​អោយ​កាន់​តែ​ច្បាស់​ពី​និតិ​វិធី​នៃ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ ដើម្បី​ជ្រើស​រើស​យក​សេវា​នេះ​ទៅ​ប្រើ​ប្រាស់​ក្នុង​ក្រុម​គ្រួសារ​តទៅ​ថ្ងៃ​អនា​គត់​។​

cpp-28-11-2016-001 cpp-28-11-2016-002 cpp-28-11-2016-003 cpp-28-11-2016-004 cpp-28-11-2016-005 cpp-28-11-2016-006vv

[youtube id= “”]