(21-11-2016) ប៉ៃលិន៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ផាន់ ចាន់ថុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បរយ៉ាខា និងក្រុមការងារ បានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកសំភារៈនិងថវិកា ទៅឧបត្ថម្ភដល់លោក កែវ កើន មានជំងឺរលាកសួតដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ឯកឧត្តម ផាន់ ចាន់ថុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ បយ៉ាខាបានពាំនំាសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កើត សុធា ប្រធានគណបក្សខេត្តជូនចំពោះលោក កែវ កើន និងក្រុមគ្រួសារ ដែលកំពុងសំរាកព្យាបាលជម្ងឺ ហើយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែគិតគូពីសុខទុក្ខដល់បងប្អូនជានិច្ច។ជាក់ស្តែងកន្លងមក ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែនាំយកអំណោយ ថវិកា សំភារៈគ្រឿងឧបភោគ បរិភោគទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រជួបឧបត្តិហេតុផ្សេងៗដូចជាៈ គ្រោះភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ ស្ត្រីសំរាលកូនមានជីវភាពក្រីក្រ ជនចាស់ជរាគ្មានទីពឹង ជាដើម។ ហើយនៅពេលនេះគ្រាន់តែបានទទួលដំណឹងថា៖លោក កែវ កើន មានជំងឺរលាកសួត ដែលកំពុងតែសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានចាត់ឲ្យក្រុមការងារចុះសាកសួរសុខទុក្ខនិងនាំយកសំភារៈនិងថវិកាឧបត្ថម្ភ គ្រួសារអ្នកជំងឺភ្លាម ។
អំណោយដែលបានឧបត្ថម្ភជូនគ្រួសារអ្នកជំងឺក្នុងឱកាសនោះមាន ថវិកា2០ម៉ឺនរៀលទឹកសុទ្ធអង្គពូរ៉ូ១កេះ ទឹកត្រឡាច១កេះ ទឹកដោះគោឆៅ២កេះ។
[youtube id= “y0Dmy2nw0yU”]