មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយស្តីពីការបិទបញ្ជីចំណូលនិងចំណាយ និងធ្វើរបាយកាណ៏បូកសរុបទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៦


(21-11-2016) ប៉ៃលិន៖ ​ព្រឹក​ថ្ងៃទី២១​ខែវិច្ឆិកា​ ឆ្នាំ២០១៦ ​នៅ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្តីពី​ការ​បិទ​បញ្ជី​ចំណូល​និង​ចំណាយ ​និង​ការ​ធ្វើ​របាយ​កាណ៏​បូក​សរុប​ទូទាត់​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​២០១៦​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​អធិប​តីភាព ​ឯក​ឧត្តម​ អៀង ​វុធ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ លោក​រៀម​ សុមាន​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង ​ហិរញ្ញ​វត្ថុ​ខេត្ត ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​លោក​ស្រី ​ជា​ប្រធាន​ អនុ​ប្រធាន​ការិយា​ល័យ​រដ្ឋបាល​ក្រុង​/​ស្រុក ​ លោកអ​ភិបាល​រង​ក្រុង​/​ស្រុក​ លោក​មេ​ឃុំ​/​ចៅ​សង្កាត់​ និង​ស្មៀន ​ឃុំ ​សង្កាត់​ផង​ដែរ​។​

​លោក ​រាម ​សុមាន​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​បាន​មាន​ប្រសាសន៏​ថា​៖​កិច្ច​ប្រជុំ​នៅ​ពេល​នេះ​គឺ​ដើម្បី​ធ្វើ​ការ​បិទ​បញ្ជី​ថវិកា ​ចំណូល​ និង​ចំណាយ ​និង​ធ្វើ​របាយ​ការណ៏​បូក​សរុប​ទូទាត់​ថវិកា​ របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​២០១៦ ​ទៅ​តាម​និតិ​វិធី ​ យុទ្ធ​សាស្រ្ត​ដែល​រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ជូន​ ដោយ​ថ្នាក់​ដឹកនាំ​ក្រុង​/​ស្រុក​/​ឃុំ​/​សង្កាត់​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​តាម​ចរាចណ៏​ណែនាំ​លេខ​០១៣​ អោយ​បាន​ត្រឹម​ត្រូវ​ និង ​អោយ​មាន​ប្រសិទ្ធិ​ភាព​ ។​លោក​បន្ត​ថា​៖​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់​ត្រូវ​ពង្រឹង​សមត្ថ​ភាព​ការងារ​របស់​ខ្លួន​អោយ​បាន​កាន់​តែ​ល្អ​បន្ថែម​ទៀត​ ដើម្បី​បំពេញ​តួនា​ទីភាៈ​កិច្ច ​និង​បំរើ​សេវា​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ល្អ ​ក្នុង​ការ​ចូល​រួម​ការ​អភិវឌ្ឍន៏ ​លើក​កំពស់​ជីវភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ទៅ​តាម​មូល​ដ្ឋាន ​ភូមិ​/​ឃុំ/​សង្កាត់​អោយ​មាន​ការ​រីក​ចំរើន​ទៅ​ថ្ងៃ​អនា​គត់​។​

​ឯក​ឧត្តម ​អៀង ​វុធ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត​/​ក្រុង​/​ស្រុក​ ឃុំ​/​សង្កាត់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ធ្វើ​ការ​ត្រួត​ពិនិត្យ​បញ្ជី​ថវិកា​ ចំណូល​ចំណាយ​អោយ​បាន​ត្រូវ​ត្រឹម​ទៅ​តាម​បទ​ដ្ឋាន ​យុទ្ធ​សាស្រ្ត​នានា ​និង​ទៅ​តាម​ គោល​នយោ​បាយ​ដំណាក់​កាល​ទី៣ ​និង​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៏​ជាតិ​បច្ចុប្ប​ន្ន​កម្ម​២០១៤​-​២០១៨​និង​កម្ម​វិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធា​រណៈ​របស់​រាជ​រដ្ឋា​ភិបាល​អោយ​មាន​ប្រសិទ្ធិ​ភាព ​ក្នុង​ន័យ​បំរើ​ និង​លើក​កំពស់​ជីវភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​អោយ​មាន​ការ​រីក​ចំរើន​ទៅ​ថ្ងៃ​អនាគត់​។​ឯក​ឧត្តម​បន្តថា​៖​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ការ​បិទ​បញ្ជី​ចំណូល​និង​ចំណាយ​ និង​ការ​ធ្វើ​របាយ​ការណ៏​បូក​សរុប​ទូទាត់​ថវិកា​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​២០១៦​ នេះ​ គឺ​មាន​សារៈ​សំខាន់​ណាស់ ​សំរាប់​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត​/​ក្រុង​/​ស្រុក​/​ឃុំ/​សង្កាត់​អោយ​បាន​យល់​ដឹង​ច្បាស់​លាស់​ពី​និតិ​វិធី​បិទ​បញ្ជី ​ចំណាយ​ចំនូល​ គឺ​ជៀស​វៀង​ធ្វើ​ខុស​នាំ​អោយ​មាន​បញ្ហា​កើត​ឡើង​។​ ដូច្នេះ​មន្ត្រី​ជំនាញ​ទាំង​អស់​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ស្វែង​យល់​អោយ​ម្មត់​ចត់​ ដើម្បី​រៀប​ចំ​បិទ​បញ្ជី​ចំនូល​ចំណាយ​និង​ទូទាត់​ អោយ​បាន​ត្រឹម​ត្រូវ​នៅ​ឆ្នាំ​២០១៦​នេះ ​។​ទន្ទឹម​នឹង​នេះ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​លើ​ការងារ​ដែល​អនុវត្ត​ជាក់​ស្តែង​ជា​ពិសេស​គឺ​ត្រូវ​តែ​សិក្សា​មើល​ពី​បច្ចេក​ទេស​បន្ថែម​ទៀត​អោយ​ល្អ​ក្នុង​ន័យ​បំរើសេ​វា​ជូន​ប្រជា​ពល​រដ្ឋ​និង​លើក​កំពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជា​ជន​អោយ​កាន់​តែ​ប្រសើរ​ឡើង​ ដោយ​ឈរ​លើ​គោល​នយោ​បាយ​សេដ្ឋ​កិច្ច​ទីផ្សា​សេរី ​និង​សម​ធម៌​សង្គម ​។​ឯក​ឧត្តម​ផ្តាំផ្ញើ​ដល់​ មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត​/​ក្រុង​/​ឃុំ​/​សង្កាត់​ ទាំង​អស់​ត្រូវ​ចូល​រួម​ប្រតិ​បត្តិ​តាម​អភិ​ក្រម​ការងារ​៤ប្រការ​មាន​ដូច​ជា​៖​១/​ការ​អនុត្ត​ការងារ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​និង​គោរព​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​។​ទី២/​អនុវត្ត​ការងារ​ជា​ក្រុម​។​ទី៣/​ការ​អនុត្ត​ការងារ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​បុរេស​កម្ម​។​ទី៤/​មិន​មើល​រំលង​កំហុស​ខ្លួន​ឯង​។​

cpp-21-11-2016-001 cpp-21-11-2016-002 cpp-21-11-2016-003 cpp-21-11-2016-004vv

[youtube id= “B700XCspHlU”]