ប្រជាពលរដ្ឋខ្វះខាតស្បៀងរស់នៅសង្កាត់ទួលល្វាចំនួន១០៥គ្រួសារទទួលអំណោយពីសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក


​(18-11-2016) ប៉ៃលិន៖ នៅ​វត្ត​អូរច្រា​ ស្ថិត​ក្នុង​ភូមិ​អូរច្រា ​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ថ្ងៃទី១៨​​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ​មាន​ចែក​អំណោយ​ស្បៀង​ដែល​ជា​អំណោយ​របស់​សប្បុ​រស​ជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ជូន​ដល់​ប្រជា​ ពល​រដ្ឋ​ចំនួន​១០៥​គ្រួសារ ​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ស្ថិត​ក្រោម​វត្ត​មាន​ លោក​ជំទាវ​ គង់​ស្តី ​កើត​សុធា​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ខេត្ត ​អាជ្ញាធរ​ដែន​ដី​ផង​ដែរ​។​

​តំណាង​សប្បុ​រស​ជន​ខ្មែរ​មក​ពី​សហ​រដ្ឋ​អាមេរិក​បាន​អោយ​ដឹង​ថាៈ​ អំណោយ​ស្បៀង​ដែល​ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ខ្វះ​ខាត​ពេល​នេះ ​គឺ​បាន​មក​ពី​ការ​ចូល​រួម​ឧបត្ថម្ភ​របស់​សប្បុ​រស​ជន​ខ្មែរ​រស់​នៅ​សហ ​រដ្ឋ​អាមេរិក​ ដើម្បី​ផ្តល់​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ខ្វះ​ខាត​ស្បៀង​។

​លោក​ជំទាវ ​គង់​ស្តី ​កើត​សុធា ​បាន​មាន​ប្រសាសន៍ថា​ ថា្នក់​ដឹនាំ​ខេត្ត​ប៉ៃលិន​គឺ​បាន​បើក​ទូលាយ​ដល់ ​សប្បុ​រស​ជន​ជាតិ​ អន្តរ​ជាតិ​ និង​អង្គ​ការ​នានា​ដើម្បី​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​យើង​ជួប​ការ​លំបាក​ខ្វះ​ខាត​ស្បៀង​អាហារ​ ។​ជាក់​ស្តែង​អំណោយ​សប្បុ​រស​ធម៌​របស់​បងប្អូន​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​ ពេល​នេះ​ពិត​ជា​បាន​រួម​ចំណែក​និង​ឆ្លើយ​តម​ទៅ​នឹង​ការ​ខ្វះ​ខាត​ស្បៀង​របស់​ប្រជា​ពល​រដ្ឋ​យើង​ ព្រោះ​ថា ​ផល​ដំណាំ​កសិ​កម្ម​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​រង​ផល​បះ​ពាល់​ខ្លាំង ​ដោយ​សារ​តម្លៃ​ទីផ្សា​ធ្លាក់​ចុះ​។​ទន្ទឹម​នេះ​ថ្នាក់​ដឹកនាំ​ខេត្ត​ក៏​បាន​ខិត​ខំ​រក​ទី​ផ្សា​លក់​កសិផល​ របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អោយ​មាន​តម្លៃ​ខ្ពស់​ ដោះ​ស្រាយ​ជីវភាព​អោយ​ធូធា​ឡើង​។​ លោក​ជំទាវ ​គង់​ស្តី ​កើត​សុធា​ បាន​ថ្លែង​អំណ​គុណ​ដល់​សប្បុ​រស​ជន​ខ្មែរ​រស់នៅ ​ក្រៅ​ប្រទេស ​ដែល​បាន​ផ្តល់​អំណោយ​ស្បៀង​ជូន​ដល់​ប្រជា​ពល​ រដ្ឋ​ពេល​នេះ ​គឺ​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​ ស្រ ឡាញ់​រាប់​អាន​និង​សាមគ្គី​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​។ ​លោក​ជំទាវ​បាន​ក៏បាន​ផ្តាំផ្ញើ​ដល់​បង​ប្អូន​ ប្រជា ​ ពល​រដ្ឋ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំបង្ក​បង្កើន​ផល​ដាំដំ​ណាំ​ចំរុះ​ ឲ្យ​អស់​លទ្ធ​ភាព​ដែល​ខ្លួន​ មាន​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ដោះ​ស្រាយ​ជីវ​ភាព​ក្នុង​គ្រួសារ​ឲ្យ​បាន​ធូធា​ឡើង​ជា​លំដាប់​ ជា​ពិសេស​បងប្អូន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​អនា​ម័យ​កូន​ចៅ​ឲ្យ​បាន​​ល្អ​ រស់នៅ​ស្អាត​ ហូប​ ស្អាត​ ផឹកស្អាត​ជា​និច្ច​ ។​

​អង្ករ​ដែល​បាន​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ខ្វះ​ខាត​ស្បៀង​ទាំង​១០៥​គ្រួសារ ​ក្នុង​មួយ​គ្រួ​សារ ​ទទួល​បាន​អង្ករ​១៥​គីឡូ​ក្រាម ​សារុង​១ ​ក្រមា១​ អាវ១ ​ថ្នាំពេទ្យ ​និង​ថវិកា​២៥០០០រៀល​ ផង​ដែរ​។​

cpp-18-11-2016-009 cpp-18-11-2016-010 cpp-18-11-2016-011 cpp-18-11-2016-012 cpp-18-11-2016-013 cpp-18-11-2016-014 cpp-18-11-2016-015 cpp-18-11-2016-016vv

[youtube id= “wc4ZNf1YYd8”]