(18-11-2016) ប៉ៃលិន៖ នៅសាលាក្រុងប៉ៃលិនព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញបើក សិក្ខាសិលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុងប៉ៃលិននិងសង្កាត់ទាំង៤ឆ្នាំ២០១៧-២០១៩ ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលអភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង ប្រធាន អនុប្រធានមន្ទីរ ព្រមទាំងចៅសង្កាត់ ស្មៀន និងអង្គការជាតិ អន្តរជាតិផងដែរ។
បន្ទាប់ពីលោកចៅសង្កាត់ទាំង៤បានបង្ហាញពីលទ្ធផលសម្រេចការអនុវត្តគម្រោងនិងលើកគំរោងផែនការ ទិសដៅបន្តដើម្បីសុំការគាំទ្រពីមន្ទីរ ស្ថាប័ន អង្គការសង្គមស៊ីវិល រួចមក លោក ទឹម សុធីម ប្រធានមន្ទីរផែនការរាយការអំពីលទ្ធផលបូកសរុបពីសមាហរណកម្មផែនការនៅក្រុងប៉ៃលិនបញ្ជាក់ថា៖ សង្កាត់ប៉ៃលិនមាន៦៧ គម្រោង មន្ទីរគាំទ្រគម្រោងខាងក្នុង៤គម្រោង ខាងក្រៅ៧គម្រោង ស្មើនឹង១៤%។សង្កាត់អូរតាវ៉ៅមាន ៩៣គម្រោង មន្ទីរគាំទ្រខាងក្នុង២គម្រោង ខាងក្រៅ៩ គម្រោង ស្មើនឹង១២%។សង្កាត់ទួលល្វាមាន៦១ គម្រោង មន្ទីរគាំទ្រខាងក្នុង២គម្រោង ខាងក្រៅ១០គម្រោង ស្មើនឹង៥%។សង្កាត់បយ៉ាខាមាន៦១កម្រោង ខាងក្នុង០គម្រោង ខាងក្រៅ៤គម្រោង ស្មើនឹង៧%។អង្គសិក្ខាសិលាក៏បានពិភាក្សា និងចុះហត្ថលេខាលើកិច្ចសន្យាបណ្តោះអាសន្នជាមួយអង្គភាពនិងស្ថាប័នជាប់ពាក់ព័ន្ធ គាំទ្រគម្រោងដើម្បីការ អភិឌ្ឍន៏ភូមិឃុំសង្កាត់អោយមានការរីកចំរើនទៅថ្ងៃអនាគត់។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ការធ្វើសិក្ខាសាលាស្តីពីសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុងប៉ៃលិននិងសង្កាត់ទាំង៤ នៅពេលនេះ ដើម្បីដកពិសោធន៏ការងារ និងផ្លាស់ប្តូយោបល់រវាងមន្ទីរជំនាញស្ថាប័ន និងអង្គការជាតិអន្តរជាតិដែលបានមកគាំទ្រគម្រោងរបស់សង្កាត់ ជាពិសេសព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមដែលកើតមានកន្លងមកដើម្បីយកមកដោះស្រាយនៅពេលនេះផងដែរ។ឯកឧត្តមបន្តថា៖អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលគម្រោងនីមួយៗអោយច្បាស់លាស់ដែលជាការចូលរួមអភិវឌ្ឍន៏មូលដ្ឋាន សំដៅបំរើផលប្រយោជន៏ប្រជាជននៅមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្រ្តី។ ឯកឧត្តមបានប្រសាសន៏បន្តទៀតថា៖សិក្ខាសាលាថ្ងៃនេះពិតជាបានធ្វើអោយសង្កាត់ទាំង៤ក្នុងក្រុងប៉ៃលិនមានការគាំទ្រលើគំរោងអភិវឌ្ឍន៏ថែមទៀត។ ដូច្នេះ លោកចៅសង្កាត់ត្រូវពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធិភាពការងារអោយបានកាន់តែលឿនប្រកបទៅដោយប្រសិទ្ធភាពនិងជឿទុកចិត្ត។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រីមន្ទីរជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវបំផុសប្រជាពលរដ្ឋអោយចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាពអោយមានប្រសិទ្ធភាព ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតបានសេចក្តីសុខ និងធ្វើអោយប្រទេសជាតិទាំងមូលមានសុខសន្តិភាពផងដែរ។
[youtube id= “DIIBbLJiSiI”]